ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំពិធីបិទវគ្គបំប៉ន និងផ្តល់បទពិសោធន៍ !


ខេត្តតាកែវ : នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំពិធីបិទវគ្គបំប៉ន និងផ្តល់បទពិសោធន៍ ជំនាញសន្តិសុខ ជូនដល់មន្ត្រីនគរបាលទទួលការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

ពិធីនេះដែរស្ថិតក្រោមអធិបតីភាព លោក គង់ សារ៉ន អនុប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ ពីលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ និងលោក សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមមាន លោក ឧត្តមសេនីយ៍ វរសេនីយ៍ឯក ជាស្នងការរង ព្រមទាំងសិក្ខាកាមក្នុងវគ្គសិក្សា​ចំនួន១៤៨នាក់​ ស្រី០២នាក់​ មកពីការិយាល័យជំនាញចំណុះផែនការងារសន្តិសុខ​ លោកអធិការរង​ លោកនាយ​ នាយរងផ្នែក​ និងមន្ត្រីនគរបាលទទួលការងារសន្តិសុខ​គ្រប់ស្រុក​-ក្រុង​ លោកនាយរងប៉ុស្តិ៍ ជំនួយការប៉ុស្តិ៍​ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ទូទាំងខេត្ត​ ដោយសិក្សាយៈពេល០២ថ្ងៃចាប់ពីថ្ងៃទី០២ដល់ ថ្ងៃទី០៣ ខែមេសា​ ឆ្នាំ២០១៩។

មានប្រសាសន៍ក្នុងពិធីបិទវគ្គបំប៉ន​ និងផ្តល់បទពិសោធន៍ជំនាញសន្តិសុខ​ ជូនមន្រ្តីនគរបាលទទួលការងារសន្តិសុខ​ លោក ឧត្តមសេនីយ៍ទោ​ សុខ​ សំណាង​ ស្នងការនគរបាលខេត្តតាកែវ​ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ​ និងនាយកដ្ឋានកណ្តាលសន្តិសុខ​ ដែលបានចាត់តាំងក្រុមការងារ​ចុះមកធ្វេីបទបង្ហាញពាក់ព័ន្ធជំនាញសន្តិសុខ​ ដល់មន្ត្រីនគរបាលទទួលការងារសន្តិសុខ​ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវនាពេលនេះ។

ទន្ទឹមនោះបានផ្តាំផ្ញេីដល់សិក្ខាកាមក្នុងវគ្គសិក្សាទាំងអស់ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គសិក្សានេះ​ ដើម្បីយកទៅអនុវត្តឲ្យចំគោលការណ៍ និងទិសដៅក្នុងមូលដ្ឋាន ក្នុងកិច្ចការពារ បង្ការទប់ស្កាត់បទល្មើស រក្សាបាននូវសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់។

មានមតិនាឱកាសនោះដែរលោក គង់​ សារ៉ន​ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខបានមានប្រសាសន៍បញ្ជាក់ថា៖ ឆ្លងកាត់ការសិក្សាសិក្ខាកាមរបស់កងកម្លាំងមានការយល់ដឹងច្រើនចំពោះការក្តាប់ព័ត៌មានសន្តិសុខនានា ដូច្នេះក្រោយបញ្ចប់នៅវគ្គបំប៉ននេះទៅមន្ត្រីជំនាញទាំងអស់ត្រូវខិតខំអនុវត្តការងារឱ្យបានល្អជាងនេះ និងដើម្បីសម្រេចតាមទិសដៅដែលបានដាក់ចេញផងដែរ៕

ដោយ ៖ វិបុល

 


Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.