ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អភិបាលខេត្តព្រះសីហនុ បានធានាអះអាងការពារសុវត្ថិភាពសន្តិសុខនិងផលប្រយោជន៍របស់ក្រុមហ៊ុនវិនិយោគទាំងឡាយដោយយកច្បាប់ជាគោល


ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី 30 ខែមេសាឆ្នាំ 2019 សណ្ឋាគារខ្នាតអន្តរជាតិមួយ(សណ្ឋាគារ តុង យៀន)នៅក្រុងព្រះសីហនុ ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យដំណើរការ ក្រោមវត្តមានគណៈអធិបតីលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម យន្ត មីន បានសំដែងការស្វាគមន៍និងគាំទ្រចំពោះវិនិយោគិនទាំងឡាយដែលបានមកបោះទុនវិនិយោគនៅលើទឹកដីខេត្តព្រះសីហនុ ។
ឯកឧត្តម យន្ត មីន បានរំលេចបន្ថែមថាបច្ចុប្បន្នខេត្តព្រះសីហនុ ដោយសារចរន្តនៃការវិនិយោគ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើអោយប្រទេសជាតិមានសន្តិភាពសន្តិសុខល្អនិងស្ថេរភាពនយោបាយ បានជំរុញឲ្យអ្នកវិនិយោគជាតិអន្តរជាតិចូលមកដាក់ទុន ទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា ប្រកបដោយការជឿជាក់។
ការវិនិយោគទាំងនេះ
បាននិងកំពុង ហើយធ្វើអោយខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងលឿនស្ទើរមិននឹកស្មាន។
ឯកឧត្តម យន្ត មីន បានគូសបញ្ជាក់ថា
សន្តិភាពសន្តិសុខនិងស្ថេរភាពនយោបាយបានជំរុញឲ្យវិនិយោគិនបរទេសនាំគ្នាចូលមកបណ្ដាក់ទុននៅខេត្តព្រះសីហនុច្រើន និងបានធ្វើឲ្យខេត្តនេះមានការអភិវឌ្ឍយ៉ាងលឿន។

ទន្ទឹមនោះឯកឧត្តម យន្ត មីន បានស្នើឲ្យក្រុមហ៊ុនវិនិយោគទាំងឡាយក្នុងទឹកដីខេត្តព្រះសីហនុ គួរបរិច្ចាគធនធានរបស់ខ្លួនខ្លះតាមលទ្ធភាពដើម្បីចូលរួមកែលំអហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុឲ្យបានល្អប្រសើរ។
អភិបាលខេត្តព្រះសីហនុ បានថ្លែងបញ្ជាក់ថាស្វាគមន៍អ្នកវិនិយោគស្របច្បាប់ទាំងអស់។ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តមបានប្រកាសធានាការពារយ៉ាងម៉ត់ចត់ចំពោះសន្តិសុខ សុវត្ថិភាព និងផលប្រយោជន៍ស្របច្បាប់ជូនអ្នកវិនិយោគទាំងឡាយរួមទាំងភ្ញៀវទេសចរផងដែរ ដោយយកច្បាប់ជាគោល។

គួរបញ្ជាក់ថាខេត្តព្រះសីហនុត្រូវបាន
រាជរដ្ឋាភិបាលបានចាត់ទុក
ជាខេត្តបំពង់កសេដ្ឋកិច្ចនិងជាខេត្ត ឧស្សាហកម្មគំរូពហុបំណងតែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជា។
តាមរយៈទស្សនៈវិស័យនិងគោលនយោបាយដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម យន្ត មីន មានសុទិដ្ឋិនិយមថានៅថ្ងៃអនាគតខេត្តព្រះសីហនុនឹងក្លាយទៅជាទីក្រុងដ៏ស៊ីវិល័យមួយរបស់កម្ពុជា៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.