ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

គណៈ​កម្មា​ធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បាត់​ដំបង ​ទទួល​ស្វាគមន៍​គណៈ​ប្រតិ​ភូ​បក្ស​កុម្មុយនីស្ត​វៀត​ណាម ​មក​បំពេញ​ទស្សន​កិច្ច​នៅ​ខេត្ត​បាត់​ដំបង


ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃសៅរ៍ ៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៩ គណៈកម្មាធិការគណបក្ស​ប្រជាជនកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម ច័ន្ទ សុផល សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈកម្មាធិកា​រគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម ចំនួន៨២រូប មកបំពេញ​ទស្សន​កិច្ចនៅខេត្តបាត់ដំបង ដឹកនាំដោយ លោកវរៈសេនីយ៍ឯក ទ្រិញ វិញផា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មការទំនាក់ទំនង អតីតជំនាញ​ការវៀត​ណាម និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ។

ក្នុងពិធីទទួលស្វាគមន៍នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុយ រី សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាអនុប្រធាន​ប្រចាំ​គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស អនុប្រធាន​គណៈ​កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម លោកជំទាវ ជាគណៈអចិន្ត្រៃយ៍​គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ។

ឯកឧត្តម ច័ន្ទ សុផល សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានមានប្រសាសន៍ស្វាគមន៍ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម ចំនួន៨២រូប ដែលបានមកបំពេញ​ទស្សន​កិច្ចនៅក្នុងខេត្តបាត់ដំបង ព្រមទាំងបានជម្រាបជូនអំពីភូមិសាស្រ្តមួយចំនួន និងការអភិវឌ្ឍ រីកចម្រើន នៅក្នុងខេត្តបាត់ដំបង ជូនដល់​គណៈ​ប្រតិភូបានជ្រាប ។

ក្នុងនោះផងដែរ លោកវរៈសេនីយ៍ឯក ទ្រិញ វិញផា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មការទំនាក់ទំនង អតីតជំនាញការវៀតណាម និងជាអនុ​ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក៏បានថ្លែងអំណរគុណដល់ គណៈអចិន្ត្រៃយ៍គណៈ​កម្មាធិការគណបក្ស​ប្រជាជន​កម្ពុជាខេត្តបាត់​ដំបង ដែលបានទទួលស្វាគមន៍ យ៉ាងក់ក្តៅដល់គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម ចំនួន៨២រូប មកបំពេញទស្សនកិច្ចនៅខេត្តបាត់ដំបង និងជូនដំណើរទស្សនកិច្ចនៅក្នុងក្រុងបាត់ដំបង ។

ប្រភព Face Book CPP បាត់ដំបង


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.