ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ផឹក​ស្រាស្រវឹង​នាំ​មិត្តភ័ក្រ​ទៅ​ឆក់​ត្រី ដូចនាំគ្នាទៅស្លាប់


ខេត្តកណ្ដាល៖ បុរស០២នាក់ក្រោយពីផឹកស្រារួចបានបបួលគ្នាទៅឆក់ត្រីភ្លាត់ស្នៀតឆក់ស្លាប់ទាំងពីរនាក់ត្រូវបានសមត្ថកិច្ចប្រទះឃើញកាលពីថ្ងៃច័ន្ទ ០៦កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៤ៈ២០នាទី នៅក្នុងអូរដីស្រូវប្រាំង ក្នុងភូមិសំបួរ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ។

បើតាមការរៀបរាប់ពីឈ្មោះ យឺន ទូច ជាប្រពន្ធប្រពន្ធនៃសពបានឲ្យដឹងថាប្ដីរបស់ខ្លួនមានឈ្មោះ ជៀប វណ្ណី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងមិត្តភក្ដិឈ្មោះ ឃ្លី វិសាល ហៅតិន ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករដូចគ្នា មានទីលំនៅភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។ ក្រោយពីហូបស្រារួច បានបបួលគ្នាទៅឆក់ត្រីនៅក្នុងបឹងដែលមានចម្ងាយប្រមាណ២គីឡូម៉ែត្រពីភូមិកាលពីថ្ងៃទី២១ ខែមករា គ្រឹស្តសករាជ២០១៨ វេលាម៉ោង២១.០០នាទី។ លុះព្រឹកឡើងខ្លួនជាប្រពន្ធមិនឃើញប្តីត្រឡប់មកផ្ទះវិញក៏នាំគ្នាចុះទៅបឹងតាមរកប្ដី តែរកមិនឃើញក៏បានមកប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលសំបួរពីមូលហេតុបាត់ប្តីព្រោះទៅឆក់ត្រីមួយយប់ហើយមិនឃើញត្រឡប់មកផ្ទះវិញខ្លាចក្រែងមានសមត្ថកិច្ចជលផលចាប់ខ្លួន ។

ក្រោយទទួលព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរបានធ្វើការស្រាវជ្រាវព័ត៌មាន រហូតមកដល់វេលាម៉ោង១៤ៈ២០នាទី ថ្ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ក៏បានទទួលដំណឹងពីប្រជាពលរដ្ឋឈ្មោះ ហ៊ុន ហួន បានប្រាប់ថា ឃើញឈ្មោះ ជៀប វណ្ណី និងឈ្មោះ ឃ្លី វិសាល ដើរទៅឆក់ត្រីនៅចំណុចអូរដីស្រូវប្រាំង ក្នុងភូមិសំបួរ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល កម្លាំងនគរបាលប៉ុស្តិ៍ ក៏ចុះដល់ចំណុចខាងលើទើបប្រទះឃើញសាកសពបុរសទាំងពីរនាក់ដេកស្លាប់នៅក្នុងទឹកដោយឈ្មោះ ជៀប វណ្ណី កាន់ខ្សែភ្លើងជាប់ដៃស្តាំ មានស្នាមរលាត់នៅត្រង់កខាងស្តាំផងដែរ និងឈ្មោះ ឃ្លី វិសាល ដៃឆ្វេងកាន់សំណរជើងអួន មានស្នាមរលាត់លើចញ្ចើមខាងស្តាំផងដែរ។

ចំណែកវត្ថុតាងបន្សល់ទុកនៅនឹងកន្លែងកើតហេតុមានអាគុយ៤០ អំពែ០១គ្រឿង អាំងវែទ័រ០១គ្រឿង អួនប្រវែង០៧ម៉ែត្រ ។
ក្រោយពិនិត្យរួចសមត្ថកិច្ចបានសន្និដ្ឋានថា សាកសពទាំងពីរនាក់ពិតជាស្លាប់ដោយសារឆក់ត្រីប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕


ដោយ ៖ វិចិត្រ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.