ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម ថង សាវុន បានអញ្ជើញចូលរួមជាកិត្តិយសជាមួយក្រុមអ្នកកាសែតប្រចាំខេត្តរតនៈគរី ក្នុងទិវាសេរីភាពអ្នកសារព័ត៌មាន


ខេត្តរតនៈគីរី ៖ នៅថ្ងៃទី៣ ឧសភា ២០១៩ ឯកឧត្តម ថង សាវុន បានអញ្ជើញចូលរួមជាកិត្តិយសជាមួយក្រុមអ្នកកាសែតប្រចាំខេត្តរតនៈគរី ក្នុងទិវាសេរីភាពអ្នកសារព័ត៌មាន ដោយឯកឧត្តមបានថ្លៃសំណេះសំណាលថាថ្ងៃនេះគឺជាទិវាដ៏មហោឡាឬក្ស ខ្ញុំមានកិត្តិយសបានជួបសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីរព័ត៌មានខេត្ត និងបងប្អូនអ្នកសារមកពីអង្គភាពនានានៅក្នុងខេត្តរតនគិរី។

ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួមបំពេញតួនាទី ភារកិច្ច ប្រកបដោយវិជ្ជាជីវៈក្នុងនាមជាអ្នកឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម ជាអ្នកនាំសារដ៏ល្អដែលមិនអាចខ្វះបាន។

ស្របគ្នាជាមួយទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៦ ថ្ងៃទី០៣ ឧសភា នេះផងដែរ ខ្ញុំសូមយកឱកាសនេះ ចូលរួមអបអរសាទរជាមួយអ្នកសារព័ត៌មាន និងសូមឱ្យអ្នកសារព័ត៌មានទាំងអស់ ពង្រឹងនូវក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ពង្រឹងនូវសមត្ថភាព ចំណេះដឹងក្នុងការសរសេរអត្ថបទ ការផលិតព័ត៌មានឱ្យបានត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងអាចទុកចិត្តបានដោយឈរនៅលើប្រភពព័ត៌មាន ប៉ុន្តែអ្នកសារព័ត៌មានមិនត្រូវជឿលើប្រភពព័ត៌មានទាំងស្រុងឡើយ គឺត្រូវចេះពិនិត្យ និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់លើព័ត៌មាន ដែលប្រភពផ្តល់ឱ្យ មុននឹងធ្វើការផ្សព្វផ្សាយ និងមិនត្រូវផ្សព្វផ្សាយព័ត៌មានមិនពិតដែលអាចបង្កដល់បញ្ហាសង្គម បរិហារកេរ្តិ៍ ឬការប្រមាថដល់បុគ្គលឬសមត្ថកិច្ចជាដើម ឬជាភ្នាក់ងារដល់អ្នកណាមួយឡើយ។

អ្នកសារព័ត៌មានមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ មិនមែនជាចៅក្រម និងមិនមែនជាអ្នកមានអំណាចបញ្ជាដាច់ខាតឡើយ ប៉ុន្តែគ្រាន់តែជាអ្នកនាំពាក្យប្រកបដោយប្រភពច្បាស់លាស់ និងឈរលើមូលដ្ឋាននៃព័ត៌មានពិត និងត្រឹមត្រូវ ហើយមានសារៈប្រយោជន៍។អ្នកសារព័ត៌មានត្រូវរួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ តាមរយៈការបញ្ចេញព័ត៌មានពិត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។

ខ្ញុំសូមជូនពរ លោក លោកស្រី បងប្អូនអ្នកសារព័ត៌មានទាំងអស់ ជួបប្រទះតែពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.