ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កំលាំងស្នងការនគរបាលខេត្តតាកែវ ចុះបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន !


ខេត្តតាកែវ ៖ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានចុះដឹកនាំបញ្ជាដោយផ្ទាល់កម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកំលាំងអន្តរាគមន៍ពិសេស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ សុីថា អគ្គស្នងការរងនគរបាលជាតិ ទទួលផែនអង្គភាពអន្តរាគមន៍ពិសេស ក្រោមការណែនាំបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការសម្របសំរួលពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចុះបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតនៅចំនុចភូមិក្រាំងក្រចាង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។

ករណីនេះនៅពេលកម្លាំងជំនាញបានចុះបង្ក្រាបជនសង្ស័យមានគ្នា០៣នាក់ហេីយក្នុងនោះមាន០១នាក់កាន់អាវុធខ្លីបានផ្តើមបាញ់សំដៅមកលើប៉ូលីសចំនួន០៣គ្រាប់ រួចរត់ទៅសំងំក្នុងផ្ទះប្រជាជន កម្លាំងជំនាញបានព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយ និងចំណាយពេលវេលាចាប់ពីម៉ោង១១:៣០នាទី ដល់ម៉ោង១៥:០៥នាទី ទេីបឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ យឹម​ វន្នី ភេទ​ប្រុស អាយុ​២២ឆ្នាំ មុខរបរកម្មករមកពីប្រទេសថៃ ស្រុកកំណើត​ភូមិ​ដូង​ ឃុំដូង​ ស្រុកបាទី​ ខេត្ត​តាកែវ ជនសង្ស័យដែលឃាត់ខ្លួនបាននេះជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារព្រៃសររយៈពេល០២ឆ្នាំ ៦ខែ កាលពីអំឡុងឆ្នាំ២០១៦ ពាក់ព័ន្ធករណីគ្រឿងញៀន។

ជុំវិញកិច្ចប្រតិបត្តិការនេះពុំមានរងរបួសដល់មនុស្សទេ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន៖ ១.ថ្នាំញៀន០៦កញ្ចប់ ២.អាវុធខ្លី០១ដើមម៉ាក RETAY G19C លេខ180901278 មានគ្រាប់ចំនួន០៥គ្រាប់ ៣.ម៉ូតូ០១គ្រឿងម៉ាកឌ្រីម ( Dream C១២៥ ) សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HH-៩០៦៩ ៤.ដាវសាំម៉ូរ៉ៃ០២ដើម ៥.ទូរស័ព្ទ០៤គ្រឿង ៦.ស្នាប់ដៃ០១។

ក្រោយពេលបង្ក្រាប អង្គភាពអន្តរាគមន៍ពិសេសបានប្រគល់ជនសង្ស័យជូនស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់។

បច្ចុប្បន្នកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តតាកែវដើម្បីដាក់ទោសទណ្ឌតាមផ្លូវច្បាប់៕

ដោយ ៖ សិរីបុត្រ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.