ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អនុវត្ត​​នាម​​តាម​​បទ​​បញ្ចា​​របស់​​នាយ​​ឧត្តសេនីយ៍​​​ នេត​​ សាវឿន​​ សមត្ថ​កិច្ចបញ្ជូន​​នគរ​បាល​​ម្នាក់​ដែល​បណ្តាល​អោយ​បុរស់​ម្នាក់​ស្លាប់​ទៅ​​កាន់​​តុលា​​ការ​​


រាជធានីភ្នំពេញ ៖​ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នេះសមត្ថកិច្ចបានបញ្ជូនខ្លួបនមន្រ្តីនគរបាល ខណ្ឌពោធិ៍ សែនជ័យម្នាក់ ដែលបានផ្ទុះអាវុធពេលចុះទៅបង្ក្រាបសង្វៀនជល់មាន់ បណ្តាលឲ្យចំបុរសម្នាក់ស្លាប់ដោយអចេតនា ទៅ ដល់តុលាការហើយ ។ មន្រ្តីនគរបាលរូបនោះ មានឈ្មោះ ចន វិរៈ មានឋានន្តរស័ក្តិអនុសេនីយ៍ត្រី (ស័ក្តិ១) បម្រើផ្នែក អន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍​សែនជ័យ ។ លោកអនុសេនីយ៍ត្រី ចន វីរៈ កំពុងស្ថិតក្រោមការសួរ នាំរបស់តំណាងអយ្យការ ដើម្បីចាត់ការបន្តទៀត ។

នៅថ្ងៃទី២២ ខែ មករា ឆ្នាំ ២០១៨ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាយ៉ាង​ដាច់ណាត់ ដល់ ស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យចាត់វិធានការដោយចាប់បញ្ជូនមន្រ្តីនគរបាលរូបនេះ ដែលមានការ​ធ្វេសប្រហែស បាញ់បង្ក្រាបនៅសង្វៀនជល់មាន់ ១កន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ បានបណ្តាលឲ្យត្រូវបុរសម្នាក់ស្លាប់ ពេលជនរង គ្រោះ អើតពីលើបន្ទប់ជួលជាន់ទី៣ មើលការចុះបង្ក្រាបនោះ ។ ទោះបីមន្រ្តីនគរបាលដែលបានផ្ទុះ អាវុធពេល​ចុះបង្ក្រាបបទ ល្មើស ល្បែងស៊ីសង ហើយទៅចំជនរងគ្រោះបណ្តាលឲ្យស្លាប់ដោយកំហុសអចេតនាយ៉ាងណាក៏ដោយ តែសម្រាប់ការ អនុវត្ត ច្បាប់ត្រូវតែធ្វើឡើង ដើម្បីជាការព្រមាន ក៏ដូចជាសារមួយប្រាប់ទៅគ្រប់សមត្ថកិច្ចផ្សេងទៀតថា នៅពេលចុះបំពេញ បេសក កម្មការងារ និងក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបបទល្មើស ត្រូវប្រើប្រាស់កាំភ្លើងដោយ​មានប្រុង​ប្រយ័ត្ន មិនត្រូវធ្វេសប្រហែសនាំ ឲ្យរងគ្រោះថ្នាក់ដល់ជនស្លូតត្រង់នោះឡើយ ​។

​នាយឧត្តមសេនីយ៍ស្នងការ បានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញធ្វើកោសល្យវិច្ច័យទៅលើកាំភ្លើងចំនួន ៥ដើម សំបកគ្រាប់ និងក្បាលគ្រាប់នៅលើសាកសពជនរងគ្រោះនោះ យើងបានរកឃើញ​មន្រ្តីម្នាក់ ដែលជាអ្នកបាញ់ ហើយនៅ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នេះ យើងនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពោលបញ្ជូនទាំងមនុស្ស និងវត្ថុតាង ទាំងអស់។

បើតាមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ តាមរយៈការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យរួចមក ក៏បានរកឃើញថាក្បាល គ្រាប់នៅលើសពជនរងគ្រោះមានសភាពបែក និងកំពឹត មានន័យថា ពេលបាញ់នោះគ្រាប់បានទៅបុកជញ្ជាំងថ្ម ហើយក៏ ផ្លាតទៅចំជនរងគ្រោះបណ្តាលឲ្យស្លាប់តែម្តង ខណៈជនរងគ្រោះកំពុង តែឈរកាន់បង្កាប់ដៃបន្ទប់ឈរ ពីលើមើលសមត្ថ កិច្ចបង្ក្រាបល្បែងជល់មាន់ ។ ​

សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចដីឡូតិ៍ខាងក្រោយផ្សារកាណា ស៊ីធី ក្នុងភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបសង្វៀនជល់មាន់ និងបាញ់ អាប៉ោងដ៏ធំមួយ រហូតមានការផ្ទុះអាវុធ (បាញ់ឡើងលើ) ដោយសារខ្លាចក្រុមចូលលេងល្បែងជល់មាន់តដៃ ហើយក៏រាលកៃ បណ្ដាលឱ្យត្រូវបុរសជាកម្មកររោងចក្រម្នាក់ ខណៈកំពុងអឺតមើលនៅលើផ្ទះជួលជាន់ទី៣ បណ្ដាលឱ្យស្លាប់ ពេលបញ្ជូនទៅ មន្ទីរពេទ្យ ។ ជនរងគ្រោះឈ្មោះ សៀក រ៉ន អាយុ ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅក្បែរផ្សារកាណាស៊ីធី មានស្រុក កំណើតនៅ ខេត្តកំពង់ស្ពឺ មានប្រពន្ធឈ្មោះ ណុប ផានី អាយុ ២៧ឆ្នាំ មុខរបរ កម្មការីនីរោងចក្រ មានស្រុកកំណើត ភូមិសែន អោក ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ៕

 

ដោយ ៖ វិចិត្រ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.