ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក លឺ ឡាយស្រេង អាច​វិល​ត្រឡប់​មក​កម្ពុជា​បាន​


រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៩ នេះ ក្នុងពេលដែល សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ចំនួន ៣,២១៣​នាក់ នៃ​វិទ្យាស្ថាន​វ៉ាន់ដា នៅ​កោះ​ពេជ្រ សម្តេច​ប្រមុខ​ដឹកនាំ បាន​មានប្រសាសន៍​ហៅ លោក លឺ​ឡាយ ស្រេង អតីមន្ត្រី​រដ្ឋាភិបាលចាស់ ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ថៃ អោយ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ដោយ​គ្មាន​ការភ័យខ្លាច​អ្វី​ឡើយ​។ សម្តេច​តេជោ បាន​ប្រកាស​ជា​សាធារណៈ​ថា​នឹង​គ្មាន​ការចោទប្រកាន់​ទៅលើ​រូប លោក លឺ ឡាយស្រេង ទេ ហើយ​បាន​ប្រាប់​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​កុំអោយ​ចាប់ចង​រូបគាត់​ទៀត​ផង​។ ព្រោះ​ថ្មីៗ​នេះ សម្តេច​តេជោ បានឃើញ ព័ត៌មាន​តាម​បាងកក​ប៉ុស្ត៍ ដែល លោក លឺ ឡាយស្រេង បាន​អំពាវនាវ​សុំ​ការសណ្តោស​លើកលែង​ពី សម្តេច​តេជោ ដើម្បី​បាន​វិលត្រឡប់​ចូលមក​រស់នៅ​នៃ​ជីវិត​ចុង​ក្រោយ​ក្នុង​ប្រទេស​កំណើត​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី តែងតែ​មាន​ព្រហ្មវិហា​រធ​ម៍​ចំពោះ​ពលរដ្ឋ ក៏ដូចជា​អតីមន្ត្រី​មួយចំនួន​ដែល​ទទួល​ស្គាល់​នូ​កំហុសឆ្គង ដូចជា​រូប លោក លឺ ឡាយស្រេង ដែល​កន្លង​ទៅ​បាន​ជេរប្រមាថ​ព្រះមហាក្សត្រ​កម្ពុជា និង​រូប​សម្តេច​តេជោ​ផ្ទាល់​។ សម្តេច​តេជោ ក៏​ធ្លាប់​បានបញ្ជាក់​ច្បាស់​ថា គ្មាន​ផលប្រយោជន៍​អ្វី​ដែល​ទៅសំងំ​លាក់​ខ្លួន​ជេរប្រមាថ​មកលើ​រូប​សម្តេច ឬ​ឈរ​ធ្វើបាតុកម្ម​តាមផ្លូវ​ជេរប្រមាថ​មាក់ងាយ​មក​លើ​ព្រះមហាក្សត្រ​ខ្លួនឯង មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស ជេរប្រមាថ​មកលើ​រូប​សម្តេច​ផ្ទាល់​។​

​សម្តេច​តេជោ តែងតែ​ផ្តល់ឱកាស និង​ណែនាំ​អោយ​អ្នក​ទាំងនោះ បើ​ពិតជា​ចង់​ចូលរួម​ជួយ​កសាង​ប្រទេសជាតិ​មែន គឺ​និយាយស្តី​ត្រូវ​មាន​សីលធម៍​ល្អ​ថ្លៃថ្នូរ ត្រូវ​ទទួលស្គាល់​កំហុស​ខ្លួនឯង ហើយ​ចូល​មក​អង្គុយ​ធ្វើការ​នៅក្នុង​ប្រទេស ទើប​មាន​លទ្ឋផល​ប្រសើរ​ជាងដើរ​ស្រែកនៅតាម​ដងផ្លូវ​ក្រៅប្រទេស​៕

​ប្រភព Facebook សម្តេច​តេជោ​


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.