ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធី​សម្ពោធ​សមិទ្ធិផល​នានា​នៅក្នុង​វត្ត​ជលសារ មហា​សែន​ជ័យ​(​ហៅ​វត្ត​ជី​មៀត​)​ស្ថិតនៅក្នុង​ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​


​ខេត្ត​មណ្ឌល​គី​រី ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ១១​រោច ខែ​ផល្គុន ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៩ ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​លោកជំទាវ ព្រមទាំង​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត និង​មន្ត្រីក្រោមឱវាទ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សាលា​ឆាន់​ថ្មី​មួុយ​ខ្នង ទំហំ ១២x២៤​ម នៅ​វត្ត​មណ្ឌល​ជលសារ​មហា​សែន​ជ័យ ស្ថិតនៅក្នុង​ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ដែល​បាន​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ ។​

​ឯកឧត្តម​ស្វាយ សំ​អ៊ាង បាន​បន្តទៀតថា វត្ត​អារាម​មិន​គ្រាន់តែ​ជាទី​គោរព​សក្ការៈបូជា​តែបុ​ណ្ណោះ​ទេ គឺជា​ប្រភព​បណ្តុះបណ្តាល​នូវ​បញ្ញាញ្ញាណ​និង​ជា​ថ្នាល​បណ្តុះ​ធនធានមនុស្ស​គ្រប់​សម័យកាល​អោយ​ចេះដឹង​ទាំង​ផ្លូវ​លោក​ទាំង​ផ្លូវធម៌​ទាំង​គ្រប់​វិស័យ​ព្រះពុទ្ធសាសនា​ស្រប​នឹង​ស្ថានភាព​សង្គម​ជាតិ​យើង​កំពុងតែ​រីកចម្រើន​ជា​បន្តបន្ទាប់ ។​នា​ពេល​បច្ចុបប្បន្ននេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​ត​ម្កេ​ី​ង​និង​ទ្រទ្រង់​ព្រះពុទ្ធសាសនា​ស្រប​និង​ស្ថានភាព​សង្គម​ជាតិ​កំពុង​តែ​រីកចម្រើន​លើ​គ្រប់​វិស័យ​សាកស​ម​ជា​ទីកន្លែង​គោរពបូជា​នៃ​ពុទ្ធបរិស័ទ​។​

​បន្ទាប់​មក​ឯកឧត្តម ស្វាយ សំ​អ៊ាង ព្រមទាំង​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា និង​មន្ត្រីក្រោមឱវាទ​អញ្ជើញ​កាត់​ខ្សែបូរ​និង​បាន​ប្រគេន​បច្ច័យ​ចំនួន ២៣​លាន​រៀល ប្រគេន​ជូន​ពីរ​វត្ត វត្ត​ជី​មៀត​ចំនួន​២០​លាន​រៀល និង​វត្ត​ស្រែ​ជ្រៃ​ចំនួន ៣​លាន​រៀល និង​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​៣៦​អង្គ ក្នុង​មួុយ​អង្គៗ បច្ច័យ​ចំនួន ៥​ម៉ឺន​រៀល​,​ទឹក​សុទ្ធ​មួយ​កេះ​, ទឹកក្រូច​មួយ​កេះ ព្រមទាំង​បាន​ឧបត្ថម្ភ​ដល់​តាជី​យាយជី​ចំនួន​៣០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ក្រណាត់ស មួយ​ដុំ​និង​ថវិកា​ចំនួន ១​ម៉ឺន​រៀល និង​សិស្សានុសិស្ស​ចំនួន ២០០​នាក់ ម្នាក់ៗ​ទទួលបាន​សៀវភៅ​និង​ខ្មៅ​ដៃ​ផង​ដែរ​៕

​ដោយ​៖ វិបុល​


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.