ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

អធិការរង​ស្រុក​ភ្នំស្រួច អ៊ឹង ឡាយ​ឆាយ គាបស៊ី​ប្រាក់​ជនរងគ្រោះ​អស់​រាប់​សិប​លាន ពេល​ចុះ​បង្ក្រាប​ឆែក​រក​គ្រឿងញៀន តែ​រក​មិនឃើញ​


ខេត្ត​កំពង់ស្ពឺ ៖ អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច លោក អ៊ឹង ឡាយ​ឆាយ ត្រូវបាន​ប្រជាពលរដ្ឋ​រងគ្រោៈ​២​នាក់​ដាក់​ពាក្យបណ្តឹង​ទៅ​សម្តេច​ក្រឡាហោម ស ខេង រួច​មក​ក្រុម​ការងារ អធិការកិច្ច​ក្រសួងមហាផ្ទៃ បាន​ចុះ​ធ្វើ​អធិការកិច្ច​លើ​លោក​អធិការរង​ដែល​ត្រូវបាន​ដើមបណ្តឹង​ចោទថា​បាន​សុីដាច់​ប្រាក់ ចំនួន​រាប់សិប​លាន​រៀល រួម​និង​យក​គ្រឿងអលង្ការ​អស់​ជាច្រើន​តម្លឹង​ពី​ស្ត្រី​២​នាក់​ដែល​ត្រូវ​មីង​ក្មួយ​និង​គ្នា​។​

​ដើមបណ្តឹង​ទាំង​ពីរ​នាក់​រួមមាន​៖

ទី​១. ឈ្មោះ ហេង ឈៀង ភេទ​ស្រី អាយុ​៣៦ ឆ្នាំ កាន់​អត្តសញ្ញាណប័ណ្ណ​លេខ​០៣០៥២៨៨១២​ចុះ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៣ និង​
​ទី​២.​ឈ្មោះ សៀវ ហៀ​ង ភេទ​ស្រី កើត​ឆ្នាំ ១៩៨៤ រស់នៅ​ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។

​ក្នុង​ពាក្យ បណ្តឹង​បាន​រៀបរាប់ថា​”​យោង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​និង​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បណ្ណ​អនុញ្ញាត​អាជីវកម្ម ស្នូកឃ័រ​លេខ​១៣៩​ម​ទខ​/​ក​ស្ព​ចុះ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨ របស់​មន្ទី​រទេស ចរណ៍​ខេត្ត និង​លិខិត​ផ្តល់​សិទ្ខិ​តំណាង ចែកចាយ​ឆ្នោត KPW lotory”​បាន​ប្តឹង​ចូល​ទៅ​សម្តេច​ក្រឡាហោម​ស ខេង​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចោទ​លោក​អធិការរង​ស្រុក​ភ្នំស្រួច អ៊ឹង ឡាយ​ឆាយ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ ទោស​រំលោភ​លំនៅឋាន​ចាប់​ឃុំឃាំង​បង្ខាំង​ដោយ​ខុសច្បាប់​និង​បទ​គំរាមកំហែង​)​។​

​ហើយ​ការប្ដឹង​របស់​ជនរងគ្រោះ​ខាងលើ បាន​ធ្វើឡើង​បន្ទាប់​ពី​អធិការរង​ស្រុក​ភ្នំស្រួច អ៊ឹង ឡាយ​ឆាយ បាន​ចុះ​បង្ក្រាប​គ្រឿងញៀន​នៅផ្ទះ​បុក​ប៊ីយ៉ា​មួយកន្លែង​តែ​រក​មិនឃើញ​មាន​ថ្នាំញៀន​នោះ​ទេ​នៅ​រសៀល​ថ្ងៃទី​២៨ និង​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨​កន្លងទៅ​។​

