រាជធានីភ្នំពេញ៖ ជាគំរូល្អសំរាប់កងរាជអាវុធហត្ថទូទាំង២៥ខេត្តរាជធានី ដោយឡែកកងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៏ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បទបញ្ជាអោយមន្ត្រីអាវុធហត្ថ ត្រូវក្រោកពីព្រលឹមដើម្បីចូលរួមថែទាំលាងសំអាតម៉ូតូ បោសជូត សំអាត ខាងក្នុង ខាងក្រៅទីបញ្ជាការ ធ្វើលំហាត់ប្រាណ ដើម្បីសុខភាព រួចរួសរាន់ងូតទឹក ស្លៀកពាក់ រង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជួយសំរួលចរាចរណ៏ជូនប្រជាពលរដ្ឋ គណៈប្រតិភូជាតិ និងអន្តរជាតិ តាមភូមិសាស្រ្តសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។
ក្រៅពីបេសកកម្មការងាររបស់កម្លាំងក្នុងទីបញ្ជាការ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ ក៏បានបន្តចេញល្បាតការពារ សន្តិសុខ សុវត្ថិភាព ជួយសំរួលចរាចរណ៏ជូនបងប្អូនប្រជាពលរដ្ឋ ទាំងនៅលើដងផ្លូវ និងទាំងកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួននាពេលរាត្រី ដោយពុំខ្លាចភាពនឿយហត់ឡើយ ។
ប្រភព Phnom Penh GRK