ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យសកម្ម ភាពរបស់ក្រុមហ៊ុន Sea Snake Investment Co.Ltd ដែលបានចូលរូមថែរក្សាបរិស្ថាន


ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងសហការី បានចុះពិនិត្យការដ្ឋានសំណង់របស់ក្រុមហ៊ុន Sea Snake Investment Co.Ltd ដែលកន្លងមក ក្រុមហ៊ុនបានគោរពតាមការណែនាំរបស់ក្រសួងដែនដី ក៍ដូចជាអាជ្ញាធរក្នុងការចូលរួមថែរក្សាបរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់សាធារណ: នៅជុំវិញបរិវេណការដ្ឋានសាងសង់បានល្អ ដេីម្បីជាគំរូល្អដល់ម្ចាស់ការដ្ឋានសាងសង់ផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ ដែលអនុវត្តមិនទាន់បានល្អ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុង ខេត្តព្រះ សីហនុ ។

ក្នុងឱកាសនោះឯកឧត្តម យន្ត មីន មានប្រសាសន៍ កោតសរសើរដល់ក្រុម ហ៊ុន Sea Snake Investment Co.Ltd ពិសេសក្រុមបច្ចេកទេសវិស្វករ បានចូលរួមគោរពច្បាប់ និងការណែនាំរបស់រដ្ឋបាលក្រុង ខេត្តក្នុងការរៀបចំសោ ភណភាព បរិស្ថានល្អ នៅពីខាងមុខការ ដ្ឋាន ក៍ដូចក្នុងការដ្ឋាន ម្យ៉ាងទៀតរាល់រថយន្តចេញ ចូលដឹកសម្ភារៈសំណង់ ឬដឹកដីចេញពីការដ្ឋានបានបាញ់ទឹកសំអាតកង់បានស្អាតជាប្រចាំ មុននឹងបើកបរធ្វើចរាចរណ៍លើដងផ្លូវសាធារណ: ទន្ទឹមនឹងការចូលរួមជួយថែទាំបរិស្ថាន ក្រុមហ៊ុនបានដើរតួយ៉ាងសំខាន់ ជាគំរូល្អ ដល់បណ្តាក្រុមហ៊ុនសាងសង់ដទៃទៀត ដើម្បីទីក្រុងស្អាត បរិស្ថានល្អ បង្កើនការទាក់ ទាញភ្ញៀវទេសចរ ។ ឯកឧត្តមសង្ឃឹមថា ក្រុមហ៊ុននឹងបន្តការងារសាងសង់តាមស្តង់ដារ ធានាបានបរិមាណ គុណភាព សោភណភាព អនាម័យល្អទាំងក្នុងការដ្ឋាន និងក្រៅការដ្ឋានបន្តទៀត ។

សូមរម្លឹកថា ក្រុមហ៊ុន Sea Snake Investment Co.Ltd ទទួលបានសិទ្ធិវិនិយោគរយៈពេលវែង ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសាងសង់នូវសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ដែលមានកម្ពស់រហូត ៣៨ជាន់ ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.