ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ភរិយារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ចែកជូនស្បៀងអាហរដល់ជនភៀសសឹកជាង២០០គ្រួសារស្នាក់នៅក្នុងវត្តប្រាសាទគោកចកក្រុងសៀមរាប


ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវ អ៊ុច ស្រីស្រស់ ភរិយារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ព្រមទាំងបុត្ររួមនិងសហការី បាននាំយកនូវគ្រឿងឧបភោគ បរិភោគអាហារក្រៀម សម្ភារៈប្រើប្រាស់ ជាច្រើនមុខ និងថវិកាមកប្រគេនព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកដើម្បីចាត់ចែងចែកបន្តនិងបម្រុងទុកធ្វើម្ហូបអាហារចែកជូនដល់ជនភៀសសឹក ដោយក្នុងនោះដែរលោកជំទាវ អ៊ុច ស្រីស្រស់ ក៍បានធ្វើការចែកជូនកញ្ចប់ស្បៀងអាហារជូនដោយផ្ទាល់ដល់ជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងវត្តចំនួនជាង២០០គ្រួសារផងដែរ ។
ក្នុងនាមសប្បុរសជន លោកជំទាវ អ៊ុច ស្រីស្រស់ បានមានប្រសាសន៍ថា ក្នុងស្មារតីខ្មែរតែមួយរួមគ្នា ខ្មែរស្រឡាញ់ខ្មែរជួយគ្នាទៅវិញទៅមកទាំងសម្ភារ និងស្មារតី និងក្នុង កាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមសាមគ្គីជួយគ្នាក្នុងគ្រាលំបាក មានទុក្ខរួមទុក្ខ មានសុខរួមសុខ គ្មានអ្វីដែលល្អប្រសើរជាងពេលបានឃើញប្រទេសជាតិមានសន្តិភាពនោះទេ។

ក្នុងនាមជនភៀសសឹកដែលបានស្នាក់នៅក្នុងវត្ត ព្រះវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកក៍បានមានថេរដីកាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀងនិងលោកជំទាវ ព្រមទាំងបងប្អូនសប្បុរសជន ដែលមានចិត្តសប្បុរសក្នុងស្មារតីខ្មែរជួយខ្មែរដោយចូលរួមឧបត្ថម្ភគាំទ្រនូវធនធានផ្ទាល់ខ្លួន ដល់បងប្អូនប្រជាពលរដ្ឋយើងដែលបានជម្លៀសខ្លួនមកកាន់ខេត្តសៀមរាបរកទីតាំងសុវត្ថិភា។

ព្រះវិចិត្រវង្សា ហែម គឹមសានបានមានថេរដីកាបញ្ជាក់បន្ថែមឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែ ធ្នូ នេះជនភៀសសឹកដែលបានមកស្នាក់នៅក្នុងវត្តប្រាសាទគោកចកគឺមានចំនួន២១១គ្រួសារ ស្មើនឹង៦៧០នាក់ មានស្រីចំនួន៤១០នាក់ ចាស់ជរា២៩នាក់ ស្រ្តីមានផ្ទៃពោះមាន១១នាក់ ក្មេងមាន១៨៥នាក់ និងជនពិការមាន៥នាក់ ក្រោមការទំនុកបម្រុងពីព្រះសង្ឃ គណៈកម្មការ និងអាជ្ញាធរមូលដ្ឋាដោយក្នុងនោះដែរទទួលទានអាហារ៣ពេលក្នុងមួយថ្ងៃហើយក្នុងនោះដែរប្អូនៗកុមារដែលជាសិស្សានុសិស្សចាប់ពីថ្នាក់ទី១ដល់ទី៦ក៍មានលោកគ្រូអ្នកមកជួយបង្រៀនដោយផ្ទាល់នៅក្នុងវត្តតាមមេរៀនបន្តដែលប្អូនមិនបានរៀនហើយត្រូវបានភៀសសឹកឆ្ងាយពីសាលាហើយចំណែកប្អូនៗសិស្សានុសិស្សពីថ្នាក់ទី៧ដល់ថ្នាក់ទី១២គឺឲ្យទៅសិក្សាវិទ្យាល័យហ៊ុនសែនសៀមរាបផងដែរ ។
ព្រះគ្រូចៅអធិការ ក៏សូមអំពាវនាវដល់សប្បុរសជន បន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ទាំងស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកា ដើម្បីជួយផ្គត់ផ្គង់បន្តដល់បងប្អូនជនភៀសសឹកយើង ដែលកំពុងស្នាក់នៅក្នុងវត្ត រួមនឹងទីតាំងផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តសៀមរាបផងដែរ ៕

ដោយ ៖ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.