ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ចាប់មិនចេះអស់ ៖ ចោរឆក់វ័យក្មេង យ៉ាងសកម្ម ០១នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចូលគុក


រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ វ័យក្មេងយ៉ាងសកម្ម ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យឈ្មោះ សាន កុសល ភេទប្រុស អាយុ ១៥ឆ្នាំ ដែលជាចោរឆក់យ៉ាងសកម្ម ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២២:៥០នាទី ខណៈដែលរូបគេ បានកំពុងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីអ្នកដំណើរជាជនបរទេស នៅចំណុច ផ្លូវលេខ១៧៨ កែងផ្លូវលេខ១៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ខាងលើ បានសារភាពឲ្យដឹងថា ខណៈដែលរូបគេកំពុងជិះម៉ូតូ ០១គ្រឿង ម៉ាក NEX ពណ៌ទឹកក្រូចលាយស ស្លាកលេខ ភ្នំពេញ 1HN-7303 ធ្វើដំណើរលើដងផ្លូវ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ គោលបំណងដើរឆក់ សម្ភាៈមានតម្លៃពីប្រជាពលរដ្ឋ លុះជិះដល់ម្តុំផ្សារកណ្តាល បានឃើញជនបរទេសម្នាក់កំពុងឈរចុចទូរស័ព្ទ ជាឳកាសល្អរូបគេបានជិះទៅក្បែរ ហើយឆក់ទូរស័ព្ទពីដៃជនរងគ្រោះ តែជនរងគ្រោះដឹងខ្លួនទាន់បានទាញទូរស័ព្ទវិញ បណ្តាលឲ្យរូបគេដួលម៉ូតូ ពេលនោះមានប្រជាពលរដ្ឋដេញចាប់រូបគេ ស្របពេលនោះ មានកម្លាំងអាវុធហត្ថល្បាតឃើញ បានឃាត់រូបគេតែម្តង។

រូបគេបានបន្តប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងទៀតថា កាលអំឡុងខែមីនា ឆ្នាំ២០១៩ រូបគេ និងបក្ខពួក ០២នាក់ទៀត ឈ្មោះ រ័ត្ន និងឈ្មោះ ភា ធ្លាប់ធ្វើសកម្មភាពឆក់ សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋ ០៣លើកមកហើយ ដោយជិះម៉ូតូ ០២គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ និងម៉ាក NEX ពណ៌ទឹកក្រូចលាយស ស្លាកលេខ ភ្នំពេញ 1HN-7303 ដើម្បីធ្វើសកម្មភាពឆក់។

លើកទី១ ពួកគេ ធ្វើសកម្មភាពឆក់ នៅចំណុចមុខវាំង តែមិនបានសម្រេច និងមានបក្ខពួកបិទគូថតាមក្រោយផងដែរ

លើកទី២ ជនសង្ស័យ ខាងលើ បានជិះម៉ូតូម៉ាក NEX ម្នាក់ឯង ធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃពីប្រជាពលរដ្ឋ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ តែមិនបានសម្រេច

លើកទី៣ រូបគេបានឆក់ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក SUMSUNG ពីជនរងគ្រោះបានសម្រេច នៅលើផ្លូវស៊ីសុវត្ថិ ហើយយកទៅលក់នៅម្តុំផ្សារសូរិយ៉ា បានប្រាក់ ១០០ដុល្លា អាមេរិក។

ប្រភព #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.