ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ​សាន្ត ​សុខុម ​នាយ​អាវុធ​ហត្ថ​ត្រូវ​ជា​កូន​លោក​ឧត្តម​សេនីយ៍ត្រី ​សាន្ត ​ប៊ុនថាន ​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ក្រចេះ​ ប្រើ​អំពើ​ហិង្សា​ និង​គំរាមបាញ់សម្លាប់​ប្រជាពលរដ្ឋ ​តើ​មាន​ទោសទណ្ឌ​ដែរ​ឫ​ទេ​?


ខេត្តកំពង់ចាម៖ ករណីកូនប្រុសលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តក្រចេះ ឈ្មោះ សាន្ត សុខុម អាយុ៣០ឆ្នាំ ពាក់សក្តិ៤ ជានាយអាវុធហត្ថដែលបានប្រើអំពើហិង្សាវាយ និងគំរាមបាញ់ សម្លាប់គូរជម្លោះកាលពីថ្ងៃទី១៨ មីនា ២០១៩ ស្ថិតនៅកន្លែងហ្គេមសុីសង​១កន្លែងមានស្លាកយឺហោ ៥០៧ ដែលមានទីតាំង​ស្ថិតនេៅ​ភូមិលេខ៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម  ខេត្តកំពង់ចាម (ដោយជនរងគ្រោះ​បានដាក់ពាក្យបណ្តឹងចូលទៅ​លោកស្នងការនគរបាល​ខេត្ត​កំពង់ចាម​ ចុះថ្ងៃទី២៣ ខែ​មីនា ឆ្នាំ​២០១៩)។ ​

នាព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៩ ជនរងគ្រោះទាំងពីរនាក់៖

១. ឈ្មោះ វ៉ាន់ ចាន់អទិច្ចបញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម​ ។ និង
២. ឈ្មោះ យ៉េ ចិន្តា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិលេខ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម​
ត្រូវបានចូលបំភ្លឺពាក់ព័ន្ធនិងការប្រើប្រាស់ហឹង្យាពីលោក សាន្ត សុខុម  នាស្នងការនគរបាលខេត្តកំពង់ចាម។

មតិមហាជនទូទៅរងចាំមើលតើចំណាត់ការរបស់សមត្ថកិច្ចខេត្តកំពង់ចាម តើមានអនុភាពដើម្បីចាត់ការលើ សាន្ត សុខុម ជាមន្ត្រីអាវុធហត្ថ ដែលត្រូវជាកូន លោក សាន្ត ប៊ុនថា មេបញ្ជាការកងរាជ អាវុធហត្ថខេត្តក្រចេះ ដែលជាជនល្មើស ប្រើប្រាស់ហឹង្សាលើ​ជនស្លូតត្រង់​យ៉ាង​ដូចម្តេចដែរ?

ដោយឡែកអង្គភាពគេហទំព័ររស្មីក្រុងយើង www.rskynews.com មិនអាចសំុការបំភ្លឺពីលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃ​ប្រទេសស្តីអំពីមន្ត្រីអាវុធហត្ថ ប្រើហឹង្សាលើជនធម្មតាបានទេនាព្រឹកថ្ងៃអាទិត្យ ទី​ ២៤ ខែ មីនា ឆ្នាំ ២០១៩ នេះ ដោយគ្មានលេខទូរស័ព្ទ។

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.