ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រដ្ឋមន្ដ្រី វេង សាខុន រៀបចំពិធីជួបសំណេះសំណាលជាមួយមន្ដ្រីរាជការ ក្រសួងកសិកម្ម ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ


ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានផ្ញើសារជូនថ្នាក់ដឹកនាំក្រសួងគ្រប់ជាន់ ថ្នាក់ មន្រ្តីរាជការ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន សហគមន៍ សមាគម និងប្រជាកសិករនៅទូទាំងប្រទេស នូវអំណរអរគុណជាអនេក និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងចូលរួមផ្តល់កិច្ចសហការយ៉ាង សកម្ម និងពេញលេញក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម សម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។ សមិទ្ធផលនេះ គឺពិតជាបានឆ្លើយ តបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ «ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំង អស់ នឹងបន្តផ្តល់ការគាំទ្រ និងសហការឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីអភិវឌ្ឍវិស័យអាទិភាពមួយនេះ ឲ្យមានការរីកចម្រើនសមស្របតាមកំណើនសេដ្ឋកិច្ច កំណើនប្រជាជន ភ្ញៀវទេសចរ ការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងទីផ្សារនាំចេញ។

ដោយឡែកសម្រាប់ក្រសួង ឯកឧត្តមបានថ្លែងអំអរគុណយ៉ាង ជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យដែលក្រសួង សម្រេចបាននាឆ្នាំចាស់ និងសម្រាប់ឆ្នាំថ្មី លោកសូមឲ្យថ្នាក់ ដឹកនាំ មន្រ្តីរាជការទាំងអស់ មេត្តាបន្តនូវប្រពៃណីសាមគ្គីភាព មិត្តភាព កិច្ចសហការល្អប្រសើរ ក្នុងរង្វង់មហាគ្រួសារកសិកម្ម ដើម្បីចូលរួមអនុវត្តអនុសាសន៍គន្លឹះទាំង៩ចំណុច ដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងឱកាសបិទសន្និបាតបូក សរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤ ខែមីនា កន្លងមកនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីតលភាវូប-នីយកម្ម។

ស្ថិតក្នុងបរិយាកាសសប្បាយរីករាយដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការ កំពុងទន្ទឹងរង់ចាំទទួលទេវតាឆ្នាំថ្មី និងចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនាមថ្នាក់ដឹកនាំ និងខ្លួនលោកផ្ទាល់ លោកបាន នាំនូវសេចក្តីនឹករឭកដ៏ជ្រាលជ្រៅ និងពរជ័យបវរប្រសើរពីសម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ សូមទេវតាឆ្នាំថ្មីព្រះនាម ទុង្សាទេវី ប្រោះព្រំសព្ទសាធុការពរជ័យជូនថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលយកនូវសេចក្តីសុខចម្រើន សប្បាយរីករាយជួបជុំគ្រួសារ និងសូមទទួលយកនូវក្តីមេត្តា ករុណា មុទិតា ឧបេក្ខា បញ្ញា និងសិរីសួស្តី ជ័យមង្គល វិបុលសុខ និងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.