ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ ០២នាក់ ទៅតុលាការ!


រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យទាំងពីរនាក់ដែលអាវុធហត្ថឃាត់បាន៖                                                             ១. ឈ្មោះ ទូច វល័ក្ខ ភេទប្រុស អាយុ ៣០ឆ្នាំ
២. ឈ្មោះ វង្ស លីដា ភេទប្រុស អាយុ ២៤ឆ្នាំ

ដោយកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២១:៣០នាទី កម្លាំងល្បាតមូលដ្នានអាវុធហត្ថខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ខាងលើ ជាចោរឆក់ នៅចំណុច មុខផ្ទះលេខ៤៦២DEo (ហាងលក់ផ្លែឈើស្រីមុំ) ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលពួកគេ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Oppo ពណ៍ខ្មៅ ពីនារីរងគ្រោះ ឈ្មោះ ងឹម ឆវី ភេទស្រី អាយុ ២០ឆ្នាំ ជិះម៉ូតូ ០១គ្រឿង ម៉ាក Today កំពុងធ្វើដំណើរលើផ្លូវ តែត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញ បានស្រែកឆោឡោរ លឺដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន ដែលកំពុងល្បាតក្នុងភូមិសាស្រ្ត របស់ខ្លួនឃើញ បានប្រដេញស្ទាក់ឃាត់ខ្លួនបានពួកគេទាំង ០២នាក់ តែម្តង។

ក្រោមវិធានការជំនាញ រូបគេទាំង ០២នាក់ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា ពួកគេជិះម៉ូតូ ០១គ្រឿង ម៉ាក ស្កូពី ពណ៌ក្រហម ស្លាកលេខ កណ្តាល 1Q-6105 ចេញពីផ្ទះ ក្នុងគោលបំណងជិះដើរលេង តែគ្មានគោលដៅច្បាស់លាស់ ទៅជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ លុះពេលជិះដល់ចំណុចខាងលើ ក៏ឃើញនារីរងគ្រោះ ជិះម៉ូតូនិយាយទូរស័ព្ទ ជាឳកាសល្អពួកគេ បានជិះទៅក្បែរនារីរងគ្រោះ ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនារីនោះបានសម្រេច តែត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញស្រែក ចោរៗ ហើយពួកគេជិះរត់តាមផ្លូវផ្សារអូឡាំពិកបានប្រហែល ៣០០ម៉ែត្រ ត្រូវសមត្ថកិច្ចអាវុធហត្ថស្ទាក់ឃាត់ខ្លួនតែម្តង។ ជារៀងរាល់ថ្ងៃពួកគេប្រើប្រាស់គ្រឿងញៀនជាប្រចាំថ្ងៃផងដែរ។

#PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.