​ប្រភព​បាន​បង្ហើប​ថា ក្រោយ​ម្ចាស់​បាន​ដាក់​ពាក្យបណ្តឹង​ចូល​ទៅ​សម្តេច​ក្រឡាហោម ស ខេង រួច​មក​ក្រុម​ការងារ អធិការកិច្ច​ក្រសួងមហាផ្ទៃ បាន​ចុះមក​បើក​ការស្រាវជ្រាវ​និង​អង្កេត​ហើយ​ទទួលបាន​លទ្ធផល ដោយ​មិន​នឹកស្មាន​ដល់ គឺ​អធិការរង​ស្រុក​ភ្នំស្រួច អ៊ឹង ឡាយ​ឆាយ បាន​ឆ្លើយ​សារភាព​ពី​ទង្វើ​របស់​ខ្កួន​និង​បក្ខពួ​កថាពិតជា​បាន​យកលុ​យ​មក​ចែក​គ្នា​ចាយ​នៅ​ថ្នាក់​ស្រុក​អស់​មួយចំនួន​និង​ឲ្យទៅ​មេៗ​អស់ហើយ ។ ហើយ​លោក​អធិការរង អ៊ឹង ឡាយ​ឆាយ បាន​ឆ្លើយ​សារភាព ទោស​កំហុស​របស់​ខ្លួន​ចំពោះ មុខ​ក្រុមអធិការកិច្ច ព្រមទាំង​សុខចិត្ត​ប្រគល់​លុយ​និង​មាស​ទៅឲ្យ​ម្ចាស់​បណ្តឹង​វិញ​។​

​នៅក្នុង​លិខិត​ពាក្យបណ្ដឹង​របស់​ជន​រងគ្រោះ​ឈ្មោះ ហេង ឈៀង រៀបរាប់​ទៀត​ថា “​កាលពី​ថ្ងៃអាទិត្យ​ទី​២៨​តុលា​២០១៨ ពេល​ខ្លួន​កំពុង​នៅ​យក​លុយ​ពី​ស្នូកឃ័រ​លោក​ស្រាប់តែ​នគរបាល​ឈ្មោះ​អ៊ឹង ឡាយ​ឆាយ និង​បក្ខពួក​ស្លៀកពាក់​សុីវិល​បាន​ចុះ​មក​លំនៅឋានក​ន្លែ​ង​ប្រកប​អាជីវកម្ម​ខាងលើ ស្ថិតនៅ​ភូមិ​ទី​៤​ឃុំ​ត្រែងត្រយឹង ដោយ​គ្មាន​ដីកា​ឬ​លិខិតអនុញ្ញាត​ឲ្យ​ចុះ​ឆែកឆេរ​ពី​អាជ្ញាធរ​ណាមួយ​ឡើយ ហើយ​នៅពេល​កំពុង​ឆែកឆេរ​នោះ​លោក​អ៊ឹង ឡាយ​ឆាយ បាន​ចាប់យក​ទូរស័ព្ទដៃ​របស់​ខ្លួន​(​ម្ចាស់​បណ្តឹង​) ព្រោះ​ខ្លាច​គាត់​ថត​សកម្មភាព​របស់​ពួកគេ ។ ហើយ​លោក​អ៊ឹង ឡាយ​ឆាយ និង​បក្ខពួក​បាន​រើកកាយ​និង​រឹបអូស​យក ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដូចជា​លុយ​នៅ​ក្នុង​ទូដែក​និង​លុយ​នៅ​ក្រៅ​ទូដែក​មាន​កុយ ក្នុង​ថង់​ខ្មៅ​២​ថង់​(​លុយ​តុងទីន​)​សរុប​ស្មើនឹង​ទឹកប្រាក់​២៩.៩៩២.៥០០​រៀល និង ១០០​ដុល្លារ​គ្រឿងអលង្ការ​ក្នុង​ទូដែក​មាន​ខ្សែក​មាស​១​ខ្សែ​ខ្សែដៃ​មាស​១​ខ្សែ (​សរុប ៤​តម្លឹង​)​និង​គ្រឿង​ប្លាទី​ន​មានដូចជា​ខ្សែក ចំនួន​៣​ខ្សែ ចិញ្ចៀន​៤​វង់ ខ្សែដៃ​១​ខ្សែ បន្តោង​១ ទូ​ឆ្នោត​ស្មើ​នឹង​ទឹកប្រាក់​១.០០០​ដុល្លារ ទូរស័ព្ទ​សាំ​ស៊ុង​១ និង​អា​ហ្វូន​៦ ផ្លឹស​១ ។​

