ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ជុំ សំនិត ប្រធានសាខាពន្ធដាខេត្តឧត្ដរ មានជ័យ​ ឆ្លៀតរកចំណូលបន្ថែមទៀត ដោយប្រើប្រាស់រថយន្ដអង្គភាពដឹកស្រាគេចពន្ធទៅលក់នៅភ្នំពេញ


ខេត្តឧត្ដរមានជ័យ ៖ ប្រភពបែកធ្លាយពីខេត្តឧត្តរមានជ័យនៅថ្ងៃ ១៤ ខែឧសភាឆ្នាំ ២០១៩ មកថា​ លោក ជំ សំនិត​ ប្រធានសាខាពន្ធដា​ខេត្តឧត្ដរ មានជ័យ​ ប្រើប្រាស់រថយន្ដអង្គភាព ដើម្បីធ្វើ អាជីវកម្មដឹកទំនិញគេចពន្ធពីច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្ត ឧត្ដរមានជ័យ​ យកទៅលក់នៅទីក្រុងភ្នំពេញ ជារៀងរាល់សប្តាហ៏។

ប្រភពបានបង្ហើបអោយដឹងថា​ លោក ជុំ សំនិត​ ប្រធានសាខាពន្ធដា​រ ខេត្តឧត្ដរមានជ័យ​ តែងតែយករថយន្ដអង្គភាព ដឹកទំនិញគេចពន្ធ ភាគច្រើនគឺប្រភេទស្រាដបនិងស្រាបៀររបស់ថៃ ចេញតាមច្រកទ្វារអូស្មាច់ទៅលក់នៅទីក្រុងភ្នំពេញ ជារាងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ និងគ្រឿងសង្ហារឹមផ្សេងៗទៀតផង។

ប្រភពពីបុគ្គលិកក្នងសាខាពន្ធដារបានអោយអង្គភាពគេហទំព័ត៌ rskynews.com ដឹងថាលោក ជុំ សំនិត ប្រើប្រាស់រថយន្ដអង្គភាពដូចជារបស់ខ្លួនរបស់លោកអញ្ចឹង ពោលគឺរថយន្ដរបស់អង្គភាពមិនអោយមន្រ្ដីណាម្នាក់ប៉ះពាលដើម្បីប្រើប្រាស់ជាប្រយោជន៏ជាតិឡើយ ដោយលោកប្រើ ប្រាស់តែម្នាក់ឯងដូចជាកម្មសិទ្ធផ្ទាល់ខ្លួនទៅហើយ។

ប្រភពបន្ថែមថា លោក ជុំ សំនិត បានរកស៊ីដឹកទំនិញគេចពន្ធពីប្រទេសថៃច្រើនឆ្នាំមកហើយ ដោយមធ្យោបាយដឹកជញ្ជូន ជារថយន្ដរបស់អង្គភាពសាខាពន្ធដារដោយផ្ទាល់ និងប្រើអំណាចរបស់លោកផងទើបការប្រកបរបរទំនិញគេចពន្ធបានកាក់កបរហូតមក។

រាល់ការចោទប្រកាន់ខាងលើនេះ អង្គភាព rskynews.com មិនអាចសុំការបំភ្លឺពីលោក ជុំ សំនិត បានទេ តែអង្គភាពយើងខ្ញុំនិងបន្តខិតខំស្វែងរកការបំភ្លឺបន្តទៀតដើម្បីលាតត្រដាងការពិត៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.