ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បំពេញសំណូមពរនាយកសាលាបឋមសិក្សា កែវមុនី លើសពីការស្នើសុំ!


រាជធានីភ្នំពេញ៖ នៅចុងសប្តាហ៍កន្លងមកនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយក្រុមការងារ និង សហការីមន្ត្រីកងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានអញ្ជើញទៅសាកសួរសុខទុក្ខ លោក ជុំ ឈាង អតីតចៅសង្កាត់ព្រែកកំពឹស ជាប្រធានបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស ដែលមានជម្ងឺគ្រួសក្នុងប្រមាត់ទើបចេញពីទទួលការវះកាត់នៅមន្ទីរពេទ្យ និងបន្តចុះសួរសុខទុក្ខ លោក ប៉ាច ប៉ន សមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកកំពឹស ដែលមានជម្ងឺបូសថ្លើមទើបចេញពីសម្រាកព្យាបាលនៅមន្ទីរពេទ្យដូចគ្នា។ ក្នុងឱកាសសួរសុខទុក្ខ ឯកឧត្តម រ័ត្ន ស្រ៊ាង បាននាំយក ថវិកាសរុបចំនួន ៣,០០០,០០០រៀល ទឹកផ្លែឈើ០៤កែស មី០៤កែស និងទឹកសុទ្ធ០៤កែស ឧបត្ថម្ភជូនដល់លោក ជុំ ឈាង និងលោក ប៉ាច ប៉ន ក្នុងនោះរួមមានថវិកាផ្ទាល់ឯកឧត្តម រ័ត្ន ស្រ៊ាង ២លានរៀល លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស២០០ដុល្លារ និង ថវិកាក្រុមការងារភូមិសង្កាត់ចូលរួមបន្ថែមផងដែរ។

បន្ទាប់មកឯកឧត្តម រ័ត្ន ស៊្រាង និងក្រុមការងារ ក៏បានអញ្ជើញចុះត្រួតពិនិត្យលទ្ធផលចាក់ដីបំពេញទីធ្លា សាលាបឋមសិក្សា កែវមុនី ស្ថិតក្នុងភូមិ ដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលទីធ្លាចាក់ដីនេះ គឺជា ការស្នើសុំរបស់លោកនាយក សាលាផ្ទាល់តែម្តង។ ដោយពិនិត្យឃើញស្ថានភាពជាក់ស្តែង បើទោះបីជា ទីធ្លាសាលា បានចាក់ដីបំពេញតាមសំណូមពររួចរាល់ហើយក៏ដោយ ឯកឧត្តម រ័ត្ន ស្រ៊ាង បានមានសទ្ធាកែលម្អរអភិវឌ្ឍន៍សាលាជាបន្ត ដោយឯកឧត្តម សន្យានឹងរៀបចំចាក់បេតុងលើផ្ទៃដីទីធ្លាសាលាបន្ថែម រៀបចំសួនច្បារនិងកន្លែងសិស្សលេងកម្សាន្ត កសាងតារាងបាល់ទាត់សម្រាប់ក្មេងៗ កែលម្អបន្ទប់ទឹកឲ្យស្អាត និងកសាងប្រព័ន្ធរំដោះទឹកជុំវិញបរិវេណសាលាទាំងមូល និងសន្យាបន្តទៅជួយ កសាង នៅសាលាបឋមសិក្សាព្រែកថ្លឹងមួយទៀត ។

ការផ្តល់ជូនលើសពីសំណូមពរនេះ ទទួលបានការសាទរពេញទំហឹងពីលោកនាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល ហើយអ្វីដែលគួរជាទីចាប់អារម្មណ៍មួយទៀតនោះគឺ រាល់លើកដែល ឯកឧត្តម រ័ត្ន ស្រ៊ាង បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបំពេញកិច្ចការងារផ្សេងៗ ដល់មូលដ្ឋានផ្ទាល់ ឯកឧត្តម តែងតែនាំយកអាហារសម្រន់ មកចែកជូនបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ប្អូនៗកុមារ បរិភោគជាមួយគ្នា យ៉ាងសប្បាយរីករាយនិងស្និតស្នាល។ ជាក់ស្តែង បរិយាកាសនាថ្ងៃនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកនូវការ៉េមចំនួន៧០០ដើម នំប៉័ង៧០០កំណាត់ និងទឹកសុទ្ធ៣០កែស ចែកជូនដល់បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋ កុមារា កុមារីនៅតាមផ្ទះចូលរួមបរិភោគក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង ៕
ប្រភព ៖ PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.