ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន កោតសរសើរឆន្ទៈមុះមុតរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ


ខេត្តកំពង់ស្ពឺ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅ ព្រឹកថ្ងែ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធ ផលនានា ក្នុងវត្តក្តីកណ្តាល ស្ថិតក្នុងឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយក្នុងឱកាស ដ៏វិសេសវិសាលនេះ សម្តេចប្រធានរដ្ឋសភាបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងវិភាគទានដ៏ថ្លៃថ្លាពីគ្រប់ផ្នែកទាំងអស់ ដែលបានរួមចំណែក យ៉ាងសកម្ម ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលនានាជាច្រើនក្នុងវត្តក្តីកណ្តាលនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ការចូលរួមនេះ មិនត្រឹមតែឆ្លុះបញ្ចាំងឲ្យឃើញពីជំនឿ និងការគោរពប្រណិបត្តិដ៏ជ្រាលជ្រៅរបស់ប្រជាជនយើង ចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋប៉ុណ្ណោះទេ តែថែមទាំងបង្ហាញឲ្យឃើញ នូវស្មារតីសាមគ្គីភាព ការគោរពស្រឡាញ់ និងការគាំទ្ររបស់យើងចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានលះបង់គ្រប់បែប យ៉ាង ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។

សម្តេចបានបន្តថា ហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើន ក្នុងនោះមានវត្តអារាម សាលា រៀន មន្ទីរពេទ្យ និងអាគារសំខាន់របស់រដ្ឋ ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងនៅក្នុងរបប ប្រល័យពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ អ្វីៗត្រូវ បានស្តារ និងកសាងឡើងវិញ ដោយសម្រេចបានសមិទ្ធផលធំៗជាច្រើនដូចអ្វីដែលយើង ទាំងអស់គ្នាបានឃើញស្រាប់។

សម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាល ក្នុងការបន្តជំរុញដំណើរការនៃ កំណែទម្រង់ស៊ីជម្រៅ និងទូលំទូលាយដែលរួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ ការប្រឆាំងអំពើពុករលួយ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ កំណែទម្រង់ច្បាប់ និងប្រព័ន្ធ យុត្តិធម៌ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហ មជ្ឈការ កំណែទម្រង់ដីធ្លី ជលផល ការគ្រប់គ្រងព្រៃឈើ ធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធានាអភិបាលកិច្ចល្អ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព ដោយកាលពី ឆ្នាំ២០១៥ កន្លងមកនេះ ប្រទេសកម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្រតោកយ៉ាក ចូលមកកាន់ ប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។

វាជាការផ្លាស់ប្តូរមួយ ដែលប្រទេស កម្ពុជាមានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចសង្គមរីកចម្រើន ជាវឌ្ឍនភាពមួយដែលប្រទេសកម្ពុជា ត្រូវបានពិភពលោកមើលឃើញថាជារបត់ថ្មី និងជាប្រទេសមួយដែលទាក់ទាញការចាប់ អារម្មណ៍ក្នុងក្រសែភ្នែកនៃអ្នកវិនិយោគ ទាំងក្នុងតំបន់ និងពិភពលោក ដោយសម្តេចបានគូសបញ្ជាក់ថា អ្នកវិនិយោគបរទេស មុននឹងដាក់ទុននៅក្នុងប្រទេសណាមួយ ពួកគេត្រូវ សិក្សាលើកត្តាសំខាន់ៗមួយចំនួនគឺ សុខសន្តិភាព ស្ថិរភាពសង្គមរយៈពេលវែង កំណើន សេដ្ឋកិច្ចរបស់ប្រទេស និងជាពិសេសគោលនយោបាយ និងច្បាប់គ្រប់គ្រង ហើយថា ប្រទេសកម្ពុជា បានរៀបចំគោលនយោបាយត្រឹមត្រូវ បើកចំហរ ច្បាប់នានាល្អ ដើម្បីផ្តល់ ឱកាស និងលើកទឹកចិត្តដល់អ្នកវិនិយោគអន្តរជាតិ។

នៅក្នុងឱកាសនោះដែរសម្តេចអគ្គមហាពញាចក្រីហេងសំរិនបាន ក្រើនរំឭក ចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ស្ពឺ ត្រូវបន្តរួមគ្នាធ្វើអន្តរាគមន៍ឲ្យទាន់ពេលវេលា ដោះស្រាយបញ្ហាចំពោះមុខគ្រោះធម្មជាតិ (គ្រោះរាំងស្ងួត) ដោះស្រាយបញ្ហាទឹកជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈថែរក្សាប្រភពទឹកនិងការប្រើប្រាស់ទឹកសន្សំសំចៃ ជាមួយនឹងការរក្សាទឹកក្នុងស្រះ ហើយអាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ និងវិធានការណ៍ការពារត្រៀមជាមុនសម្រាប់ករណីនេះឱ្យបានទាន់ពេលវេលា។ ទន្ទឹមនេះដែរ តំបន់ខ្លះចាប់ផ្តើមមានភ្លៀងធ្លាក់លាយឡំមកជាមួយខ្យល់កន្រ្តាក់ ដែលនំាឲ្យខូចខាតផ្ទះសម្បែងប្រជាជន។ ដូច្នេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាធ្វើអន្តរាគមន៍ឲ្យបានទាន់ពេលវេលា៕

ប្រភព FB សម្តេច ហេង សំរិន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.