ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

គំរោង​សាងសង់ អាកាស​យាន​ដ្ឋាន​អន្តរជាតិ​លំដាប់​ថ្នាក់ 4F ថ្មី ប្រើប្រាស់​ទុន​វិនិយោគ​ប្រមាណ ១.៥០០​លាន​ដុល្លារអាមេរិក


រាជធានីភ្នំពេញ ៖ ជាទីបំផុតទីតាំង ដែលត្រូវអភិវឌ្ឍន៍សាងសង់ព្រលានយន្តហោះអន្តរជាតិថ្នាក់4F ដែលមហាជនកំពុងទន្ទឹងរង់ចាំចង់ដឹងព័ត៌មាននោះ ពេលនេះ ឯកសារបានទម្លាយមក ហើយក្រោយពីការបំពេញទស្សកិច្ចរបស់នាយករដ្ឋមន្រ្តីចិន។

ទីតាំងដែលត្រូវសាងសង់នេះស្ថិតនៅក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយប្រើប្រាស់ផ្ទៃដីរហូតដល់ ២៦០០ ហិកតា ។

យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី លេខ ១៣១៩ សជណ.ផក ចុះថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ផ្ញើជូន ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ដើម្បីស្នើសុំគោលការណ៍អនុញ្ញាតបង្កើតក្រុមហ៊ុន “ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ខូអិលធីឌី” (Cambodia Airport Investment Co., Ltd) ជាក្រុមហ៊ុនភាពជាដៃគូវិនិយោគរវាងវិស័យសាធារណៈ និងឯកជន (PPP) ក្នុងគោលបំណងអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់4F។

អាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់ 4F ថ្មីនេះគ្រោងនឹងចំណាយដើមទុនវិនិយោគរហូតដល់ទៅ ១.៥០០លានដុល្លារអាមេរិកក្នុងនោះទឹកប្រាក់១.១០០លានដុល្លារអាមេរិក ជាកម្ចីពីធនាគារបរទេស និង ២៨០ លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុម OCIC របស់លោកឧកញ៉ា ពុង ឃាវសែ ដោយមានដើមទុនចុះបញ្ជីរហូតដល់ ១២០លានដុល្លារអាមេរិក ។ ជាមួយគ្នានេះ ក្រុមហ៊ុន OCIC មាន ៩០{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004} និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងរាជរដ្ឋាភិបាលកម្ពុជាមាន ១០{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004}។

សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨  លោកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) និងឯកឧត្តម ហ៊ូ ហ៊ួយប៉ាង ប្រធានធនាគារអភិវឌ្ឍន៏ចិន (CDB) ដែលដៃជាដៃគូវិនិយោគនោះ បានចុះហត្ថលេខារួចរាល់ហើយ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន៕
ដោយ ៖ សំណាង

 

 

 


Filed in: ព័ត៌មានជាតិ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.