ព័ត៌មាន​ទាន់ហេតុការណ៍
តើតាយឿងជាអ្នកណាដែលហ៊ានផ្គើន ហើយនិងកំពុងបើកសិប្បកម្មធ្វើទ្វារខុសច្បាប់... - យុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បារម្ពអំពីការបាត់បង់ខ្លែងឯក និងរំពឹងថា ខ្លែងឯកខ្មែរ នឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ - អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប  - ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល... - រដ្ឋបាលខេត្តសៀមរាបនិងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំរៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណ - អាជ្ញាធរស្រុកក្រឡាញ់និងមន្ទីររៀបចំដែនដីខេត្តសៀមរាបធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ភូមិនៅក្នុងឃុំតាអាន
0

​មេ​ឈ្មួញ តាំង អៀង កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំ​ក្រវ៉ា​ញ សង្ស័យ​ក្រុមហ៊ុន MDS បើកដៃ​ឲ្យ​ដឹកជញ្ជូន​ចេញទៅ​វៀតណាម​ដោយ​ស៊េរី​គ្មាន​


ខេត្ត​ពោធិ៍សាត់​៖  រហូតមកដល់​ពេលនេះ លោក​ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​ប្រចាំ​ទិស​ទី​៣ នៃ​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅតែ​មិន​ទាន់​មាន​ចំណាត់ការ​ទប់ស្កាត់​និង​បង្ក្រាប​ទៅលើ​សកម្មភាព​របស់​លោក​ឧកញ៉ា តាំង អៀង ដែល​កំពុង​កេណ្ឌ​កម្មករ​ឲ្យចូល​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ ជម្រក​សត្វព្រៃ និង​ព្រៃ​អភិរក្ស នៅ​ស្រុក​វាល វែង និង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ហើយ​ដឹកជញ្ជូន​ចូល​ទីតាំង​ក្រុមហ៊ុន អឹម ឌី អេស​(MDS)​របស់​លោក​ឧកញ៉ា ទ្រី ភាព ដើម្បីឲ្យ​ក្លាយ​ជា​ឈើ​ស្របច្បាប់​ក្រោយពេល​អារច្រៀ​ក​រួច​ទើប​ឧកញ៉ា តាំង អៀ ង ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ចេញទៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​ដោយ​មាន​ការឃុបឃិត បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​ដែល​គិតតែ​រឿង​ប្រមូល​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន ។​

​ប្រភព​បានឲ្យដឹងថា បច្ចុប្បន្ន​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ដែន​ការពារ​ជម្រក​សត្វព្រៃ ស្រុក វាលវែង និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ កណ្តាល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ កំពុង​រង​ការ កាប់​បំផ្លាញ​យ៉ាង​ពេញបន្ទុក​ពី​សំណាក់​ឧកញ៉ា តាំង អៀង ជា​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​នៅតែ​បន្ត​សកម្មភាព​កាប់​ឈើ​យ៉ាង​រាលដាល​ចូលទៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាល រួច​ដឹក​ជញ្ជូន​ចូល​ក្នុង​ក្រុមហ៊ុន​MDS​ដើម្បី​អារច្រៀក ហើយ​ដឹកជញ្ជូន​ចេញ​វិញ​យ៉ាង​រលូន​ដោយ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង ខេត្ត​ពោធិសាត់ នាំយក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ច្រកព្រំដែន​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គឺ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​បានឡើយ​។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិសាត់ បានឲ្យដឹងថា បច្ចុប្បន្ន​ឧកញ៉ា តាំង អៀង បាន​ចំណាយ លុយរាប់​សែន​ដុល្លារ​ដើម្បី​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​វាលវែង ខេត្ត​ពោធិសាត់ យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ ហើយ​ដែល​គេ​ដាក់​ការសង្ស័យថា មេ​ឈ្មួញ តាំង អៀង អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រី​រដ្ឋ​បា ល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ​ស្រួល​។​

​គួររំឭកថា​គណៈកម្មាធិកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ក្រោម​ការ ដឹកនាំ​បញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គ​បញ្ជ​ការរង​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​ត្រូវបាន​សម្តេច​តេជោ​នាយក រដ្ឋមន្ត្រី ហ៊ុន សែន ចាត់តាំង​ឲ្យ​ដឹកនាំ​ការបង្ក្រាប​បទល្មើស ព្រៃឈើ​នៅ​ទូទាំង​ប្រទេស​ផង​ដែរ ហើយ​ក៏​ត្រូវបាន​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា បង្កើត​សមាសភាព​ដឹកនាំ​បញ្ជា​ដែល​កំណត់​ក្នុង​ផែនការ​ប្រចាំ​ទិស​នីមួយៗ​ក្នុងនោះ​ដែរ​លោក​ឧត្តមសេនីយ៍ឯក ហុង វិណុល ជា​ប្រធាន​ទទួល​ទិស ទី​៣ ដើម្បី​ចុះ​ល្បាត​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ធនធានធម្មជាតិ​។​

