ព័ត៌មាន​ទាន់ហេតុការណ៍
ប្រជាពលរដ្ឋជិតមួយពាន់គ្រួសារ ក្នុងឃុំបាគងស្រុកប្រាសាទបាគងនៅខេត្ដសៀមរាប ទទួលចង្រ្កានថាមពល ពីក្រុមការងារចុះមូលដ្ឋាន - ទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ក្នុងខេត្តសៀមរាប - តើតាយឿងជាអ្នកណាដែលហ៊ានផ្គើន ហើយនិងកំពុងបើកសិប្បកម្មធ្វើទ្វារខុសច្បាប់... - យុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បារម្ពអំពីការបាត់បង់ខ្លែងឯក និងរំពឹងថា ខ្លែងឯកខ្មែរ នឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ - អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប  - ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល...
0

សម្តេចតេជោ ហ៊ុន សែន អញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យដំណើរការឡើងវិញស្ពានជ្រោយចង្វារទី១ ក្រោយជួសជុលរួចរាល់


រាជធានីភ្នំពេញ ៖ នៅថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Hidehisa Horinouchi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នឹងអញ្ជើញកាត់ខ្សែបូរួមគ្នាដាក់ឱ្យដំណើរការឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បន្ទាប់ពីបានជួសជុលកែលំអររួចរាល់។

ការជួសជុលស្ពាននេះ បានចំណាយថវិកាប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ ការជួសជុលស្ពាននេះ គឺមានគុណភាពរឹងមាំល្អប្រសើរក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមវិស្វករជួសជុលរបស់ជប៉ុន-កម្ពុជា។ ស្ពានជ្រោយចង្វារទី១ គឺជាស្ពានដើរតួនាទីដ៏សំខាន់ក្នុងការតភ្ជាប់រាជធានីភ្នំពេញឆ្លងកាត់លើទន្លេសាប ដែលត្រូវបានសាងសង់ និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ តាមរយៈជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។

គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង៨:០០នាទីព្រឹក ពីស្ពានជ្រោយចង្វារ៕

ប្រភព Facebook សម្តេច


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.