ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក​ ស្វាយ​ សំ​អ៊ាង អភិបាល​ខេត្ត​មណ្ឌល​គិរី​ឃុបឃិត​​ឲ្យ​​មាន​​បទ​ល្មើស​​បំផ្លាញ​​ព្រៃឈើ​​ក្នុង​ស្រុក​​កោះ​​ញែក​ ​ ​


ខេត្ត​មណ្ឌលគិរី​ ៖  ជាក់ស្ដែង​បច្ចុប្បន្ន​ក្រុមហ៊ុន​​ លឹម​រ៉ូយ៉ាល់ នៅតែ​បំពាន​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក យ៉ាង​រាលដាល​ហើយ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​យ៉ាង​រលូន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ថ្មីៗ​កន្លងទៅនេះ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​បើក​កិច្ចប្រជុំ​ដើម្បី​ដាក់ចេញ​នូវ​បទបញ្ជា​ដែល​មន្ទីរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​​។

ហេតុនេះហើយ​ទើប​មានការ​រិះគន់​ចំៗ​ថា លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី នៅតែ​បណ្ដោយ​ឲ្យ​មាន​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​ពេញបន្ទុក ហើយ​បទបញ្ជា​របស់លោក ស្វាយ សំ​អ៊ាង កាលពីពេល​ថ្មីៗ​នេះ​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​។​ ​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ កំពុង​បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក យ៉ាង​ពេញបន្ទុក​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។

ចំណែក​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏ដូចជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណ​សុភ​គ៌ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ក្នុងខណៈដែល​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ជាពិសេស​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ក៏​មិន​ចាត់វិធានការ​ទប់ស្កាត់​ករណី​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ បំពាន​កាប់​ឈើ​ក្រៅ​ទីតាំង​ដី​សម្បទាន​របស់ខ្លួន​ហើយ​អារច្រៀក​ដឹកជញ្ជូន​ធ្វើ​អាជីវក​ម្មយ៉ាង​រាលដាល​នោះទេ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ឈើ​ដែល​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​សព្វថ្ងៃនេះ គឺ​ស្របច្បាប់​មាន​ត្រឹម​៣០​ភាគរយ​ប៉ុណ្ណោះ ហើយ​ឈើ​ខុសច្បាប់​មាន​ដល់​ទៅ​៧០​ភាគរយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រី​ធំៗ​នៅក្នុង​ខេត្តមណ្ឌលគិរី ហើយ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​មហន្តរាយ​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក​។

ដោយហេតុថា ការដែល​លោក ស្វាយ សំ​អ៊ាង ដាក់បទបញ្ជា​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ គឺជា​រឿង​ឥតន័យ​ព្រោះ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ នៅតែ​បំពាន​កាប់​ឈើ​ក្រៅ​ទីតាំង​ដី​សម្បទាន​របស់ខ្លួន​ស្រេច​តែ​អំពើ​ចិត្ត​គ្មាន​ញញើត​អ្វី​ឡើយ​។ ​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ មិនអាច​បន្តសកម្មភាព​កាប់​ឈើ អារច្រៀក​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក តាម​រថយន្ត​ធំៗ​យ៉ាង​គគ្រឹកគគ្រេង​ដូច​សព្វថ្ងៃនេះ​ទេ​។

ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ជាបន្ទាន់ ព្រោះ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក យ៉ាង​គឃ្លើន​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​លើកឡើងថា លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ជា​អ្នកសម្របសម្រួល​ឲ្យ​មន្ត្រី​បរិស្ថាន​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក កែវ សុភ​គ៌ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មាន​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួងបរិស្ថាន ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​របស់ខ្លួន​ផងដែរ ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​រលូន​តែម្តង​៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.