ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម យន្ត មីន ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យការសាងសង់ទំនប់បង្ហៀរទឹកនៅភូមិអន្លង់ក្រពើ


ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃសៅរ៍ ១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលដំណើរការសាងសង់ទំនប់បង្ហៀរទឹក ស្ថិត នៅភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ឯកឧត្តម យន្ត មីន មានប្រសាសន៍ថានេះជាការចុះសាកសួរសុខទុក្ខប្រជាពល រដ្ឋនៅភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃ នប់ ជាតំបន់ដាច់ស្រយាល និងជាភូមិ សាស្ត្រតំបន់
សង្គ្រាមជាប់ជើងភ្នំកំចាយ ។ ក្រោយពីបានធ្វើសមាហរណកម្ម និងអនុវត្តនូវគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រែក្លាយតំបន់សង្គ្រាមមួយនេះ
ជាភូមិឋានរបស់ប្រជាពលរដ្ឋប្រកបដោយសុខសន្តិភាព ក្រោមការដឹកនាំគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យតំបន់មួយនេះមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងអគ្គិសនីប្រើប្រាស់ ។

ឯកឧត្តមបន្តថា ទំនប់បង្ហៀរទឹកនេះ អាចជួយសម្រួលដល់ការខ្វះខាតទឹករបស់បងប្អូនប្រជាពលរដ្ឋនៅរដូវប្រាំង ដល់មនុស្ស និងសត្វ ទំនប់នេះ បានផ្ដល់ផលប្រយោជន៍ចំនួន ២យ៉ាង គឺទី១ បានទឹកប្រើប្រាស់មិនថារដូវប្រាំង ឬវស្សា ទី២ បានផ្លូវធ្វើដំណើរឆ្លងកាត់កាន់តែមានភាពងាយស្រួល ។ អាងបង្ហៀរទឹកភូមិអន្លង់ក្រពើ អាចផ្ទុកទឹកបានរាប់សែនម៉ែត្រ គូប សាងសង់ចំណាយថវិកាប្រមាណជា ១ម៊ឺនដុល្លាអាមេរិក ព្រមទាំងបានអំពាវ នាវបងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ ចូល រួមថែរក្សាសមិទ្ធិផលដែលយើងមាន និងកំពុងកើតមាននៅក្នុងតំបន់ដាច់ស្រយាល។ ដូច្នោះត្រូវសាមគ្គីគ្នាជាធ្លុងមួយជាមួយប្រមុខរាជរដ្ឋាភិបាល ដែលមានអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត ដែលជាតំណាង ឲរាជរដ្ឋាភិបាល និងផ្ដល់ផលប្រយោជន៍
ជូនដល់ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ ស្របតាមគោលនយោបាយការកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះឯកឧត្តម យន្ត មីន និងលោកជំទាវក៍បាននាំយកបច្ច័យចំនួន ៣.៧៩០ដុល្លាអាមេរិក និងថវិកា ៥០៥០០រៀល ប្រគេនព្រះសង្ឃ ដើម្បី សងថ្លៃឈ្នួលជាងសាងសង់រោងទទួល ភ្ញៀវក្នុង វត្តសុវណ្ណគិរីវ័ន ស្ថិតក្នុងឃុំតានៃ ស្រុកព្រៃនប់ផងដែរ ៕

ដោយ ៖ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.