ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក នាក់ ណេរ៉ុន អភិបាល​រងខេត្តសៀមរាប ចូលរួមជាអធិបតី ក្នុងពីធីខួបអនុស្សាវរីយ៍លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ដែលរៀបចំដោយមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត


ខេត្តសៀមរាប ៖  នាព្រឹកថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩ ព្រឹក មិញនេះ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានរៀបចំពិធីខួបអនុស្សាវរីយ៍លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ០១ ឧសភា ១៨៨៦-០១ ឧសភា ២០១៩ ក្រោមប្រធានបទ កិច្ចគាំពារសង្គមដើម្បីផលិតភាព ក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អភិបាល​រងខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈភិបាលខេត្តសៀមរាម  ព្រមទាំងមានការចូល   រួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃមន្ទីរ អង្គភាពនានាក្នុងខេត្ត រួមទាំងកម្មករ និយោជិក និយោជក ផ្នែកឯកជន និងអង្គការដៃគូ នៅតាមបណ្តាសហគ្រាស និងគ្រឹះស្ថាននានាក្នុងខេត្ត ប្រមាណជាង៣០០នាក់ ។

មានប្រសាសន៍ក្នុងឱកាសនេះ លោក នាក់ ណេរ៉ុន បានបញ្ជាក់​ថា សម្រាប់វិស័យការងារនៅខេត្តសៀមរាបក្នុងពេលកន្លងមកនេះ បើទោះបីជាមានវិវាទការងាររវាងកម្មករ និយោជិក និង និយោគជក ដែលបានកើតឡើងខ្លះៗក្តី ក៏បានកត់សម្គាល់ឃើញថា គ្រប់ភាគីពាក់ព័ន្ធតែងតែយកចិត្តទុកដាក់គោរពច្បាប់ស្តីពីការងារ កែលម្អជាបន្តបន្ទាប់ នូវលក្ខខណ្ឌការងារ ដែលធ្វើឱ្យផលិតភាពការងារ និងគុណភាពផលិតផលកាន់តែល្អប្រសើរឡើង សម្រាប់ប្រកួតប្រជែងក្នុងទិសដៅរួម គឺការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពកម្មករនិយោជិក និងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ស្របតាមកម្មវិធីយុទ្ធសាស្រ្តចតុ​កោណដំណាក់កាលទី១ ទី២ ទី៣ និងទី៤ «ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា» របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា រួមជាមួយនឹងដៃគូអភិវឌ្ឍនានា បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបំពេញភារកិច្ចរបស់ខ្លួន។

លោក នាក់ ណេរ៉ុន មានប្រសាសន៍ទៀតថា ជាលទ្ធផល យើងធានាបាននូវលក្ខខណ្ឌការងារ , បានដំឡើងប្រាក់ឈ្នួលអប្បរមាដល់កម្មករនិយោជិក , ជួយលើកស្ទួយសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ , បានពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ , បានពង្រឹងយន្តការដោះស្រាយវិវាទការងារ និង ពង្រឹង ពង្រីកការអភិវឌ្ឍជំនាញបច្ចេកទេស ទាំងវិជ្ជាជីវៈ គុណភាពរបស់គ្រឹះស្ថានអប់រំ និង បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ , បានដាក់ដំណើរការនូវរបបធានា រ៉ាប់រងហានិភ័យការងារ ព្រមទាំងបង្កើតប្រសិទ្ធភាពនៃការផ្តល់សេវា រដ្ឋបាលសាធារណៈ និង បានអនុវត្តកាតព្វកិច្ចក្នុងនាមជាសមាជិក អង្គការអន្តរជាតិខាងការងារអាស៊ាន និងដៃគូអភិវឌ្ឍន៍ផងដែរ ។

លោក នាក់ ណេរ៉ុន មានប្រសាសន៍បន្ថែមទៀតថា ក្នុងឱកាសនេះ សូមអំពាវនាវដល់និយោជក កម្មករ និយោជិក អង្គការសហជីព អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់នូវប្រការមួយចំនួនដោយ រក្សាឱ្យបានការសាមគ្គីភាពផ្ទៃក្នុងរវាងនិយោជក និងកម្មករ និយោជិត និងត្រូវមើលឃើញឱ្យច្បាស់ អំពីផលប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោជន៍ក្រុមហ៊ុន ព្រមទាំងផលប្រយោជន៍សង្គមទាំងមូល និង ត្រូវបង្កើតនូវមនសិកាស្រឡាញ់រាប់អានគ្នា ចេះជួយគ្នាទៅវិញទៅមក ចេះទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន។

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា វិស័យវិនិយោគឯកជននៅក្នុងខេត្ត មានគ្រឹះស្ថានចំនួន ១.០៤៧ , មានកម្មករ និយោជិកសរុបចំនួន ២៧.១២២នាក់ ក្នុងនោះស្រីចំនួន១២.៧៨៨នាក់ ដោយបានផ្តល់សេវាសាធារណៈដល់កម្មករនិយោជិតជនជាតិខ្មែរ (សៀវភៅការងារ) ចំនួន ៤.៦៦៧នាក់ ក្នុងនោះស្រីចំនួន ២.១១១នាក់ និង ហត្ថពលកម្មបរទេស (សៀវភៅការងារជនបរទេស) សរុបចំនួន ៣.៣៤០នាក់ ក្នុងនោះស្រីចំនួន ១.៣៥០នាក់ ។

ក្នុងឱកាសខួប១០០ឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ , ខួប៥០ឆ្នាំនៃសមាជិកភាពរបស់កម្ពុជានៅអង្គការអន្តរជាតិខាងការងារ និងខួបអនុស្សាវរីយ៍លើកទី១៣៣នៃទិវាពលកម្មអន្តរជាតិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតផ្ញើជូនជនរួមជាតិ កម្មករ និយោជិក និយោជក និង វិនិយោគិនទាំងអស់ ដើម្បីបង្កលក្ខណៈឲ្យកម្មករនិយោជិត និយោជក មន្រ្តីរាជការ និងប្រជាពលករទាំងអស់បានប្រារព្ធទិវានេះ ក្នុងបរិយាកាសសប្បាយរីករាយ សាមគ្គីភាព ដែលនេះជាការបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកម្មករ និយោជិត និងអង្គការសហជីពទាំងអស់នៅកម្ពុជា ក្នុងស្ថានការណ៍មួយដែលព្រះរាជាណាចក្រកម្ពុជា យើងកំពុងបន្តក្រេបជញ្ជក់នូវសន្តិភាព ឯកភាពទឹកដី ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ជាមួយការរក្សាបានទាំងស្រុងនូវអធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍឥតឈប់ឈររបស់ជាតិមាតុភូមិ និងសុភមង្គល នៃប្រជាជនកម្ពុជាគ្រប់រូប និងដើម្បីសម្រេចមហិច្ឆតា ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.