ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

​សម្តេច​​តេ​ជោ ហ៊ុន សែន ផ្ញើ​នូវ​សេចក្តី​នឹក​រលឹក​ពី​ទី​ក្រុង​ញ៉ូវ​ដេ​លី ទី​កន្លែង​សម្តេច​បំពេញ​បេស​កម្ម​មក​កាន់​ជន​រួម​ជាតិ​កម្ពុជា​ទាំង​អស់


ប្រទេសឥណ្ឌា៖ ៤ម៉ោងមុនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាយើង បានផ្ញើនូវក្តីនឹករលឹក​មក​កាន់ជនរួម​ជាតិកម្ពុជា​ទាំងមូលតី ពីទីក្រុងញ៉ូវដេលី (New Delhi) នៅប្រទេសឥណ្ឌាទីកន្លែងសម្តេចបំពេញបេសកម្ម ដោយសម្តេចមានប្រសាសន៏តាម facebook  ផ្លូវការរបស់សម្តេចថា៖

ជម្រាបសួរបងប្អូនពីទីក្រុងញ៉ូវដេល្លី (New Delhi) ប្រទេសឥណ្ឌាធាតុអាកាសពីម្សិលនិងព្រឹកនេះ គឺចុះអ័ព្វដែល​មាន​សីតុណ្ហភាព ២១អង្សា C។ ខ្ញុំសុខសប្បាយជាធម្មតាទេ។

នៅថ្ងៃត្រង់នេះ ខ្ញុំនឹងចូលរួមពិធីលៀងសាយភោជន៍ជាមួយប្រមុខដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០ ដែលរៀបចំទទួលដោយ លោកប្រធានាធិបតីឥណ្ឌា Ram Nath Kovind ។ តាមពិត ឥណ្ឌានិងកម្ពុជាមានទំនាក់ទំនង​ល្អជាមួយគ្នាជាច្រើនពាន់ឆ្នាំមកហើយ ក្នុងនោះមានទាំងទំនាក់ទំនងជំនួញជួញដូរ សិល្បៈ វប្បធម៍ អក្សរសាស្រ្ត និង​ជំនឿសាសនាជា ដើម។ ទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរត្រូវបានបង្កើតឡើងវិញនៅឆ្នាំ ១៩៨១ ក្រោយ​ពី​យើងរំដោះប្រទេសបានពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួល​ស្គាល់​រដ្ឋាភិបាលកម្ពុជាមុនគេនៅពេលនោះ។

សព្វថ្ងៃនេះ ឥណ្ឌាកំពុងមានការរីកចម្រើនជាច្រើនវិស័យ ជាពិសេស លើផ្នែកបច្ចេកវិទ្យា ដែលកម្ពុជាអាចសិក្សារៀន​សូត្រ​បានពីប្រទេសជាមិត្ត ដើម្បីជំរុញកម្ពុជាអោយក្លាយទៅជារដ្ឋាភិបាលអេឡិចត្រូនិច (e-government) និងប្រជា​ពល​រដ្ឋអេ​ឡិច​ត្រូនិច (e-people) ដើម្បីជំរុញការកសាង និងអភិវឌ្ឍន៍ប្រទេសអោយកាន់តែឆាប់រីកច​ម្រើនជឿនលឿន​នៅក្នុង​សម័យ​កាល​ឌីជីថលនេះ ដែលជាតម្រូវការចាំបាច់របស់ពិភពលោកសព្វថ្ងៃ។

សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា!

ដកស្រង់ពិ facebook សម្តេចដោយ៖ វិចិត្រ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.