ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សូមក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណា​ ព្រះមហាក្សត្រ​ ក្នុង​ឱកាស​នៃព្រះរាជ​ពិធីបុណ្យ​ចម្រើនព្រះជន្ម​របស់ព្រះអង្គ​


រាជធានីភ្នំពេញ ៖​ ខ្ញុំម្ចាស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ សូមក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ​ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ នៅក្នុង​ឱកាស​នៃព្រះរាជ​ពិធីបុណ្យ​ចម្រើនព្រះជន្ម​ ព្រះករុណា ជាអម្ចាស់ជីវិតលើ​ត្បូង​ ដែលសារលិខិតថ្វាយព្រះពរនោះ មានខ្លឹមសារថា​ ៖​ « នៅក្នុង​ឱកាស​ដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជ​ពិធីបុណ្យ​ចម្រើនព្រះជន្ម​ ព្រះករុណាជាអម្ចាស់ជីវិតលើ​ត្បូង​ ព្រះមហា​ក្ស​​ត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.​២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០​១​​​៩ ក្នុងនាមកាកបាទ​ក្រហម​កម្ពុជា និងក្នុងនាមខ្ញុំម្ចាស់ផ្ទាល់ ខ្ញុំម្ចាស់សូមព្រះ​បរម​រាជានុញ្ញាតលំឱន​កាយក្រាប​បង្គំ​​ទូល​ថ្វាយ​ព្រះ​សព្ទ​សា​ធុ​​ការ​ពរជ័យបវរសួស្តី សិរីវឌ្ឍ​នា វិបុល​​សុខ​​ មហាប្រសើរគ្រប់ប្រការ ប្រកបដោយ​កតញ្ញូកត​វេទិតា​ធម៌យ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា​ជាអម្ចាស់ជីវិត​លើត្បូង ជាទី​គោរពសក្ការៈដ៏ខ្ពង់​ខ្ពស់​​បំផុត សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណ​ត្រចះត្រចង់ ​ព្រះជន្មាយុ​យឺនយូរ ចាកផុតពីព្រះរោគាព្យាធិ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្បូរសប្បាយ ​ថ្កុំថ្កើង​រុងរឿងនៃមាតុភូមិអង្គរជាទីស្នេហា និងប្រជានុរាស្ត្ររបស់ព្រះអង្គ។

ព្រះរាជមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌វិសេសវិសាលនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហា​ក្ស​​ត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទី​គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែល​ព្រះអង្គ​​តែងតែ​បាន​យាង​ចុះសួរ​សុខ​ទុក្ខ និងបាន​ប្រោ​ស​​​ព្រះរាជទា​ន​​​ព្រះ​រាជ​​​អំណោយ​​ដល់ប្រជារាស្រ្ត​ ​ទូទាំង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ជា​​ព្រះ​​​​​​រាជ​​គំរូដ៏ប្រសើរថ្លៃថ្លា ប្រកបដោយ​ព្រះរាជ​គុណធម៌ មនុស្ស​ធម៌ ប្រោស​​​ព្រះរាជូ​បត្ថម្ភថវិកា​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌របស់កាក​បាទ​​​ក្រហមកម្ពុជា ដើម្បី​ជួយ​ដល់​ប្រជា​រាស្រ្ត​​កម្ពុជា ជន​ងាយ​​រង​គ្រោះ និង​ជនរងគ្រោះដោយគ្រោះមហន្តរាយ​​ផ្សេងៗ។ ខ្ញុំម្ចាស់ ទូល​ព្រះបង្គំយើងខ្ញុំទាំងអស់គ្នា មានសេចក្ដីសោមនស្សរីករាយឥតឧបមា ដែលបានរស់នៅ​ និង​បំពេញ​បេសក​កម្ម​​មនុស្ស​ធម៌​​ ក្រោម​​​​ម្លប់​ដ៏ត្រជាក់ ​នៃព្រះករុ​ណា ជា​​អម្ចាស់​​ជីវិត​​លើ​ត្បូ​​ង ជាទី​គោរព​សក្ការៈ​​​ដ៏ខ្ពង់ខ្ពស់​​បំផុត ក្នុងព្រះរាជបេសកកម្មឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិសាស្ត្របន្តពី ព្រះករុណាសម្តេចព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ ដើម្បីបូរណភាពទឹកដី ឯករាជ្យជាតិខ្មែរ។

ក្នុងទិវាដ៏មហាអភិរម្យមង្គលដ៏វិសេសថ្លៃថ្លានេះ ខ្ញុំម្ចាស់ និង សហការី ​សូម​លើក​ហត្ថ​ប្រណ​ម្យ​​បួងសួង​ដល់​វត្ថុ​ស័ក្តិ​​សិទ្ធិក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃ​អតី​​ត​​ព្រះមហាក្សត្រ ព្រះមហា​ក្សត្រិ​យានី​ខ្មែរ​គ្រប់ព្រះ​អង្គ ជាពិសេស ដួង​ព្រះ​វិញ្ញា​ណ​ក្ខន្ធ សម្តេច​ព្រះវរ​រាជ​បិតា ព្រះបរម​រតន​​​កោ​ដ្ឋ និងព្រះបារមីទេវតាថែរក្សា ​ឆ្នាំកុរ ឯកស័ក ព្រះនាម ទុង្សា​ទេវី តាមជួយថែរក្សាការពារ អភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយ​ ព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូង សូម​ព្រះអង្គទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ដើម្បី​គង់​ប្រថាប់ជា​ម្លប់​​ដ៏​ត្រជាក់ដល់​ប្រជា​រា​ស្ដ្រ​កម្ពុជា​ទូទាំងប្រទេស ជាដរាប​ត​រៀងទៅ។ »

សូមក្រាបបង្គំទូលថ្វាយនូវសារថ្វាយព្រះពររបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ទូលថ្វាយ​ព្រះករុណា ព្រះមហាក្សត្រ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.