ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

កម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមអនាគតនៃការងាររបស់ UN ដើម្បីត្រៀមដោះស្រាយបញ្ហាប្រឈមដែលកើតមានពីការវិវត្តនៃបច្ចេកវិទ្យា


ញូវយ៉ក-អាមេរិក ៖ នាឱកាសថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ដើម្បីប្រារព្ធខួប១០០ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិខាងការងារ (ILO) ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា កម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមអនាគតនៃការងារ ដើម្បីត្រៀមដោះស្រាយបញ្ហាប្រឈមដែលកើតមានពីការវិវត្តនៃបច្ចេកវិទ្យា។

កិច្ចប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានថ្លែងឱ្យដឹងថា ការប្រារព្ធខួប១០០ឆ្នាំ នៃភ្នាក់ងារឯកទេសខាងការងាររបស់អង្គការសហប្រជាជាតិ ដែលមានវ័យចំណាស់មួយនេះ ជាការឆ្លុះបញ្ចាំងអំពីតួនាទីដ៏សំខាន់របស់អង្គការ ILO ក្នុងការលើកកម្ពស់យុត្តិធម៌សង្គម និងបង្កើតឱកាសការងារសម្រាប់ជនគ្រប់រូប នាពេលកន្លងមក។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា កម្ពុជាក៏បានរៀបចំព្រឹត្តិការណ៍ និងសកម្មភាពជាច្រើនក្នុងឆ្នាំ២០១៩នេះ ដើម្បីចូលរួមអបអរសាទរខួប១០០ឆ្នាំ របស់អង្គការ ILO ដែលវាក៏ស្របគ្នានឹងខួប៥០ឆ្នាំ នៃសមាជិកភាពកម្ពុជាក្នុងអង្គការ ILO​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ កាលពីពេលថ្មីៗកន្លងទៅ។ កម្ពុជានឹងសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ ILO ដើម្បីបន្តបេសកកម្មរបស់អង្គការ ILO ក្នុងបរិបទថ្មីនៃបដិវត្តឧស្សាហកម្ម ៤.០។

ឯកឧត្តម អ៉ិត សំហេង បានថ្លែងយ៉ាងដូច្នេះថា «ខណៈដែលយើងកំពុងឈានចូលទសវត្សទី២ នៃការលើកកម្ពស់យុត្តិធម៌សង្គម និងការងារសមរម្យសម្រាប់ជនគ្រប់រូប កម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមអនាគតនៃការងារ (Future of Work Initiative) ដែលជាគន្លឹះរួមសម្រាប់រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍនានាត្រូវយកចិត្តទុកដាក់ ដើម្បីត្រៀមក្នុងការគ្រប់គ្រងបញ្ហាប្រឈមនានា ពិសេសការផ្លាស់ប្ដូរជំនាញ ដែលកើតមានឡើងពីការវិវត្តនៃបច្ចេកវិទ្យា»។

នៅក្នុងឱកាសជាប្រវត្តិសាស្ត្រនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសហការជាមួយអង្គការ ILO ជាក់ស្ដែងកាលពីថ្ងៃទី២៨ ខែមីនា កន្លងទៅថ្មីៗនេះ កម្ពុជាបានចុះអនុស្សរណៈជាមួយអង្គការ ILO និងដៃគូត្រីភាគីផ្សេងទៀត ក្នុងការអនុវត្តកម្មវិធីការងារសមរម្យ សម្រាប់ឆ្នាំ២០១៩-២០២៣ ដោយផ្តោតលើគោលបំណងធំៗចំនួន ៣ចំណុច៖

ទី១៖ បន្តអភិវឌ្ឍមុខរបរ និងការងារ និងសហគ្រាសឱ្យស្របតាមការវិវត្តសង្គម និងបច្ចេកវិទ្យា។

ទី២៖ ការពង្រឹង និងពង្រីកកិច្ចគាំពារសង្គមដល់ស្ត្រី យុវជន និងក្រុមជនងាយរងគ្រោះ។

ទី៣៖ បន្តធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ ស្របតាមបទដ្ឋានអន្តរជាតិខាងការងារ ដោយរួមទាំងពលករទេសន្តប្រវេសន៍ផងដែរ។

បើតាមឯកឧត្តមបណ្ឌិត អ៉ិត សំហេង កម្ពុជានឹងបន្តអនុវត្តនូវបណ្ដាអនុសញ្ញានានាដែលខ្លួនបានផ្ដល់សច្ចាប័ន ពិសេសអនុសញ្ញាស្នូលទាំង៨ ដើម្បីធានាថា សិទ្ធិការងារ និងលក្ខខណ្ឌការងារត្រូវបានអនុវត្តប្រកបដោយតម្លាភាពពេញលេញ គ្មានការរើសអើង ដោយឈរលើគោលការណ៍នីតិរដ្ឋ ដែលជាជំហានឆ្ពោះទៅរកភាពជោគជ័យ ក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ ពិសេសគោលដៅអភិវឌ្ឍទី៨៕

ប្រភព ៖ ហ្វេសប៊ុក ឯឧ. អ៊ិត សំហេង


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.