ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

​ឧត្តមសេនីយ៍ទោ នាង សុ​ជីវី ផ្សព្វផ្សាយ​ការងារ​សោធន​និវត្តន៍​កងរាជអាវុធហត្ថ​


​រាជធានី​ភ្នំពេញ​៖ ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ឧត្តមសេនីយ៍ទោ នាង សុ​ជីវី ស្នងការ ស្នងការដ្ឋាន​កសាង​កម្លាំង បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​សោធន​និវត្តន៍​កងរាជអាវុធហត្ថ ដល់​នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ​ដែល​ត្រូវបាន​ដាក់​ឱ្យ​ចូល​និវត្តន៍​ក្នុង​ជំហាន​ទី​១​។

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ មាន​មេបញ្ជាការ មេបញ្ជាការរង​កងវរសេនាតូច កង​អន្តរាគមន៍ កង​អន្តរាគមន៍​ចល័ត អង្គភាព​ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​លោក លោកស្រី នាយទាហាន នាយទាហានរង​ដែល​ត្រូវដាក់​ឱ្យ​ចូល​និវត្តន៍​ជាច្រើនរូប​។

ក្នុង​ការផ្សព្វផ្សាយ​នេះ មាន​គោលបំណង​បួន​សំខាន់​គឺ ១-​ផ្សព្វផ្សាយ​ឱ្យ​មាន​ការ​យល់​ជ្រួតជ្រាប​ពី​ការងារ​សោធន​និវត្តន៍ ដែល​ជា​ការអនុវត្ត​នៅ​តាម​ច្បាប់​របស់​ប្រទេសជាតិ  ២-​ពង្រឹងគោលជំហរ​សតិ​អារម្មណ៍​យោធិន​នៃ​កងរាជអាវុធហត្ថ​ដែល​ចូល​និវត្តន៍​ទាំងអស់ ៣-​ដើម្បី​ពិនិត្យ​បន្ថែម​ទៅលើ​ការវាយតម្លៃ​របស់​ស្ថាប័ន អង្គភាព ដែល​បាន​វាយ​តម្លៃ​មួយ​ជំហាន​មុន និង​ដើម្បី​ឱ្យ​មាន​ភាពប្រាកដប្រជា មាន​ភាព​សុ​ក្រិត​ចំពោះ​យោធិន​ដែល​ដល់​អាយុ​ចូល​និវត្តន៍ និង​៤-​ផ្សព្វផ្សាយ​ពី​មនោសញ្ចេតនា​របស់​មេបញ្ជាកា​រ ចំពោះ​អាវុធហត្ថ​ដែល​ដល់​អាយុ​ចូល​និវត្ត និង​អ្នក​ដែល​ត្រូវ​ចូល​និវត្ត​បន្តបន្ទាប់​ទៀត ឱ្យបាន​ជ្រាប​ពី​មនោសញ្ចេតនា​របស់​មេ​បញ្ជាកា​រ គោរព​ចំពោះ​វិរភាព​ដែល​នាយទាហា​ន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ បាន​បម្រើ​ក្នុង​កងយោធពល​ខេមរភូមិន្ទ ពិសេស​ក្នុង​កងរាជអាវុធហត្ថ​រហូតដល់​ពេល​អាយុ​ត្រូវ​ចូល​និវត្ត​ទៅតាម​ច្បាប់​កំណត់​របស់​រាជរដ្ឋាភិបាល​៕

​ដោយ ៖ វិបុល​


Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.