ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក នូ ស៊ីថា ផ្លាស់ប្តូរពីមេសាខាគយខេត្តត្បូងឃ្មុំ ទៅកាន់ខេត្តបន្ទាយមានជ័យភ្លាម រកគ្រប់យុទ្ធសាស្រ្តដើម្បីស្រង់ដើម ខណៈមេគយធំៗនៅភ្នំពេញជាខ្នងបង្អែក!!


ខេត្តបន្ទាយមានជ័យ ៖ លោក នូ ស៊ីថា បានរងការចោទប្រកាន់ពីមន្ត្រីថ្នាក់ក្រោម និងក្រុមអាជីវករដែលធ្វើចរាចរណ៏ទំនិញឆ្លងដែនពីប្រទេសថៃចូលខេត្តបន្ទាយមានជ័យបានអោយដឹងថា ចាប់តាំងពីលោក នូ ស៊ីថា បានមកកាន់តួនាទីជាប្រធានសាខាគយប្រចាំខេត្តបន្ទាយ មានជ័យភ្លាម លោកបានយកតួនាទីរបស់ខ្លួនទៅប្រើប្រាស់ដើម្បីទាញយកផលប្រយោជន៍ធ្វើមានធ្វើបានប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងមិនគិតពីប្រយោជន៏សង្គមជាតិ។

ដោយមុនបានមកកាន់តំណែងជាប្រធានសាខាគយខេត្ត បន្ទាយមានជ័យ លោក នូ ស៊ីថា ជាប្រធានសាខាគយខេត្តត្បូងឃ្មុំ ជាខេត្តជាប់ព្រំដែនវៀតណាម ដោយច្រកមានតិច និងចំណីលធ្លាក់ចុះ ហើយលោកមានមហ្ឆិចតាខ្ពស់ព្រមទាំងមានឧកាសហុចអោយ គិតពីផល ប្រយោជន៍ផ្ទាល់ខ្លួនដោយមិនខ្មាសអៀន ដោយធ្វើយ៉ាងណាដើម្បីឆាប់ក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដើរចាយហ៊ឺហា សប្បាយស្រីស្រា ទើបបណ្តាអោយលោក នូ ស៊ីថា បានប្រឹងប្រែងជ្រែរត់មករកកន្លែងខ្លាញ់តែម្តងដោយពឹងពាក់អ្នកធំនៅទីចាត់ការគយជួយរៀបចំកន្លែងអោយដោយប្រើលុយខ្ទង់ម៊ឺនដុល្លារទើបបានខេត្តដែលជាប់ព្រំដែនពោរពេញដោយទំនិញគេចពន្ធគ្រប់ប្រភេទដែលជាសេដ្ឋកិច្ច និងហិរញ្ញវត្ថុសំរាប់សេចក្តីលោភលន់របស់លោក នូ ស៊ីថា និងក្រុមគ្រួសារ។

តាមការសង្កេតពីបុគ្គលិកលក្ខណៈសម្បត្តិរបស់លោក នូ ស៊ីថា គឺមានសមត្ថភាពជំនាញក្នុងការប្រព្រឹត្តអំពើពុករលួយគ្រប់រូបភាពឃុបឃិតជាមួយ ឈ្មួញរកស៊ីទំនិញគេចពន្ធនឹងបង់ពន្ធមិនគ្រប់ ទំនិញគ្រប់ប្រភេទត្រូវធ្លាក់ក្នុង កណ្តាប់ដៃលោក នូ ស៊ីថា ទាំងស្រុង ។

មកដល់ដល់ពេលនេះ លោក នូ ស៊ីថា ពិតជាបានសម្រេចដូចក្តីប៉ងប្រាថ្នារបស់គាត់មែន។ បានសេចក្តីថាមហិច្ឆតាល្មោភបុណ្យស័ក្តិអំណាច របស់លោកគឺពិតជា គ្មានព្រំដែន ហើយហ៊ានចំណាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តបន្ទាយមានជ័យធ្វើឲ្យផ្អើលល្បីល្បាញទូទាំងប្រទេសគ្មាននរណាមួយអាចមានសមត្ថភាពធ្វើបានដូចជារូបគាត់បានឡើយ ។

