ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​កៀក​ឆេង​ម៉េង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បញ្ជា​ឲ្យ​រឹតបន្តឹង​កាន់តែខ្លាំង​ការនាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​


រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ណែនាំ​ជា​ថ្មី​ទៀត​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​ឱ្យទាន់​ពេលវេលា​ចំពោះ​ការនាំ​ចូល​សត្វ និង​សាច់សត្វ​ជាពិសេស​ការនាំ​ចូល​ជ្រូក ដោយ​បារម្ភ​ពី​ការរីក​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។​

​ថ្លែង​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆ្នាំ​២០១៨-២០១៩ និង​លើក​ទិសដៅ​អនុវត្តន៍​បន្ត​ឆ្នាំ​២០១៩-២០២០ របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា​កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ជំរុញ​ដល់​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​សហការ​គ្នា ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ឱ្យទាន់​ពេលវេលា​នូវ​ការនាំ​ចូល​សត្វ និង​សាច់សត្វ​ខុសច្បាប់​ពី​វៀតណាម ជាពិសេស​គឺ​ផលិតផល​សាច់ជ្រូក​។ លោក​ថា វិធានការ​នេះ​ធ្វើឡើង ដោយសារ​តែ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​នឹង​កំពុង​ផ្ទុះ​នៅ​ប្រទេស​វៀតណាម​។​

​លោក វេង សាខុន ត្រូវបាន​ស្រង់​សំដី​បន្តទៀតថា​៖ «​នៅពេលដែល​មាន​ការនាំ​ចូល​សាច់ក្រក​ពី​ខាងក្រៅ​មក គឺ​យើង​ត្រូវ​ចាប់​ដុត​កម្ទេច​ចោល​តែ​ម្តង ព្រោះ​មេរោគ​នេះ​វា​អាច​រស់​បាន​យូរ​ជាង​១០០​ថ្ងៃ ហើយ​ប្រសិនបើ​យើង​ក្លាស្សេ វា​អាច​រស់​រហូត​ដល់​១០០០​ថ្ងៃ ហើយ​នេះ​ជា​ចំណុច​មួយ​ដ៏​រសើប ដែល​បាន​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​»​។​

​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ លោក ស្រ៊ុន ពៅ នៅតែ​មាន​ការព្រួយបារម្ភ និង​ទទូច​ឲ្យ​មន្ត្រី​តាម​ព្រំដែន​ជួយ​ពង្រឹង​ទប់ស្កាត់​ឲ្យ​ខ្លាំង​ក្លាបន្ថែម​លើ​គម្រោង​ចុះ​ផ្សព្វផ្សាយ​បញ្ហា​នេះ​ជាមួយ​កសិករ​បន្តទៀត​។​

​លោក ស្រ៊ុន ពៅ មានប្រសាសន៍​បន្ត​ថា​៖ «​ការព្រួយបារម្ភ​ហ្នឹង វា​មាន​ច្រើនណាស់​! មិន​ត្រឹមតែ​សាច់ក្រក​ទេ Hot dog ដែល​ការ​នាំចូល​ពី​វៀតណាម​ហ្នឹង វា​មាន​ច្រើន​។ ដូច្នេះ​ពេល​ដែល​ជ្រូក​មាន​បញ្ហា គឺ​គាត់​ធ្វើ​ទៅ​ជា​សាច់ក្រក​យើង​មើល​អត់​ដឹង​។ សំខាន់​បំផុត​មានតែ​កសិករ​ការពារ​កសិដ្ឋាន​រៀងៗ​ខ្លួន កុំ​នាំយក​អ្វី​ដែល​លក់​នៅ​ផ្សារ​ដែល​មិន​ប្រក្រតី ដូចជា ទឹក​សម្លរ​យក​មក​ឲ្យ​ជ្រូកប្រើ​គឺ​គួរតែ​ផ្អាក​!»​។​

​ទីប្រឹក្សា​ឯករាជ្យ​ផ្នែក​កសិកម្ម លោក សម វិទូ យល់ថា ការ​ក្រើនរំលឹក​នេះ​គឺជា​ការ​ល្អ​សម្រាប់​ជា​ការ​ដាស់តឿន​ដល់​មន្ត្រី​ទាំងអស់​ដែល​អនុវត្ត​ច្បាប់ ឲ្យ​គោរព​ច្បាប់ និង​ព្យាយាម​ធ្វើយ៉ាងណា​កុំ​ឲ្យ​នាំ​ចូល​ផលិតផល​ទាំងនេះ​ចូល​ស្រុក​ខ្មែរ ធ្វើឲ្យ​ប៉ះពាល់​ខ្លាំង​ជាង​គេ​ដល់​អ្នកចិ​ញ្ចឹម​ជ្រូក​។​

​លោក សម វិទូ មានប្រសាសន៍ថា ៖«​ជាទូទៅ ប្រសិនបើ​យើង​អត់​ទប់ស្កាត់​ទេ វា​អាច​នឹង​រាលដាល​! ហើយ​អ្នកខាតបង់​ធំជាងគេ គឺ​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ប្រទេស​កម្ពុជា​យើង ដែល​យើង​ឃើញ​មាន​ការពិបាក​ក្នុង​ប្រកួតប្រជែង​តម្លៃ​ទីផ្សារ​មួយ​សា​រហើយ ប៉ុន្តែ មួយទៀត​យើង​មាន​ការផ្ទុះ​រោគ​នេះ​បន្ថែម​ទៀត​ហ្នឹង វា​ធ្វើឲ្យ​យើង​កាន់តែខាត​បង់ធំ​មែនទែន​!»​។​

​យោង​តាម​សារព័ត៌មាន​វៀតណាម VN Express ឲ្យដឹងថា ប្រទេស​មួយចំនួន​កំពុង​ហាមឃាត់​ការ​នាំចូល​សាច់ជ្រូក​ពី​វៀតណាម​។ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំនួន ៦ ៥០០​ដុល្លារ សម្រាប់​ការនាំយក​សាច់ជ្រូក​ចូលទៅ​ក្នុង​ព្រលាន​យន្តហោះ Taichung នៅ​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​កន្លងទៅ​។
​ក្រៅពីនេះ ប្រទេស​ជប៉ុន អូស្ត្រាលី អារ៉ាប់​រួម​អេ​មី​រ៉ាត់ អង់គ្លេស និង​សហរដ្ឋអាមេរិក ក៏​ហាម​ការ​នាំចូល​ផលិតផល​សាច់ជ្រូក​ពី​វៀតណាម​ផងដែរ​៕

​ដោយ​៖ វិបុល​


Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.