ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្ដម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះ សីហនុ បានចូលរួមចែកអំណោយសប្បុរសជន ដើម្បីជូនប្រជាពលរដ្ឋខ្វះខាតទីទ័ល ក្រ ចាស់ជរាចំនួន ៦០០គ្រួសារ មកពីសង្កាត់ទាំង៤


ខេត្តព្រះសីហនុ៖ នាព្រឹក ថ្ងៃ៦ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះ សីហនុ បានចូលរួមចែកអំណោយសប្បុរសជន ដើម្បីជូនប្រជាពលរដ្ឋខ្វះខាតទីទ័ល ក្រ ចាស់ជរាចំនួន ៦០០គ្រួសារ មកពីសង្កាត់ទាំង៤ ក្នុងក្រុងព្រះសីហនុ នៅបរិវេណមុខវេទិការបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ។

ឯកឧត្តម យន្ត មីន បានថ្លែងអំណរគុណក្រុមហ៊ុន ព្រីនស៍រៀល អ៊ែសស្តេត ដែលបានបរិច្ចាកនូវធនធានជួយឧបត្ថមដល់ប្រជាពលរដ្ឋខ្វះខាត ទីទ័លក្រ ចាស់ ជរានៅក្នុងក្រុងព្រះសីហនុ នាពេលនេះ មកពី ៤សង្កាត់ នេះជាទឹកចិត្តសប្បុរសធម៌មួយ ដែលបានចូលរួមចែករំលែកការខ្វះខាតដល់ប្រជាពលរដ្ឋទីទ័លក្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ និងបានអំពាវនាវដល់សប្បុរសជនសូមបន្តជួយចែករំលែកនូវធនធាន ដើម្បីរួមចំណែកជួយដល់ប្រជាពលរដ្ឋទីទ័លក្រចាស់ជរា នៅក្នុងខេត្តព្រះសីហនុ បន្តទៀត។

ឯកឧត្តម ក៍បានធ្វើការសំណេះ សំណាលជាមួយប្រជាពលរដ្ឋក្រីក្រ ចាស់ ជរា ៦០០គ្រួសារ និងពាំនាំនូវការសាក សួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែគិតគូរពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ដោយមិនប្រកាន់ ពណ៍សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយឡើយ គឺធ្វើយ៉ាងណាយើងជួយ ដោះស្រាយជីវភាពប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋ ណាម្នាក់ខ្វះខាតស្បៀងដោយយើងមិនបានដឹងនោះទេ ។ ព្រមទាំងអំពាវនាវដល់អ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជានៅតាមឃុំ សង្កាត់ ត្រូវចុះជាប្រចាំទៅដល់មូលដ្ឋានប្រជាពលរដ្ឋ ដើម្បីឈ្វេងយល់ពីសុខទុក្ខប្រជាពលរដ្ឋ និងដោះស្រាយបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់ស្លាប់ដោយសារខ្វះខាតស្បៀងអាហារនោះទេ ។

អំណោយដែលចែកជូនប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរាចំនួន ៦០០ គ្រួ សារ ក្នុងមួយគ្រួសារទទួលបានកន្ទេល ០១ គ្រឿងឧបភោគ បរិភោគ និងថវិកា ២០.០០០រៀល ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.