ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ផ្អើល​ពេញ​ក្រុង​​ព្រៃវែង​ ៖ ភរិយា​​លោក​នាយករង​រដ្ឋ​បាល​សាលា​ខេត្តព្រៃវែង ​បោក​ប្រាក់​ប្រជា​ពល​រដ្ឋ​ជា​ថ្នូរ​ប្រលង​ចូល​ក្រប​ខណ្ឌ​នគរបាល​ជាតិ


ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​៧គ្រួសារ រស់នៅកណ្តាលក្រុងព្រៃវែង អះអាងថា ពួកខ្លួនបានចាញ់បោកភរិយា​លោក ទួន សុគន្ថា​នាយករង​រដ្ឋបាល​សាលា​ខេត្តព្រៃវែង  គឺ​អ្នកស្រី ធឿន ចន្នី ដែលមានមុខរបរជាគ្រូបង្រៀន ក្នុងរឿង​យកលុយរាប់ពាន់ដុល្លារដើម្បី​ឲ្យកូនៗពួក​គាត់​បានចូល​ធ្វើជានគរបាលជាតិ​មានក្របខ័ណ្ឌត្រឹមត្រូវតាមរយៈការប្រឡង ។

អ្នកគ្រូ ធឿន ចន្នី ជាគ្រូបង្រៀន​នៅសាលាបឋមសិក្សា បុញ្ញខេត្ថារាម ហៅសាលាវត្តថ្មី ស្ថិតក្នុងក្រុងព្រៃវែង  ប្រជាពលរដ្ឋនិយាយ​ថា នៅ​អំឡុង​ឆ្នាំ២០១៤ អ្នកគ្រូ ធឿន ចន្នី តែងតែអួតថា គាត់ស្គាល់ខ្សែធំៗ នៅក្រសួងមហាផ្ទៃ ដែលអាចពឹងពាក់បាន ។ ដោយសារបញ្ហានេះទើប​អ្នក​ភូមិជឿរ​ហើយតាមរយៈការប្រឡង ក្របខ័ណ្ឌនគរបាលជាតិ ក៏ពឹងពាក់អ្នកគ្រូ ធឿន ចន្នី ក្នុងម្នាក់ៗអស់បួនទៅប្រាំពាន់ដុល្លារ​អ្នកគ្រូ​ធា​នាថា ពិតជាបាន១០០ភាគរយ ប្រជាពលរដ្ឋ​ដែលបានចំណាយប្រាក់ញញឹមបិទមាត់មិនជិត ព្រោះនឹកថា អនាគត កូនៗរបស់ខ្លួន​នឹង​បាន​ចូលក្របខ័ណ្ឌនគរបាលជាតិ ។ សរុបទៅ​អ្នកខ្លះចំណាយ៤ពាន់ដុល្លារ អ្នកខ្លះ៥ពាន់ និងខ្លះ៦ពាន់ដុល្លារ អ្នកគ្រូបានជិត៣ម៉ឺនដុល្លារដែរ ។

ប៉ុន្តែនៅពេលលទ្ធផលប្រឡងចេញ គ្មាននរណា​ជាប់មួយនោះទេ នៅពេលនោះ អ្នកភូមិ​ក៏បាននាំគ្នាទៅទារលុយពីអ្នកគ្រូវិញ ហើយអ្នកគ្រូ​ក៏បានសង​បន្តិចម្តងៗ ស្រាប់តែ​នៅ​ដើមឆ្នាំ២០១៨ ក៏លែងសងតែម្តង ។ អ្នកភូមិក៏បានដាក់បណ្តឹងទៅសាលាដំបូងខេត្ត ។

ករណីនេះ មិនដឹងថា តើ​អ្នកណាទទួលខុសត្រូវនោះទេ ពីព្រោះប្រជាពលរដ្ឋ ទាំងនោះ ក៏ផ្សងប្រថុយ​ឲ្យលុយទៅភរិយាលោកនាយរង​រដ្ឋ​បាលសាលាខេត្តព្រៃវែងនោះដែរ ។ ទង្វើបែបនេះ វាពិតជាធ្វើឲ្យខូច ដល់កេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំខេត្តព្រៃវែង ក៏ដូចជា​រាជរដ្ឋាភិបាល​ផងដែរ ។

អ្នកភូមិបានត្រឹមតែដាក់ពាក្យប្តឹង​ចូលសាលាដំបូងខេត្តព្រៃវែង ដោយមិនរំពឹងថា បានលុយត្រឡប់​មកវិញ​នោះទេ ។ អ្វីដែល​អ្នកភូមិជំរុញ​នោះគឺសាលាដំបូងខេត្ត​គួរចាត់វិធានការយ៉ាងណា ដើម្បី​ឲ្យភរិយា​លោកនាយរងរដ្ឋបាល​សាលា​ខេត្តព្រៃវែង​ជួយដោះស្រាយ​សំណង​ជូន​ពួកគាត់វិញ ព្រោះ​ក្នុងនាមអ្នករកស៊ីកំប៉ិកកំប៉ុក គ្មានអ្វីជាដុំកំភួនសម្រាប់ចិញ្ចឹមជីវិតទេ ៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.