ក្រុមអាជីវករបានឲ្យដឹងថាគ្រប់អាជីវករ ទាំងតូចទាំងធំអ្នករកស៊ីទាំងស្របច្បាប់ មិនស្របច្បាប់គ្មាននរណាមួយបានរួចខ្លួនដផយ មិនបានបង់ លុយក្រៅផ្លូវការទៅឱ្យ លោក នូ ស៊ីថា ឡើយ។

ដោយឡែកភារកិច្ចដែលត្រូវរកចំណូលជូនរដ្ឋ វិញលោក នូ ស៊ីថា មិនដែលឈឺក្បាលវិលមុខគិតគូររកផលប្រយោជន៍ជូន ជាតិឡើយធ្វើយ៉ាងណាឱ្យតែខ្លួនឆាប់បានក្លាយជាអ្នកមានទ្រព្យសម្បត្តិ ចាយលុយហ៊ឺ ហារ ក្រោមគំនរទឹកភ្នែករបស់ប្រជាពលរដ្ឋក្រីក្រស្លូតត្រង់រកតែអាហារចំអែត ក្រពះរស់មួយថ្ងៃសឹងតែ មិនបានផង។

ប្រជាពលរដ្ឋបានរិះគន់មន្ត្រីគយ នូ ស៊ីថា ជំនាញខាងប្រព្រឹត្តអំពើពុករលួយរូបនេះថា ពេលដែលគាត់មកផ្ទះនៅជិតស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ក្នុងក្រុងភ្នំពេញម្តងៗគេសង្កេតឃើញ ជនហ៊ឺហាររូបនេះយកលុយទាំងគីបៗក្នុងវ៉ាលីដើរស៊ីចាយសប្បាយក្អាកក្អាយ តាមភោជនីយ៍ដ្ឋានផ្សេងៗ ដោយមានស្រីក្មេងៗអង្គុយកំដរឆ្វេងស្តាំ ដោយ មិនបានយកឧត្តមគតិទៅជួយបំរើដល់ប្រជាពលរដ្ឋក្រីក្រតាមមូលដ្ឋានដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់នោះឡើយ ។

ពាក់ព័ន្ធព័ត៌មានខាងលើនេះគួរតែក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ ព្រមទាំងទីចាត់ការគយ និងរដ្ឋាករមានវិធានការណ៍សើរើការប្រកាសតែងតាំងប្រធានសាខាគយខេត្តបន្ទាយមានជ័យឡើងវិញដោយពិនិត្យជ្រើសរើសមន្ត្រីដែលមានសមត្ថភាពលក្ខណៈសម្បត្តិត្រឹមត្រូវពិតប្រាកដឱ្យទៅកាន់កន្លែងកៅអីលោក នូ ស៊ីថា វិញម្តងព្រោះបើនៅតែទុកតំណែងឲ្យមន្ត្រីពុករលួយរូបនេះទៀតជាតិនឹងបាត់បងចំណូលពន្ធជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗជាក់ជាមិនខាន ។

រាល់ព័ត៌នៃការចោទប្រកាន់លើកលោក នូ ស៊ីថា ខាងលើនេះអង្គភាពគេហទំព័រ www.rskynews.com (រស្មីក្រុងយើង) ពុំអាចសុំការបំភ្លឺពីលោក នូ ស៊ីថា បានឡើយដោយទូរស័ព្ទចូលពុំមានអ្នកលើ តែយ៉ាងណាអង្គភាពយើងព្យាយាមគ្រប់មធ្យោបាយទៀតដើម្បីទំនាក់ទំនងទៅលោក នូ ស៊ីថា នៅពេលក្រោយទៀត៕

ដោយ ៖ វិបុល

       


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.