​ក្រោយ​ពី​ដកហូត​ជនរងគ្រោះ បានទាមទារ​ថត​កំណត់​ហេតុ​នេះ​ទុក​ដើម្បី​ចង់​ដឹង​ពី​កំណត់ហេតុ​នោះ​តែ​ឈ្មោះ អ៊ឹង ឡាយ​ឆាយ និង បក្ខពួក​មានបំណង​ទុច្ចរិត​មិន​យល់ព្រម​ឲ្យ​ថត​នោះទេ ហើយ​ពួកគេ​បាន​ឃាត់​ពួក​ខ្លួន​ជនរងគ្រោះ​ទាំង​២​នាក់ ចោទប្រកាន់​ដោយ​សំអាងថា គាត់​បាន​ផ្តល់​ជម្រក​ឲ្យគេ​ប្រើប្រាស់​គ្រឿងញៀន​ស្របពេល​ដែល ពួកគេ​មិន​បាន​រកឃើញ​ភស្តុតាង​ណាមួយ​បញ្ជាក់​អំពី​ការចោទប្រកាន់​ខាងលើ​ឡើយ​។​

​នៅ​ថ្ងៃ​២៩ ខែតុលា​ដដែល ឈ្មោះ​អ៊ឹង ឡាយ​ឆាយ និង​បក្ខពួក​៤​នាក់​បាន​នាំ​ខ្លួន​ម្នាក់​ចំណោម​២​នាក់​(​ហេង ឈៀង​) ត្រឡប់​ទៅ​លំនៅឋាន​និង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​ជា​លើក​ទី​២ ហើយ​បាន​ដកហូតយក​ទ្រព្យសម្បត្តិ​របស់​ខ្លួន​បន្ដថែមទៀត​ដូច​ជា​លុយ​ក្នុង​កាបូប​២​លាន​រៀល​និង​៦០០​ដុល្លារ​។​ហើយ​ក្រោយមក​ក៏​នាំខ្លួន ត្រឡប់មកវិញ ហើយ​ពួកគេ​នៅតែ​បន្ត ឃាត់​ខ្លួន​អស់​រយៈពេល​ជិត​៤០​ម៉ោង គិត​ចាប់ពី​រសៀល​ថ្ងៃទី​២៨​តុលា​ដល់​យប់​ថ្ងៃ​ទី​២៩​ទើប​ដោះលែង​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ ។​

​ហួសចិត្ត​នឹក​ស្មាន​មិន ដល់​ក្នុង​ចំណោម​គ្រឿងអលង្ការ​ប្លាទី​ន ទូរស័ព្ទ​សាំ​ស៊ុង​បាន​ត្រឡប់​មក​វិញ​ចំណែក​ទូរស័ព្ទ​អាយ​ហ្វូន​៦​ផ្លឹស​បាត់ ចំណែក​គ្រឿងមាស​ត្រូវបាន​ពួកគេ​ដូរ​មក​ជា​របស់​ក្លែងក្លាយ​សុទ្ធសាធ​។ រីឯ​ប្រាក់​ដែល​ពួកគេ​ដកហូត​យក​ក៏​មិន​បាន​ប្រគល់​មក​ឲ្យ​វិញ​ដែរ​។ ស្របពេលនោះ​មាន​បក្ខពួក​របស់ អ៊ឹង ឡាយ​ឆាយ បាន​មក​សម្លុត​ពួកខ្លួន​ថា​បើសិនជា​គាត់​ហ៊ាន​ប្តឹង​ទាមទារ​ប្រាក់​ពី​ពួកគេ ពួកគេ​នឹង​បញ្ជូន​រឿង​ទៅ​តុលាការ​ភ្លាម ។​

