ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការនី កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសពិធីអបអរសាទរខួបលើកទី១៣៣ ទិវាពលកម្មអន្តរជាតិ០១ ឧសភា ឆ្នាំ ២០១៩ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
ពិធីអបអរសាទរខួបលើកទី ១៣៣ ទិវាពលកម្មអន្តរជាតិ ០១ ឧសភា ក្រោមអធិបតីភាពឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ដោយមានបុគ្គលិក កម្មករ កម្មការិនី ចំនុះអោយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទាំងអស់ដែលបានចូលរួម៕
ដោយ ៖ សិរីបុត្រ