ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារសាមគ្គីជាមួយកម្មករ កម្មការិនី នៅរោងចក្រ យី ដា ជិត ៤ពាន់នាក់ ក្នុងឱកាស«ទិវាពលកម្មអន្តរជាតិ១ឧសភា»


ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារសាមគ្គី និងរាំលេងកម្សាន្តជាមួយកម្មករ កម្មការិនីនៅរោងចក្រយីដាប្រមាណ ៣,៧០០នាក់ ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីអបអរសាទរ«ទិវាពលកម្មអន្តរជាតិ១ឧសភា» លើកទី១៣៣ ឆ្នាំ២០១៩។

រោងចក្រយីដា បានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០១៥ និងមានកម្មករ និយោជិតសរុប ៣,៧០០នាក់ ក្នុងនោះស្រី ២,៨០៣នាក់។ ផលិតផលដែលផលិតនៅរោងចក្រយីដា ត្រូវបាននាំចេញទៅលក់នៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ រោងចក្រនេះ បានផ្តល់ប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំជូនកម្មករ​ និយោជិតប្រមាណ ៨៦៦,៥៧០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។ ប្រាក់ឈ្នួលជាមធ្យមសម្រាប់កម្មករ និយោជិតម្នាក់ៗមានចន្លោះពី ២២០ដុល្លារអាមេរិក ដល់ ២៨០ដុល្លារអាមេរិកក្នុងមួយខែ។

នៅពេលដែលសម្តេចតេជោនាយករដ្ឋមន្រ្ដី បានអញ្ជើញមកដល់កន្លែងប្រារព្ធពិធីភ្លាម ក្រោយពីបានស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ និងបានថតរូប សែលហ្វី (Selfie) ជាមួយកម្មករ​ កម្មការិនីហើយ សម្តេចតេជោនាយករដ្ឋមន្រ្ដី និងមន្ត្រីរាជរដ្ឋាភិបាលជាច្រើនរូបបានអញ្ជើញឡើងរាំកម្សាន្ត និងពិសារអាហារសាមគ្គីជាមួយកម្មករ​ កម្មការិនីក្នុងបរិយាកាសសប្បាយរីករាយប្រកបដោយភាពស្និទ្ធស្នាលក្រៃលែង នៅក្នុងពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ «១ ឧសភា» លើកទី១៣៣។

នេះជាឆ្នាំទី២ហើយ ដែលសម្តេចតេជោបានអញ្ជើញចូលរួមផ្តល់ភាពសប្បាយរីករាយដល់បងប្អូនកម្មករ​ កម្មការិនីតាមរោងចក្រ ដែលកាលពីឆ្នាំទៅសម្តេចបានចូលរួមនៅឯរោងចក្រនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ឆ្នាំនេះមានរោងចក្រចំនួនន១,២៨៧ រោងចក្រផ្សេងទៀត និងមានកម្មករប្រមាណជាង៧៩ម៉ឺននាក់ ដែលបានចូលរួមក្នុងកម្មវិធីសប្បាយៗបែបនេះទៅតាមកន្លែងរោងចក្រផ្សេងៗ ក្នុងការអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា នេះ។ ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអរគុណរោងចក្រ “ យីដា ” របស់ចិនដែលបានផ្តល់ទីកន្លែងសម្រាប់ការជួបជុំនេះ និងអរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំកម្មវិធីដ៏សប្បាយរីករាយនេះផងដែរ។

នៅក្នុងពិធីជួបជុំអបអរសាទរថ្ងៃនេះ សម្តេចតេជោ យករដ្ឋមន្រ្ដី ក៏បានផ្តល់ថវិកាលើកទឹកចិត្តដល់កម្មករ​ កម្មការិនីចំនួន​ ៣,៧០០នាក់ដោយក្នុងម្នាក់ៗ ទទួលបានថវិការចំនួន ៥០,០០០ រៀល, ក្រុមតន្ត្រីទទួលបានថវិកាចំនួន ១០ លានរៀល។
ក្រុមគ្រូពេទ្យប្រចាំការ៥លានរៀល។ ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណផងដែរម្ចាស់រោងចក្រ យី ដា ដែលបានចូលរួមវិភាគទានដល់មន្ទីរពេទ្យគន្ធបុប្ផានូវទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារ និងបានផ្តល់ជូននូវសារុងម្នាក់១សំរាប់បងប្អូនកម្មករ​ កម្មការិនីដែលចូលរួមក្នុងថ្ងៃនេះផងដែរ។ ជាមួយគ្នានោះ សម្តេចតេជោក៏បានផ្តល់ថវិកាសម្រាប់កូនក្មួយកម្មការនីមានផ្ទៃពោះចំនួន ១៩៥នាក់ និងបានថតរូបអនុស្សាវរីយ៍ជាមួយកម្មករ កម្មការិនីក្នុងភាពស្និទ្ឋស្នាល ប្រកបដោយក្តីអាណិតស្រឡាញ់ និងបានអញ្ជើញរាំកម្សាន្តជាមួយបងប្អូនកម្មករកម្មការនីក្នុងបរិយាសរីករាយក្រៃលែង៕

ប្រភព FB សម្តេចតេជោ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.