​ចំណែក​ប្រាក់​ដែល​គេ​ដកហូត​យក​ពី​ការឆែកឆេរ​នោះ​បក្ខពួក​របស់​គេ​នឹង​យក​ទៅ​ចែក​គ្នា​ដោយ​អះអាង​ថា ជា​ថ្នូរ​នឹង​ការដោះលែង​ឲ្យ​គាត់​បាន​ត្រឡប់ទៅផ្ទះ​វិញ​។ អំពើ​ចេតនា​ទុច្ចរិត​របស់លោក អ៊ឹង ឡាយ​ឆាយ និង​បក្ខពួក​ក្នុង​ការប្រើប្រាស់​តួនាទី​របស់​ខ្លួន​ប្រឌិត​រឿង​ឡើង​ដើម្បី​គំរាមកំហែង​និង​លេប​យកប្រាក់​បែបនេះ ទើប​គាត់​បាន​ប្តឹង​ទៅ​សម្តេច​ក្រឡាហោម ជួយ​រក​យុ​ត្តធ៌ម និង​ទាមទារ​យក​ប្រាក់​និង​ទ្រព្យសម្បត្តិ ទាំងអស់​ត្រឡប់មកវិញ​ស្មើ​នឹង​ចំនួន​ទឹកប្រាក់​៣១.៩២២.៥០០​រៀល​និង​៦០០ ដុល្លារ​ព្រមទាំង​ទារ​សំណង​គ្រឿងអលង្ការ​ខ្សែក​មាស​១​ខ្សែ ខ្សែដៃ​មាស​១​ខ្សែ​ចំនួន ៤​តម្លឹង ទូរស័ព្ទ​អា​ហ្វូន​៦​ផ្លឹស​រួម​ទាំង​សំណង ជំងឺ​ចិត្ត​និង​សេវា​មេធាវី​ថែមទៀត​។​

​ជនរងគ្រោះ​ឈ្មោះ ហេង ឈៀង ក៏បាន​សំណូមពរ​ដល់​សម្តេច​ក្រ​ឡា​ហោម មេត្តា​ជួយ​ចាត់​វិធានការ ចាប់​ជនល្មើស​យកមក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ផងដែរ ។​

​លោក អ៊ឹង ឡាយ​ឆាយ បាន​ឆ្លើយ​សារភាព​កំហុស នៅ​ចំពោះមុខ​ក្រុមអធិការកិច្ច ហើយ​សន្យាថា​នឹង​ប្រគល់​លុយ​និង​មាស​ទៅឲ្យ​ម្ចាស់​បណ្តឹង​វិញ នា​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​ការសន្យា​នេះ​មិន​ដឹង​ថា លោក អ៊ឹង ឡាយ​ឆាយ ឆ្លើយ​អោយ​រួច​តែ​ពី​ម៉ាត់​នៅ​ចំពោះមុខ​ក្រុម​អធិការកិច្ច​ក៏​មិនដឹង​?​។​

​ទង្វើ​របស់​លោក អ៊ឹង ឡាយ​ឆាយ និង​បក្ខពួក​នេះ​មិនគួរណា​ដាក់​ត្រឹម​វិន័យ រដ្ឋបាល​នោះ​ទេ​គួរតែ​លុបឈ្មោះ​ចេញពី ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ​។​

​ទា​ក់ទង់​ព័ត៌មាន​ខាងលើ គេហទំព័រ www.rskynews.com មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក អ៊ឹង ឡាយ​ឆាយ អធិការរង​ស្រុក​ភ្នំស្រួច​ដែល​កំពុង​រង​ការចោទប្រកាន់​បាន​នោះ​ទេ​ដោយ​គ្មាន​លេខ​ទូរស័ព្ទ​។​
​ដោយ ៖ វិបុល​

 


Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.