ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធីបើក និងបិទសន្តិបាតបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់ផែនគ្រប់គ្រងអាវុធជាតិផ្ទុះ បង្ការពន្លត់អគ្គិភ័យនឹងសង្គ្រោះ និងការពារបេតិកភណ្ឌ


រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បត្តិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ មានរៀបចំពិធីបើកសន្តិបាតបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការឆ្នំា២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់ផែនសណ្តាប់ធ្នាប់សាធារណៈ ដែលមានបីនាយកដ្ឋានចូលរួមគឺ គ្រប់គ្រងអាវុធជាតិផ្ទុះ បង្ការពន្លត់អគ្គិភ័យនឹងសង្គ្រោះ និងការពារបេតិកភណ្ឌ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក សេក ភូមី អគ្គស្នងការរងនគរបាលជាតិផែន ។
បន្ទាប់មកនាយកដ្ឋាននីមួយៗបានឡើងអានរបាយការណ៏បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ ព្រមទាំងលើកឡើងពីបញ្ហាប្រឈមចំនួន ៣០នាទី រួមទាំងមានការចូលរួមរបស់ស្នងការរង និងនាយការិយតាមបណ្តាលរាជធានី-ខេត្តបានឡើងអានលទ្ធផលការងាររបស់ខ្លួនចំនួន ១០នាទី ។
ជាកិច្ចបញ្ចប់ឯកឧត្តម ឧត្តមសេនីយ៍ឯក សេក ភូមី បានបូកសរុបលទ្ធផលការងារទាំងបីនាយកដ្ឋាន ព្រមទាំងដោះស្រាយរាល់បញ្ហាប្រឈមដែលនាយកដ្ឋាននីមួយៗបានលើកឡើង និងដាក់ទិសដៅបន្តឲ្យនាយកដ្ឋានទាំងបីយកទៅអនុវត្តន៏សំរាប់ឆ្នាំ២០១៩ រីឯនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌរូមមាន៖
១.ពិនិត្យពិចារណាលើរចនាសម្ព័ន្ធក្របខ័ណ្ឌពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិឲ្យស្របតាមស្ថានភាពបច្ចុប្បន្ន ។
២.គ្រប់ខេត្ត-ក្រុងធ្វើរបាយការណ៏ជាក់ស្តែងអំពីរចនាសម្ព័ន្ធរបស់នគរបាលការពារបេតិកភណ្ឌ មកនាយកដ្ឋាននគបាលការពារបេតិកភណ្ឌ ហើយនាយកដ្ឋានត្រូវធ្វើការបូកសរុប និងលើកសំណើសុំគោលការណ៏ឲ្យបានសមស្រប ។
៣.ខិតខំលើការងារជំនាញពង្រឹងសមត្ថភាពមន្រ្តីស្រាវជ្រាវគោលដៅបេតិកភណ្ឌថ្មីៗ លើកកំពស់ការផ្សព្វផ្សាយ និងទំនាក់ទំនងឲ្យបានទូលំទូលាយជាមួយស្ថាប័នរដ្ឋ និងឯកជន ។
៤.ពង្រីកការងារស្រាវជ្រាវ ដើម្បីបង្ការទប់ស្កាត់បទល្មើសបេតិកភណ្ឌឲ្យបានជាមុន ដូចជាតម្លើងបញ្ជីក្រុមហ៊ុនរកស៊ីវត្ថុបុរាណ ផ្សារលក់ដូរ ព្រមទាំងបញ្ចីមុខសញ្ញាជួញដូរវត្ថុបុរាណ ស្រាវជ្រាវ និងចងក្រងបញ្ជីសារពើបេតិកភណ្ឌទូទាំងប្រទេស ។
៥.ខិតខំយកចិត្តទុកដាក់ដល់ការងារអប់រំ បើកវគ្គបំប៉នខ្លី និងដោះស្រាយរបស់មន្រ្តីឈរជើងនៅតាមគោលដៅឆ្ងាយៗ ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.