ខេត្តព្រះសីហនុ ៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម យន្ត មិន អភិបាលគណៈអភិបាលខេត្តព្រះសបានថ្លែងក្នុងកិច្ចប្រជុំជាមួយជំនាញពាក់ពន្ធ័ និងប្រតិបត្តិករខ្សែកាបជាច្រើនក្រុមហ៊ុនកាលពីថ្ងៃទី៨ឧសភា២០១៩ ថានៅថ្ងៃទី៣ ខែមិថុនាឆ្នាំ២០១៩ខាងមុខនេះ ត្រូវតែកាត់ទំលាក់ខ្សែកាបលើអាកាសនៅតាមដងផ្លូវសំខាន់ៗចំនួន៨ខ្សែដើម្បីធានាសោភណ្ឌភាពក្រុង។
គួរបញ្ជាក់ថាខ្សែកាបអ៉ីនធឺណែតបច្ចុប្បន្ននេះត្រូវបានចងព្យួរយ៉ាងរយេងរយោងនៅតាមបង្គោលភ្លើងតាមដងផ្លូវ។ កន្លងមករដ្ឋបាលខេត្តនិងក្រុមហ៊ុន ស៊ីហ្វុក តម្រូវអោយកាត់ទំលាក់មកកប់ក្រោមដីវិញដែរតែត្រូវបានខកខានទៅវិញ។
ទោះយ៉ាងណា ថ្ងៃនេះ លោក សោ លីម ប្រធានអគ្គីសនីខេត្តព្រះសីហនុ បញ្ជាក់យ៉ាងមុតមាំថា ខ្សែកាបណាដែលបំពាក់ដោយគ្មានកិច្ចសន្យាជួលត្រឹមត្រូវនិងខុសលក្ខណៈបច្ចេកទេស នឹងត្រូវកាត់ទំលាក់ចេញទាំងអស់ដោយមិនអោយនៅអនាធិបតេយ្យទៀតឡើយ៕
ដោយ ៖ វិបុល