ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឧត្តមសេនីយ៍ ​ព្រំ សន្ធរ ស្នងការនគរបាល​ខេត្តព្រៃវែង​ បាន​ចេញ​សេចក្ដី​ណែនាំ ​ស្ដីពី កិច្ច​ការពារ​សន្ដិសុខ ​សណ្ដាប់​ធ្នាប់​សាធារណៈ ​សុវត្ថិភាព​ ​សង្គម​ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ ជន​ជាតិ​ចិន ​វៀតណាម ​


ខេត្តព្រៃវែង ៖ ឧត្តមសេនីយ៍ ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង នៅថ្ងៃទី០៤ ខែ កុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្ដីណែ​នាំមួយ ស្ដីពី (កិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម) ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាម​ដែលប្រព្រឹត្ដទៅ​ចាប់​ពី​ថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ខាងមុខនេះ។

ដើម្បីធានានូវសន្ដិសុខ សណ្ដាប់ធ្នាប់ រប្រៀបរៀបរយ និងសុវត្ថិភាពសង្គមបានល្អ ប្រសើរ ជូនប្រជាពលរដ្ឋ ចូលរួមអបអរសារទរ ក្នុងឱកាស ចូលឆ្នាំ​ថ្មីប្រពៃណីជនជាតិ ចិន វៀតណាម។

លោកស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ធ្វើការ​ណែ​នាំដល់​​គ្រប់អធិការនគរបាល ស្រុក ក្រុង និងវរៈការពារព្រំដែនដើម្បីពង្រឹងនូវវិធានការធានា​ស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ដោយផ្ដោតលើការងារមួយចំនួនដូចខាងក្រោម៖
ទី១. យកចិត្ត ទុកដាក់ប្រមូលព័ត៌មាន ពាក់ព័ន្ធសភាពការណ៍សន្ដិសុខសណ្ដាប់ធ្នាប់ សាធារណៈ ពិសេសក្ដាប់ឲ្យបាននូវឧបាយកល សកម្មភាពបង្ក អសន្ដិសុខឬការញុះញង់ នានាធ្វើឲ្យសង្គមមានចលាចល។
ទី២. ចាត់វិធានការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ នៅតាមទីអារ៉ាម ព្រះវិហារចិន វៀតណាម កូរ៉េ ក៏ដូចជា ទីសក្ការៈ និងរមណីយដ្ឋានមួយចំនួន ដែលមានការប្រារព្ធ ពិធីបុណ្យផ្សេងៗ ដោយយកចិត្តទុកដាក់បង្ការទប់ស្ដាត់ មិនឲ្យមានបទល្មើស ព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសស​កម្មភាព​បង្កការអុកឡុក ដោយក្មេងទំនើង និងត្រូវរៀបចំឲ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរ។
ទី៣. យកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះនិងបង្កើន ការរិតបន្ដឹងការអនុវត្ដន៍ច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់​បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋធ្វើដំណើរ ទៅសួរសុខទុក្ខបងប្អូន ឫទៅកំសាន្ដ តាមតំបន់រមណីយដ្ឋាននានា ប្រព្រឹត្ដទៅ​ដោយ​ក្ដីសប្បាយរីករាយ និងសុវត្ថិភាព។
ទី៤. ត្រូវសហការជាមួយអាជ្ញាធរដែនដី រំលឹកដាស់តឿនប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេស ទៀនធូបនៅពេលសែនព្រេន ភ្លើងចង្ក្រាន ចរន្ត អគ្គិសនី គ្រឿងឆេះ ព្រមទាំងហាមឃាត់មិនឲ្យដុតផាវ កាំជ្រួចឬបង្កសំឡេងផ្ទុះផ្សេងៗ ។ ជាមួយគ្នានោះ ត្រូវប្រមូលផ្ដុំកម្លាំង និងមធ្យោបាយប្រចាំការ ដើម្បីត្រៀមចេញ អន្ដរាគមន៍ ពន្លត់ និងសង្គ្រោះ ហេតុការណ៍ អគ្គិភ័យដែលអាចកើត ឡើងជាយថាហេតុ។
ទី៥. ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ជាគ្រប់ថ្នាក់ និងការងារផ្ដល់ព័ត៌មាន ឲ្យបាន ឆាប់រហ័ស ដើម្បីដោះស្រាយសភាពការណ៍ដែល កើតមាន​ឡើង​ជាយថាហេតុ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.