ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក តុប កក្តដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ កំពុងសប្បាយចិត្តកើបលុយពីការកាប់បំផ្លាញព្រៃឈើ ផ្គើននិងសេចក្តីណែនាំរបស់រដ្ឋមន្ត្រីវ័យក្មេង សាយ សំអាល់


ខេត្តកំពង់ធំ ៖ ប្រជាសហគមន៍ការពារព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងខេត្តកំពង់ធំបា នឲ្យដឹងថា ប្រធានស្នាក់ការបរិស្ថានអូរងាវ លោក ជន ជីន បានឃុបឃិតឲ្យឈ្មួញកាប់ ឈើ យ៉ាងអាណាធិបតេយ្យជាថ្នូរនឹងផល ប្រយោជន៍ តែប្រជាពលរដ្ឋដែលរកស៊ីដឹកជញ្ជូនអនុផលព្រៃឈើ ត្រូវបានលោក ជន ជីន បង្ក្រាបយ៉ាងសាហាវព្រៃផ្សៃ ។

លោក ជន ជីន បានប្រាប់សហគមន៍ ការពា រព្រៃឈើថា ខ្លួនមិនមែនចេះតែអាចប្រមូលសំរាប់ធ្វើមានបានម្នាក់ឯងបាននោះទេ ត្រូវចែករំលែក ផ្តល់សេចក្តីសុខជូន លោក តុប កក្កដា ប្រធានមន្ទីរ បរិស្ថាន ខេត្តកំពង់ធំ នោះដែរដូចពាក្យចាស់ពោលថា «ចង់នៅស្រុកបានទាល់តែហែកសាច់ជួនខ្លា» ។ លោក ជន ជីន បាន បន្ថែមថាសព្វថ្ងៃនេះ ការងារព្រៃ ឈើលំបាកណាស់ ដូច្នេះត្រូវមានខ្នងបង្អែកត្រឹមត្រូវទើប អាចរស់បានស្រួល ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាលោក ជន ជីន ដែលជាប្រធានស្នាក់ការបរិស្ថានអូរងាវ បានឃុបឃិត អនុញ្ញាតឲ្យឈ្មួញ ចូលកាប់ ព្រៃឈើយ៉ាងអាណាធិបតេយ្យនៅក្នុងតំបន់ព្រៃឡង់ ហើយដឹកយកទៅលាក់ ទុកនៅក្នុងចម្ការកៅស៊ូរបស់ក្រុមហ៊ុន CRCK ខណៈមានឱកាសល្អ នឹងដឹកចេញ លុះឈើផុតពីដែនសមត្ថកិច្ចបរិស្ថានហើយនោះ វាជា ផលលាភរបស់មន្ត្រីរដ្ឋបាល ព្រៃឈើ វិញម្តង ។

ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា សកម្មភាព កាប់បំផ្លាញព្រៃឈើ នៅចំណុចអូរងាវ កំពុងកើតឡើងយ៉ាងសកម្មប្រជែងគ្នានៃក្រុម អ្នករកស៊ីឈើនៅតំបន់នោះ ដោយឡែក លោក ជន ជីន គិតតែពីដើររាប់ឈ្មួញ ដើ ម្បីយកប្រាក់តែប៉ុណ្ណោះ ដោយមិនអើពឺនិងការបង្ក្រាបដើម្បីរក្សាព្រៃឈើជាធនធានធម្មជាតិដ៏កំរឡើយ ប៉ុន្តែនៅពេលដែល មិនមានការកាប់បំផ្លាញព្រៃឈើ បែរជាលោក ជន ជីន ហាក់ដូចជាភ័យទៅវិញទំនងជាភ័យ ខ្លាចគ្មានលុយបង់ជូនលោកប្រធានមន្ទីរ តុប កក្តដា ជាថ្នូរបានឈរជើងក្នុងតំបន់អូរងាវ។

មតិសារធារណៈស្នើសុំដល់អាជ្ញាធរខេត្ត កំពង់ធំ របស់លោកអភិបាល សុខ លូ ក៏ដូច ជាឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ មេត្តាកុំជឿតែទៅលើរបាយការ ណ៍ភូតកុហក់ របស់លោក តុប កក្កដា តែប៉ុណ្ណោះដោយកន្ទេលធំប្រឡំដេករបស់លោកប្រធានមន្ទីររូបនេះ ។

សកម្មជនព្រៃឈើប្រចាំខេត្តកំពង់ធំបានបន្តអោយដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើ នៅខេត្តកំពង់ធំ មិនមែនមាននៅតែក្នុងតំបន់អូរងាវ ប៉ុណ្ណោះទេ ប៉ុន្តែកំពុងរាលដាលដល់តំបន់អភិរក្សផ្សេងទៀតដែលជាដែនសមត្ថកិច្ចរបស់បរិស្ថានផ្សេងៗទៀត ក៏កំពុងកើតមានយ៉ាងសកម្មនៅការទន្រ្ទានដីព្រៃនិងកាបឈើយ៉ាងអនាធិបតេយ្យ។

ប្រភពពីមន្ត្រីបំរើការងារក្នុងមន្ទីរបរិស្ថានខេត្តកំពង់ធំបានបង្អើបប្រាប់អង្គភាពគេហទំព័រ www.rskynews.com ថា លោក តុប កក្តដា ប្រធានមន្ទីរមានជំនាញគ្រប់គ្រាន់ក្នុងការគ្រប់គ្រងប្រើប្រាស់មន្ត្រីខាងក្រោមអោយបំផ្លាញធនធាននៅលើដីបានយ៉ាងសកម្មនិងល្អបំផុត ហើយសូម្បីតែ នៅបឹងទន្លេសាប ក៏លោកមានជំនាញផងដែរ ដើម្បីបំផ្លាញ ធ្វើជាប្រយោជន៏មានបាន សំរាប់ក្រុមគ្រួសាររបស់លោក។

រាល់ការចោទប្រកាន់ខាងលើនេះអង្គភាព គេហទំព័រ www.rskynews.com មិនអាចសុំការអត្ថាធិប្បាយពន្យល់ពីលោក តុប កក្តដា បានឡើយ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះ៕

ដោយ ៖ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.