ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក សាយ សំអាល់៖ ខេត្តព្រះសីហនុ កំពុងទទួលផ្លែផ្កាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលបានមកពីការយកជីវិតធ្វើដើមទុនរបស់ថ្នាក់ដឹកនាំ


ខេត្តព្រះសីហនុ ៖ «ខេត្តព្រះសីហនុ បាននិងកំពុងទទួលបានផលពីផ្លែផ្កាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលបានមកពីការយកជីវិតធ្វើដើមទុនរបស់ថ្នាក់ដឹកនាំយើង» នេះគឺជាការថ្លែងរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រធាqនក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០១៩ នេះ អំឡុងពេលនៃកិច្ចប្រជុំលើកទី១ នៃក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ និងក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ បន្ទាប់ពីមាន ការផ្លាស់ប្តូរប្រធានក្រុមការងារថ្នាក់ជាតិកាលពីខែមីនា ឆ្នាំ ២០១៩ កន្លងទៅ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរ ដើម្បីទាញយកផលនៃការអភិវឌ្ឍ ក្នុងគោលដៅដើម្បីរក្សាកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ ៧{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004}ក្នុងមួយឆ្នាំ បង្កើតការងារធ្វើ សម្រាប់ពលរដ្ឋកម្ពុជា កាត់បន្ថយភាពក្រីក្រ បង្កើនចំណូលជីវភាពរបស់ប្រជាជន និងធានានូវ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោក សាយ សំអាល់ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅប្រែក្លាយខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជាតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា។ លោករដ្ឋមន្ត្រីបាន គូសបញ្ជាក់នៅចំពោះមុខក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់មូលដ្ឋានទាំងអស់ថា កិច្ចការអាទិភាពចំនួន៤ ក្នុងចំណោមការងារជាច្រើនដែលក្រុមការងារត្រូវដោះស្រាយឱ្យបានគឺ ទី១៖ ការពង្រឹងសន្តិសុខនិងសណ្តាប់ធ្នាប់នៅក្នុងខេត្តព្រះសីហនុទាំងមូលដោយសហការគ្នារវាងអាជ្ញាធរខេត្ត កងកម្លាំងសមត្ថកិច្ច និងក្រុមការងារឱ្យបានល្អ។ ទី២៖ ការពារឱ្យបាននូវបរិយាកាសសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ព្រមទាំងវិនិយោគិន។ ទី៣៖ ការគ្រប់គ្រងការងារសំណង់ដែលជាគម្រោងសាងសង់ថ្មីៗត្រូវមានការគ្រប់គ្រងឱ្យបានល្អ កាត់បន្ថយការបំពុលខ្យល់ និងទី៤៖ ការគ្រប់គ្រងសំណល់រឹងរាវ និងសំរាម ឱ្យបានល្អដើម្បីធ្វើឱ្យខេត្តព្រះសីហនុមានសោភ័ណភាព មានអនាម័យបរិស្ថានល្អស្អាត និងពលរដ្ឋរស់នៅប្រកបដោយ ផាសុកភាព និងកាន់តែមានការទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ បានគូសបញ្ជាក់យ៉ាងមុតមាំថា ខេត្តព្រះសីហនុត្រូវ បញ្ចប់ជម្លោះដីធ្លីដែលរ៉ាំរ៉ៃជាយូរមកហើយឱ្យបានទាំងស្រុង។ លោកថ្លែងថា៖ «មិនត្រូវឱ្យកើតឡើងនូវជម្លោះថ្មីៗទៀតឡើយ និងត្រូវខិតខំប្រឹងប្រែងដោះស្រាយជម្លោះដីធ្លីចាស់ឱ្យបានបញ្ចប់ទាំងស្រុង»។

លោកបានគូសបញ្ជាក់ថាការដោះស្រាយជម្លោះដីធ្លីត្រូវធ្វើឡើងតាមរយៈការចរចា តាមផ្លូវតុលាការ ឬតាមរយៈការចុះបញ្ជីដីធ្លីរបស់រដ្ឋឱ្យបានសព្វគ្រប់។ ប្រធានក្រុមការងារ ថ្នាក់ជាតិក៏បានព្រមានផងដែរដល់ជនខិលខូចទាំងឡាយដែលមានការជាប់ពាក់ព័ន្ធនឹងការ រំលោភបំពានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ត្រូវបញ្ឈប់ជាបន្ទាន់ និងលើកឡើងថាគ្មាន ជនណាម្នាក់អាចយកដីរដ្ឋទៅលក់ដូចបានឡើយ។ លោកបន្តថាប្រសិនបើជនណានៅតែបំពានច្បាប់ នោះនឹងមិនមានការលើកលែងឡើយ វិធានការច្បាប់ដ៏តឹងរឹងនឹងត្រូវអនុវត្ត។

ទាក់ទងនឹងបញ្ហាទឹកសាបសម្រាប់ប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ លោក សាយ សំអាល់ បានលើកឡើងថាត្រូវតែរក្សាប្រភពទឹកសាប នៅក្នុងតំបន់នានាក្នុងខេត្តព្រះសីហនុ ដើម្បីរក្សាឱ្យបានគង់វង្សនូវប្រភពទឹកសម្រាប់ប្រើប្រាស់ឱ្យបានយូរអង្វែង ក៏ដូចជាការផលិតទឹក និងការចែកចាយទឹក ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋនិងអាជីវកម្មនានានៅក្នុងខេត្តព្រៃសីហនុនេះ។

លោករដ្ឋមន្ត្រី ប្រធានក្រុមការងារ ក៏បានថ្លែងថា ករណីដូចគ្នានេះ ក៏ត្រូវអនុវត្តផងដែរចំពោះការគ្រប់គ្រងចរន្តអគ្គិសនី ក៏ដូចជាប្រព័ន្ធលូ និងការគ្រប់គ្រងសំណល់រឹងសំរាម។ ដើម្បីគ្រប់គ្រងអនាម័យបរិស្ថានខេត្តព្រះសីហនុឱ្យបានល្អស្អាត លោករដ្ឋមន្ត្រីបាន ស្នើឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធរួមនឹងបងប្អូនប្រជាពលរដ្ឋ រួមនឹងម្ចាស់អាជីវកម្ម ទីកន្លែងកម្សាន្ត នានានៅក្នុងក្រុងព្រះសីហនុរួមសហការសម្អាតអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

លោករដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាម និងអាជ្ញាធររួមសហការគ្នា ប្រមូលសំរាមឱ្យបានទាន់ពេលវេលា និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោក សាយ សំអាល់ លើកឡើងថាពីគម្រោងការស្តារប្រព័ន្ធលូ បង្ហូរទឹកឱ្យបានទៀងទាត់ ក៏ដូចជាការគ្រប់គ្រងសំណល់រាវឱ្យបានល្អ និងត្រូវមាន ការរៀបចំក្រុងឱ្យបានល្អ។ ជាមួយគ្នានេះ លោកប្រធានក្រុមការងារបានជំរុញឱ្យ អាជ្ញាធរខេត្តព្រះសីហនុគ្រប់លំដាក់ថ្នាក់បន្តពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់ ប្រជាពលរដ្ឋ និងឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាជន៕

ដោយ ៖ វិបុល


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.