​ផ្ទុយ​ទៅ​វិញ​លោក ហុង វិណុល ដែល​ប្រជាពលរដ្ឋ​រិះគន់​ថា​រូបលោក​ពុំ​បាន​យកចិត្តទុកដាក់​ចំពោះ​ការងារ​ដែល​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ផ្តល់​ឲ្យ​នោះ​ទេ ទើប​បាន​បណ្តែតបណ្តោយ​ឲ្យ​មេ​ឈ្មួញ តាំង អៀង ប្រើប្រាស់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អឹម​ឌី​អេស (MDS) របស់​ឧកញ៉ា ទ្រី ភាព ដែល​ហួស​សុពលភាព​ជា​យូរ​មកហើយ​នោះ ដើម្បី​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ តាម​អំពើ​ចិត្ត​របស់​ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ទោះបីជា​គេ​ឃើញ​បទ​ល្មើស​នឹង​ភ្នែក​គឺ​ជាក់ស្តែង​ឈើ​ដែល​មេ​ឈ្មួញ តាំង អៀង និង​បក្ខពួក​កំពុង​ប្រមូល​ទិញ​នេះ ភាគច្រើន​ជា​ឈើ​ប្រភេទ​ធ្នង់ គ្រញូង បេង នាងនួន និង​ឈើ​រាជ​កុល​ជាដើម គឺ​សុទ្ធតែ​ជា​ឈើ​មាន​តម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​នាំចេញ​ទៅ​ប្រទេស​វៀតណាម​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ តាំង អៀង បានឲ្យដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ​រូបនេះ បាន​ចំណាយ​លុយ​រាប់សែន​ដុល្លារ​ឲ្យ​បក្ខពួក​របស់​ខ្លួន ប្រមូល​ទិញ​ឈើ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាល យ៉ាង​ពេញបន្ទុក​ដូចនេះ​ហើយ​នៅតែ​លោក ហុង វិណុល ប្រធាន​ប្រចាំ​ទិស​ទី​៣ ដែល​មាន​ភារកិច្ច​បង្ក្រាប ហើយ​បែរជា​មិន​បង្ក្រាប​ក៏​ព្រោះ​តែ​ខ្លាច​បែក​ឆ្នាំងបាយ​រួម​របស់​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិសាត់​ក៏​ដូច ជា​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិសាត់ និង​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់ នាំគ្នា​សម្ងំស្ងៀម​ក្នុង​ខណៈ​ដែល​មេ​ឈ្មួញ តាំង អៀង បំផ្លាញ​ព្រៃឈើ​ក្នុង​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​រង្គាល ។​

​ហេតុដូចនេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ដល់​សម្តេច​តេជោ ហ៊ុន សែន ដោយ​ក្តី​មេត្តា​ជួយ​អន្តរាគមន៍​ទប់ស្កាត់ និង​ចាត់​វី​ធាន​ការ ជា​បន្ទាន់​ផង​ពី​ព្រោះ​មេ​ឈ្មួញ តាំង អៀង ទំនង​ជា​បាន​ទទួល​អាជ្ញាសិទ្ធិ​ពិសេស​ពី​ក្រុមហ៊ុន អឹម ឌី អេស​(MDS) របស់​ឧកញ៉ា ទ្រី ភាព ក្នុង​ការកាប់​បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ចូលមក​ក្នុង​ទីតាំង​ស្តុក​ដ៏​ធំ​មហិមា​មួយ​កន្លែង​នេះ​ដើម្បី​អារច្រៀក​រួច លើក​ឡើង​រថយន្ត​យី​ឌុប​ដឹក​បន្ត​យកទៅលក់​នៅ​ព្រំដែន​ប្រទស​វៀតណាម ដែល​ការ ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ធ្លាប់​បាន​ធ្វើ​ការព្រ មាន​ទៅ​ដល់​ការដក​តំណែង​ចៅហ្វាយខេត្ត​មួយ​ចំនួន​រួម​ទាំង​មន្ត្រី​ដទៃ​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការទទួល​សំណូក​ពី​បទល្មើស​ព្រៃឈើ​នា​ពេល​កន្លងមក​នេះ ដោយ​អនុវត្តន៍​នូវ​អភិក្រម​ទី​៥​របស់​ប្រមុខ​រាជ​រដ្ឋាភិបាន​នៃ​កម្ពុជា​។​

​អង្គភាព​គេហទំព័រ www.rskynews.com ពុំ​អាច​ធ្វើ​ការទំនាក់ទំនង​ជាមួយ​ភាគី​ពាក់ព័ន្ធ​ខាងលើ​បាន​ទេ​នៅ​ពេល​នេះ​យើង​នឹង​រង់ចាំ ទទួល ព័ត៌មាន​ថ្មីៗ បន្ថែមទៀត ៕

​ដោយ ៖ វិបុល​


Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.