ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

បើកបរមិនគោរពច្បាប់​ចរាចរណ៏​បណ្តាលអោយ​ស្លាប់មួយ​របួសស្រាល២នាក់


ខេត្ត​ព្រះសីហនុ៖ នៅ​វេលាម៉ោង​ប្រមាណ១៨:៣០​នាទី​ ថ្ងៃ​ទី​២២ ខែ​មករា​ ឆ្នាំ​២០១៨​ លើផ្លូវ​លំហែ​ភូមិន្ទ​ ជាប់​សណ្ឋាគារ​ វិមាន​ខ្សាច់​ស​ ស្ថិតនៅ​ក្នុង​ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​ ខេត្ត​ព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងងម៉ូតូ១គ្រឿង​ម៉ាក​ HONDA​ C125ពណ៌ខ្មៅ ពាក់ផ្លាកលេខ​ភ្នំពេញ​1GD-0898 បើកបរ​ដោយ​ឈ្មោះ​ វ៉ន​ និត​ ភេទ​ ប្រុស​ អាយុ​៣៥ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ មានទីលំនៅ​ភូមិ​គោកធ្លក​ ឃុំ​គោកធ្លក​លើ​ ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប​ និង​អ្នករួមដំណើរ​ម្នាក់​ ឈ្មោះ​ ផាន់​ ភឿន​ ភេទ​ ប្រុស​ អាយុ​ ២៨ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់នៅ​សង្កាត់​លេខ​៣​ ក្រុង​ ខេត្ត​ព្រះសីហនុ​ (បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ មិន​ពាក់​មួក​សុវត្ថិភាព​)​ មានទិសដៅពី​រង្វង់​មូល​តោ​ ឆ្ពោះទៅ​ចុងឆ្មេរ​អូរ​ឈើទាល​ បាន​បុក​ពី​ចំហៀង​រថយន្ត​១គ្រឿង​ម៉ាក​ HIGHLANDER ពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខ​ ភ្នំពេញ​2U-2372 ដែល​កំពុង​បត់​ឆ្លងផ្លូវ​ មាន​ទិសដៅ​ស្របគ្នា​ អ្នក​បើកបរ​ ឈ្មោះ​ LEE HAENG YEON ភេទ​ប្រុស​ អាយុ​២៦ឆ្នាំ​ ជនជាតិ​កូរ៉េ កាន់​លិខិត​ឆ្លងដែន​លេខ​ M06915723​ ជា​អ្នក​ទេសចរណ៍​ស្នាក់​នៅ​ក្នុង​សង្កាត់​លេខ​៤​ ក្រុង​​ ខេត្ត​ព្រះសីហនុ​។

គ្រោះថ្នាក់​នេះ​ បណ្ដាល​ឲ្យ​ឈ្មោះ​ វ៉ន​ និត​ អ្នកបើកម៉ូតូ​រងរបួស​ធ្ងន់​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ក្រោយ​មក​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ ផាន់​ ភឿន​ រងរបួស​ស្រាល​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​​។

ចំណែកអ្នកបើកបរ​រថយន្ត​ឈ្មោះ​ LEE HAENG YEON រងរបួស​ស្រាល​បាន​នាំ​ខ្លួន​មក​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​។

សមត្ថកិច្ចបានអោយដឹងថា រថយន្ត​និង​ម៉ូតូ​បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដើម្បី​ដោះស្រាយ​បន្តតាមនិតិវិធីរបស់តុលាការ​៕

ដោយ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.