ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

នាយ​ឧត្តម​សេនីយ៍ ​គៀត ​ច័ន្ទ​ថារិទ្ធ ​អញ្ជើញ​ដាក់​ឱ្យ​ដំណើរ​ការ​នូវ​ច្រក​ទ្វារ ​E-gates ​ដោយ​មិន​បោះ​ត្រា​ចេញ​-​ចូល​លើ​លិខិត​ឆ្លង​ដែន​អេឡិក​ត្រូនិក ​( E-passports )​


រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញដាក់ឱ្យដំណើរការនូវច្រកទ្វារ E-gates ដោយមិនបោះត្រាចេញ-ចូលលើ​លិខិតឆ្លងដែន​អេឡិកត្រូនិក ( E-passports ) ដើម្បីជួយបង្កលក្ខណៈងាយស្រួលដល់ការចេញ-ចូលរបស់ពលរដ្ឋខ្មែរ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា៖ថ្ងៃនេះក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យដំណើរការ ប្រើ​ប្រាស់​ជាលើកដំបូងប្រព័ន្ធច្រកទ្វារអេឡិចត្រូនិច(E-gates) ដើម្បីអោយអ្នកធ្វើដំណើរតាមច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និង​ខេត្ត​សៀមរាប ដែលជាប្រជាពលរដ្ឋខ្មែរ ចេញ-ចូលតាមអាកាសយានទាំង២នេះ ដោយមិនបាច់ទៅកាន់បញ្ជរដែលមានមន្ត្រីអន្តោប្រវេសន៍ ធ្វើការ​ដូចមួយសព្វមួយដងទេ ដោយសារប្រព័ន្ធនេះជាស្វ័យប្រព័ន្ធ ហើយប្រជាពលរដ្ឋ អាចដំណើរការដោយខ្លួនឯង ដោយមិនបាច់មាន​មន្ត្រីអន្តោ​ប្រ​វេសន៍ លើកលែងតែមានឧបសគ្គខ្លះៗ ជាបច្ចេកទេស ទើបត្រូវការជំនួយពីមន្ត្រីនគរបាលអន្តោប្រវេសន៍។ ឯកឧត្តម នាយឧត្តមសេនីយ៍ មាន​ប្រសាសន៍បន្តថា ដំណើរការ នៃម៉ាស៊ីននេះ មានភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋយើង គឺគាត់ចំណាយពេលតិច លឿនរហ័ស ជាសេវា​ដែល​ធ្វើដោយខ្លួនឯង ហើយ ប្រព័ន្ធនេះបង្កលក្ខណៈងាយស្រួលច្រើន ដែលធ្វើឱ្យ អ្នកដំណើរជាប្រជាពលរដ្ឋខ្មែរយើងសប្បាយរីករាយ ក្នុងការធ្វើ​ដំណើរឆ្លងកាត់ចេញ-ចូល។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា ប្រព័ន្ធនេះមានផលប្រយោជន៍ ផ្តល់ភាពងាយស្រួលដល់​ប្រជាពលរដ្ឋ​ចេញ-ចូលបានលឿន​រហ័ស ក៏បានជួយយើងគ្រប់គ្រងទិន្ន្នន័យ​ នៅក្នុងប្រព័ន្ធមួយច្បាស់លាស់ ជាពេលមុនផងដែរ ទាំងការផ្ទៀងផ្ទាត់អត្តសញ្ញាណផ្សេងៗ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ការដាក់អោយដំណើរការម៉ាស៊ីនស្វ័យប្រព័ន្ធនេះ គឺអាចជួយដល់អង្គភាព ប៉ុស្តិ៍នគរបាល​ច្រក​ទ្វារទាំង២ (ប៉ុស្តិ៍អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប) បានច្រើន ព្រោះដោយសារអត់មានម៉ាស៊ីននេះ គឺអ្នកដំណើរពី២៥-៣០{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004} នៃអ្នកដំណើររួម ដែលជាពលរដ្ឋខ្មែរ នឹងត្រូវកាន់មន្ត្រី ហើយមន្ត្រីយើងជាអ្នកពិនិត្យ រៀបចំនិងផ្តល់សេវាជូន ពេលគាត់ប្រើប្រាស់ម៉ាស៊ីននេះ មន្ត្រីយើងអាចធូរស្រាលបាន២០-៣០{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004} ដោយប្រជាពលរដ្ឋបានចំណាយពេល៥ទៅ៧វិនាទី សម្រាប់អ្នកដំណើរម្នាក់។

