ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម យន្ត មីន អបដំណើរដោយលោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បានចុះពិនិត្យ មើលការដ្ឋានសាងសង់ផ្លូវ និងប្រព័ន្ធលូ នៅក្នុងក្រុងព្រះសីហនុ


ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិ បាលខេត្តព្រះសីហនុ អមដំណើរដោយលោក ណុប ហេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុបានចុះពិនិត្យ មើលការដ្ឋានសាងសង់ផ្លូវ និងប្រព័ន្ធលូ នៅឆ្នេរអូរឈើទាល ផ្លូវ LV ម្លប់តាប៉ាង និងជុំវិញក្រុងព្រះ សីហនុ ដើម្បីធ្វេីបច្ចុប្បន្នភាព រៀបចំផែនការឲ្យកាន់តែប្រសើរថែមទៀត ព្រមទាំងរៀបចំសណ្តាប់ផ្លូវថ្នល់ឆ្លើយតបនិងកំណើនរីកចំរើនគ្រប់វិស័យ ដោយខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចទី២នៃប្រទេសកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជម្រុញឲ្យមន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវខិតខំធ្វើយ៉ាងណារៀបចំក្រុមការងារចុះស្ថារ កាយប្រព័ន្ធលូនានាក្នុងក្រុង ដើម្បីឱ្យទឹកហូរ បញ្ចៀសការលេចលង់នៅ
រដូវវស្សានៅតាមដងផ្លូវសំខាន់មួយចំនួនក្នុងក្រុងព្រះសីហនុ ។

ឯកឧត្តម យន្ត មីន ក៏បានអំពាវនាវដលប្រជាពលរដ្ឋ មន្ត្រីរាជការ ចូលរួមសហការស្ដារប្រព័ន្ធអូរ លូរឲ្យបានស្អាតគ្រប់កន្លែង ដើម្បីសម្រួលចរន្តទឹកហូរ កាត់បន្ថយការកកស្ទះសំរាមនិងកាកសំណល់ផ្សេងៗបង្កឱ្យជនលេចផ្ទះប្រជាពលរដ្ឋនៅរដូវវស្សា។ដោយសារតែកំណើនវិនិយោគក្នុងក្រុងព្រះសីហនុរយៈពេល២ឆ្នាំចុងក្រោយនេះ មានការកើនយ៉ាងគំហ៊ុក បញ្ហាប្រព័ន្ធលូរ បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្តមានការខូចខាតយ៉ាងច្រើន ទន្ទឹមនឹងការ
ខូចខាតនោះ រដ្ឋបាលខេត្ត បាននឹងកំពុងធ្វើជួសជុល កែលម្អរឱ្យមានសោភ័ណភាពកាន់តែប្រសើរឡើងវិញជាបណ្តើរៗ ហើយសង្ឃឹមថា បញ្ហាបរិស្ថាន អនាម័យ និងបញ្ហាទឹកកខ្វក់និងត្រូវបានដោះស្រាយបាននាពេលខាងមុខ ។

ដូច្នេះឯកឧត្តអភិបាលខេត្ត សំណូមពរដល់បងប្អូនប្រជាពលរដ្ឋមានការយោគយល់ ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តរបស់យើងអោយមានការរីកចំរើនមួយកំរិតទៀត ដើម្បីកាត់បន្ថយភាព
ក្រីក្ររបស់ប្រជាពលរដ្ឋ តែជំរុញអោយជីវភាពកាន់តែល្អប្រសើរឡើងពីមួយ ថ្ងៃទៅមួយថ្ងៃជាក់ជាមិនខាន ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.