ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ខេត្តមណ្ឌលគីរី​ ៖ ​ឈ្មួញ​​ឈើ ​​កែវ​ ចិន្ដា​ ហៅ​​ធូ ដឹក​ជញ្ជូន​​ឈើ​​ទៅ​​ស្រុក​​យួន​​តាម​​អំពើ​​ចិត្ត​ដោយ​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​​លោក ឡោ សុខា ស្នង​ការ​​នគរ​បាល​​ខេត្ត​មណ្ឌល​គិរី ​


ខេត្តមណ្ឌលគិរី ៖  ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​លោក កែវ ចិន្ដា ហៅ​ធូ ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ហ៊ាន​ប្រើ​អំណាច​និង​តួនាទី​របស់ខ្លួន​ដើម្បី​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន។

សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​តាម​ច្រក​ទ្វេភាគី​និង​ច្រករបៀង​មួយចំនួន​ក្នុង​ខេត្តមណ្ឌលគិរី​ ដោយ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈើ​ឈ្មោះ កែវ ចិន្ដា ដែលជា​ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី នោះទេ​ព្រោះ​ដឹងថា ឈ្មួញ​ម្នាក់នេះ​មាន​ខ្នងបង្អែក​រឹងមាំ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក កែវ ចិន្ដា ហៅ​ធូ បាន​ឲ្យ​ដឹងថា កាលពីមុន​លោក កែវ ចិន្ដា មាន​តួនាទី​ត្រឹមតែ​ជា​នាយការិយាល័យ​អត្តសញ្ញាណប័ណ្ណ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ប៉ុណ្ណោះ​ហើយ​ក្រោយមក​ស្រាប់តែ​លោក កែវ ចិន្ដា ទទួលបាន​តំណែង​ជា​ស្នងការ​រងនគរបាល​ខេត្ត​មណ្ឌលគិរី យ៉ាង​ឆាប់រហ័ស​។

ទន្ទឹមនឹងនេះ​គឺ​លោក កែវ ចិន្ដា ហៅ​ធូ ក៏បាន​ប្រើប្រាស់​តួនាទី​និង​អំណាច​របស់ខ្លួន​ដើម្បី​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​លោក កែវ ចិន្ដា ហៅ​ធូ គឺជា​អ្នកប្រមូល​ប្រាក់ចំណូល​ពី​បទល្មើស​ព្រៃឈើ​សម្រាប់​ថ្វាុយជូនលោក ឡោ សុខា ផងដែរ​ទើប​លោក ឡោ សុខា បណ្ដោយ​ឲ្យ​លោក កែវ ចិន្ដា ហៅ​ធូ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​យ៉ាង​គឃ្លើន​។

​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​រំលឹក​ឡើងវិញ​ថា កាលពីមុន​លោក កែវ ចិន្ដា ហៅ​ធូ ធ្លាប់​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ឃុបឃិត​ឲ្យ​ជនជាតិ​យួន​យក​ត្រាក់ទ័រ​៧៨​គ្រឿង​ចូលមក​កាប់​ឈើ​តាម​ច្រក​ប៉ុស្ដិ៍​៤​និង​ប៉ុស្ដិ៍​៥ ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ផងដែរ​។ ក៏ប៉ុន្តែ​បច្ចុប្បន្ន​សំណុំរឿង​នោះ​ត្រូវបាន​ស្ងាត់ៗ​ហើយ​លោក កែវ ចិន្ដា ហៅ​ធូ ក៏​ក្លាយទៅជា​ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី និង​ប្រើ​អំណាច​ ​តួនាទី​របស់ខ្លួន​ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ទៀតផង​។

ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់លោក កែវ ចិន្ដា ហៅ​ធូ ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រាលដាល​។ ដោយហេតុថា សកម្មភាព​របស់លោក កែវ ចិន្ដា ហៅ​ធូ ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​ផងដែរ​៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.