ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ខ្សឹប​ដាក់​មេក្រូ ​៖ ​មន្ត្រី​អ្នក​មាន​មុខ​ខេត្ត​ក្រចេះ​ត្រូវ​បាន​​​មេ​ឈ្មួញ ​គង់​​ ក្រឹង ចិញ្ជឹម​​ជា​ថ្នូរ​និង​ការ​​ដឹក​ជញ្ជូន​​ឈើ​​​ចេញ​ទៅ​​លក់​ស្រុ​ក​​យួន​ដោយ​​រលូន​


ខេត្តក្រចេះ៖ យោងតាមច្បាប់ស្ដីពីព្រៃឈើដែលត្រួវបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០០២ បានចែងថាបទល្មើសព្រៃឈើជាបទឧក្រិដ្ឋ។ឈ្មួញ​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​រលូន​ដោយ​គ្មាន​ការបង្ក្រាប​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើយ​។

ចំណែកលោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ និង​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​(បច្ចុប្បន្នទើបឡើងកាន់ដំណែងជា​ប្រធានមន្ទីរខេត្តក្រចេះ) បាន​រក្សា​ភាព​ស្ងប់ស្ងាត់​ទុក​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តក្រចេះ ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ដោយ​មិន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​បទបញ្ជា​លេខ​០០២ របស់​រាជរដ្ឋាភិបាល​នោះទេ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា នៅក្នុង​ខែមករា ឆ្នាំ​២០១៩​នេះ មេ​ឈ្មួញ គង់ ក្រឹ​ង ដែលជា​មន្រ្តី​យោធា និង​ទទួលងារជា​ឧកញ៉ា​ផង​នោះពីចំណូលបទល្មើសព្រៃឈើ បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​២ ដេ​៣ និង​ដេ​៤ ក្នុងភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ យ៉ាង​អនាធិបតេយ្យ​។

ប្រភពពី​មន្ត្រី​យោធា​ក្នុង​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​២០៤ បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​មេ​ឈ្មួញ គង់ ក្រឹ​ង ក្លាយជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​ក្នុង​ភូមិភាគ​ឦសាន យ៉ាង​មហន្តរាយ​គឺមាន​ការឃុបឃិត​ជា​លក្ខណៈប្រព័ន្ធ​។ ដោយក្នុងនោះមានមន្ត្រីសំខាន់ៗក្នុងខេត្តដូចជា ៖ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ ក៏​ជាខ្នង​បង្អែក​ដ៏​រឹងមាំ​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ផងដែរ​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ គង់ ក្រឹ​ង បានបង្ហាញ​ឈ្មោះ​ក្រុមមន្ត្រី​ធំៗ​ដែល​ទទួល​លុយ​ប្រចាំខែ​ពី​មេ​ឈ្មួញ​ម្នាក់នេះ ហើយ​ក្នុងចំណោម​មន្ត្រី​ទាំងនោះ​គឺមាន​មន្ត្រី​អាវុធហត្ថ​ពាក់​ផ្កាយ​៣ នៅក្នុង​ស្ថាប័ន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទៀតផង​ដែរ។ ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​បែបនេះហើយ​ទើប​មេ​ឈ្មួញ គង់ ក្រឹ​ង ហ៊ាន​បង្កើន​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន ព្រោះ​មាន​មន្ត្រី​ពុករលួយជា​ច្រើន​នាក់​ចាំ​ទទួលផល​ប្រយោជន៍​ជាប្រចាំ​។

លើស​នេះ​ទៅទៀត​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​មន្ត្រី​ធំៗ​នៅ​ខេត្តក្រចេះ ឃុបឃិត​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង និង​ឈ្មួញ​ច្រើន​នាក់​ទៀត​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុកយួនយ៉ាងគគ្រឹកគគ្រេង។

ពាក់ព័ន្ធព័ត៌មានខាងលើនេះគេហទំព័រ​ រស្មីក្រុងយើង បានទំនាក់ទំនងតាមទូរស័ព្ទដែរតែមិនមានអ្នកទទួល។ ពលរដ្ឋកត់សម្គាល់ថាចាប់តាំងពី​លោក វ៉ា ថន ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​ក្រចេះ ជំនួស​លោក សរ ចំ​រ៉ុង រួចមក​គឺ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ នៅតែ​កើតឡើង​យ៉ាង​រាលដាល​ពុំមាន​ការថយចុះ​នោះឡើយ​ថែមកក្រើកលើសដើមទៀតផង។

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.