ក្នុងការដាក់អោយដំណើរការម៉ាស៊ីននេះ ក៏មានបញ្ហាបន្តិតបន្តួច ដោយមានលិខិតឆ្លងដែន ១ឬ២ដែលម៉ាស៊ីនមិនអាន ហើយបណ្តាលមកពី​លិខិត​ឆ្លង​ដែននោះមានបញ្ហាឈិប(Chip) ចាស់ពេក ឬសង្កត់បាក់ ។ល។ ហើយយើងក៏ត្រៀមបញ្ជរផងដែរ សម្រាប់អ្នកដំណើរ​ដែលជួបបញ្ហា​ខាងលើ​ផងដែរ។ អ្នកដែលប្រើលិខិតឆ្លងដែន (E-passport) គាត់ចូលទៅប្រើម៉ាស៊ីនតែម្តង គាត់ដាក់លិខិតឆ្លងដែនហើយ មានការណែនាំលើហ្នឹង ពេល​គាត់ដាក់លិខិតឆ្លងដែនហើយ ត្រូវផ្តិតមេដៃ។

បើសិនទទួលស្គាល់ថា ក្រយ៉ៅដៃ និងលិខិតឆ្លងដែន របស់គាត់ត្រឹមត្រូវហើយ ទ្វារនឹងបើកឲ្យយើងដំណើរការចេញ-ចូលបាន។ ឆ្លៀតក្នុងឱកាស​នោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង នៃអគ្គនាយក​ដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញត្រួតពិនិត្យកន្លែងផ្តល់ទិដ្ឋាការ ច្រកទ្វារព្រំដែន ត្រូវមានភាពថ្លៃថ្នូរ ស្លៀកពាក់សណ្ឋានឱ្យបានសមរម្យ ខិតខំ​ធ្វើការអោយបានខ្ជាប់ខ្ជួនបំពេញភារកិច្ចដែលខ្លួនទទួលខុសត្រូវ។ ដោយឡែកនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ឯកឧត្តម ឧត្តម​សេនីយ៍ឯក ស រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំប្រជុំត្រួតពិនិត្យ នឹងដាក់ឱ្យដំណើរការនូវច្រកទ្វារ E-gates ដោយមិនបោះត្រាចេញ-ចូលលើលិខិតឆ្លងដែនអេឡិកត្រូនិក ( E-passports ) ដើម្បីជួយបង្កលក្ខណៈងាយ​ស្រួលដល់​ការចេញ-ចូល​របស់​ពលរដ្ឋខ្មែរ។

ឆ្លៀតក្នុងឱកាសនោះដែរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញត្រួតពិនិត្យកន្លែងផ្តល់ទិដ្ឋាការ ច្រកទ្វារព្រំដែន នឹងបាន​ណែនាំ​ដល់មន្ត្រីទាំងអស់ត្រូវ ស្លៀកពាក់ឯកសណ្ឋានឱ្យបានសមរម្យ គោរពវិន័យ ខិតខំធ្វើការអោយបានខ្ជាប់ខ្ជួន បំពេញភារកិច្ចដែល​ខ្លួនទទួល​ខុសត្រូវ ធ្វើយ៉ាងណារក្សាអោយបាននូវសេចក្តីថ្លៃថ្នូ កិត្តិយសរបស់ កងកម្លាំងនគរបាលជាតិ ព្រោះនៅអាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប មានភ្ញៀវអន្តរជាតិច្រើន ៕

ដោយ ៖​ ប៊ុនថន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.