ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រដ្ឋ​បាល​ខេត្ត​ព្រះ​សី​ហនុ​រៀប​ចំ​កិច្ច​ប្រ​ជុំ​ជា​មួយ​ក្រុម​ហ៊ុន​ទូក​ទេស​ចរណ៏​ និង​ម្ចាស់​អា​ជីវ​កម្ម​ទូក​ទេស​ចរណ៏ស្តី​ពី​ការ​គ្រប់​គ្រង​អា​ជីវ​កម្ម


ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំ នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៣ ខែមករា ២០១៨ ជាមួយក្រុមហ៊ុនទូកទេសចរណ៍ និងប្រតិបត្តិករ ដែលធ្វើអាជីវកម្ម ទូកដឹកទេសចរណ៍ផ្លូវសមុទ្រ ក្នុងខេត្តព្រះសីហនុ ដើម្បី​តម្រង់ទិស នៃការដាក់អោយដំណើរការ ប្រកបដោយតម្លាភាព របស់សមាគមទូកទេសចរណ៍ ដែលរដ្ឋបាលខេត្ត ទើប​បាន​បង្កើត ។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមវត្តមានលោកស្រី គួច ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្​តព្រះសីហនុ ព្រមទាំងវត្តមានមន្ត្រីតំណាង អង្គភាពស្ថាបន័រដ្ឋពាក់ពន្ធ័ និងវត្តមានលោកឧកញ៉ាទៀ វិចិត្រ ប្រធានប្រតិបត្តិ​សមា​​គមទូកទេសចរណ៍ ខេត្តព្រះសីហនុ និងតំណាងក្រុមហ៊ុនទូកទេសចរណ៍ ក្នុងខេត្តព្រះសីហនុ។

បើតាមលោកផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុបញ្ជាក់ ពីវិធានការសំខាន់ៗ មួយចំនួនក្នុងកិច្ចប្រជុំនេះថា ករណី​ទូក​ទេសចរណ៍ របស់ក្រុមហ៊ុនណាមួយ មិនមានច្បាប់ អជ្ញាធរ និងបិទផ្អាកមិនអោយធ្វើអាជីវកម្ម ដឹកភ្ញៀវជាដាច់ខាត ចាប់​ពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨តទៅ។ ដោយឡែកក្រុមហ៊ុនទូកទេសចរណ៍ ដែលមិនទាន់បានចូលក្នុងសមាគម ចាំបាច់ ត្រូវ​ដាក់ពាក្យសុំចូល ក្នុងសមាគមទូកទេសចរណ៍ តាមគោលការណ៍របស់រដ្ឋបាលលខេត្ត ហើយក្នុងករណី មិនព្រមចូល​ក្នុង​សមាគម អជ្ញាធរខេត្ត ក៏នឹងបិទអាជីវកម្មហាមឃាត់ មិនអោយដឹកភ្ញៀវដែរ ដោយទុករយៈពេលរហូតដល់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ខាងមុខ។

លោកអភិបាលរងខេត្តពន្យល់ថា គោលការណ៍នេះធ្វើឡើង ដើម្បីអោយក្រុមហ៊ុនទូកទេសចរណ៍ទាំងអស់ ប្រកបអាជីវកម្​មដោយស្មើ​ភាព មានសុវត្ថិភាព សម្រាប់ភ្ញៀវ និងមានការទទួលខុសត្រូវផ្នែកផ្លូវច្បាប់៕
ដោយ ៖ សំណាង

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.