ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

​ឯកឧត្តម​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចូលរួម​បំពាក់​មេដាយ ដើម្បី​លើកទឹកចិត្ត ដល់​មន្ត្រី​ដែល​ចំនុះឲ​រដ្ឋ​បាលសាលា​រាជធានី​ភ្នំពេញ​ដែល​ខំ​បម្រើ​ការងារ​ល្អ​ជូន​ពលរដ្ឋ​


​រាជធានី​ភ្នំពេញ​៖ គ្រឿង​ឥស្សរិយយស និង​មេដាយ​ការងារ​ចំនួន​៣៥៦ ត្រូវបាន​បំពាក់ និង​ផ្តល់​ជូន​មន្ត្រីរាជការ​ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជា​ការលើកទឹកចិត្ត​បន្ទាប់​ពី​បងប្អូន​បាន​ខិតខំ​បំពេញ​ការងារ​ជូន​ប្រជាពលរដ្ឋ និង​បំពេញ​ភារកិច្ច​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ល្អ​នា​ពេលកន្លងមក​និង​ក្រោយពី​មាន​ការស្នើសុំ​ដោយ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ទៅ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ស្នើសុំ​ការ​ប្រោស​ព្រះរាជទាន​ពី​អង្គ​ព្រះមហាក្សត្រ​ព្រះរាជទាន​នូវ​គ្រឿង​ឥស្សរិយយស និង​មេដាយ​ការងារ​ជូន​បងប្អូន​នាពេលនេះ​។​

​ពិធី​បំពាក់​មេដាយ​នេះ​ធ្វើឡើង នៅ​រសៀល​ថ្ងៃ​ទី​២៩​មិនា នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​

​តាម លោក ឃុន វណ្ណា នាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹង​ពី​ការគ្រប់គ្រង​ធនធា​ន​មនុស្ស​ក្នុង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពី​ស្ថានភាព​ទូទៅ​,​ពី​ការអនុវត្ត​គោលនយោបាយ​វិមជ្ឈការ​,​ការអនុវត្ត​ការងារ​របស់​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​ស្របតាម​គោល​ការដឹកនាំ​ដែល​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​របស់​មន្ត្រី​រាជការ​ដែល​ក្នុងនោះ​មាន​ការស្នើ​សុំ​ដំឡើង​ឋានន្តរសក្ដិ ប័ណ្ណសរសើរ ការរៀបចំ​ស្នើសុំ គ្រឿង​ឥស្សរិយយស​ជាដើម​។​

​លោក​ឲ្យដឹង​ទៀតថា ចំពោះ​គ្រឿង​ឥស្សរិយយស និង​មេដាយ​ការងារ​ដែល​ត្រូវ​បំពាក់ និង​ផ្តល់​ជូន​មន្ត្រីរាជការ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ពេល​នេះ​រួមមាន គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហាសេនា​ចំនួន​១​រូប​, ថ្នាក់​សេនា​ចំនួន​១៧​រូប​,​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​អស្ស​ឬ​ទ្ធិ​ចំនួន​៨០​រូប និង​មេដាយ​ការងារ​ជាច្រើន​រូប​ទៀត​៕

​ដោយ​៖ វិបុល​


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.