ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាបចែកប័ណ្ណសរសើរដល់សិស្សជ័យលាភីនិទ្ទេសA និងBព្រមទាំងវិញ្ញាបនបត្របញ្ចប់ថ្នាក់ទី៦ ទី៩ ទី១២ និងចំណាត់ថ្នាក់ល្អប្រចាំឆ្នាំសិក្សា២០២៤.២០២៥


ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៥នេះសាលាវេសហ្គេតអន្តរជាតិនៅខេត្តសៀមរាបបានប្រារព្ធពិធីចែកប័ណ្ណសរសើរដល់សិស្សជ័យលាភីនិទ្ទេសA និងBព្រមទាំងវិញ្ញាបនបត្របញ្ចប់ថ្នាក់ទី៦ ទី៩ ទី១២ និងចំណាត់ថ្នាក់ល្អប្រចាំឆ្នាំសិក្សា២០២៤.២០២៥ក្រោមវត្តមានអញ្ជើញជាអធិបតីពីសំណាក់ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ។

លោក រ័ត្ន រស្មី នាយកសាលាវេសហ្គេតអន្តរជាតិបានមានប្រសាសន៍ថា៖ ចាប់ពីឆ្នាំ សិក្សា ២០២៥-២០២៦ នេះតទៅ សម្រាប់សាខាទី 2 ផ្សារដើមក្រឡាញ់ទទួលបានអាជ្ញាប័នពីក្រសួងអប់រំនៃរដ្ឋាភិបាលអូស្ត្រាលីដែលអនុញ្ញាតដាក់ឱ្យដំណើរការកម្មវិធីសិក្សាចំណេះទូទៅអង់គ្លេសពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សាស្របតាមកម្មវិធីសិក្សារដ្ឋប្រទេស អូស្ត្រាលីខាងលិច។ កម្មវិធីសិក្សានេះនឹងសម្រួលអោយសិស្សទាំងអស់អាចធ្វើ ការផ្លាស់ប្តូរការសិក្សាទៅក្រៅប្រទេសបានយ៉ាងងាយ ជាពិសេសកូនៗនឹងទទួលបានការអប់រំជាសកលមួយពីប្រទេស ជឿនលឿន ដូចនឹងការសិក្សានៅប្រទេសអូ ស្ត្រាលីដែរ។ក្នុងរបាយការណ៍សាលាបង្ហាញថា៖ឆ្នាំនេះលទ្ធផល ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) ទទួលបានជោគជ័យ៩៦% ក្នុងនោះទទួលបានសិស្សជ័យ លាភីនិទ្ទេស A ចំនួន ៦នាក់ ស្រី ៤នាក់ និងនិទ្ទេស B ចំនួន ១៣ នាក់ ស្រីមានចំនួន៧នា ក់។ ការសិក្សារបស់ សិស្សានុសិស្សនាឆ្នាំកន្លងមក ទទួលបានជោគជ័យប្រមាណ ៩៨% និយាយជារួម និយាយដោយឡែក សម្រាប់សិស្សានុសិស្ស ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ទទួលជោគជ័យ ៩៨% ក្នុងនោះ សិស្សនិទ្ទេសល្អ ចំនួន ១១នាក់ សិស្សស្រី៤នាក់ សិស្សនិទ្ទេសល្អបង្គួរ ចំនួន ១២នាក់ សិស្សស្រី៥នាក់។

លោក រ័ត្ន រស្មី បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ក្រៅពី ផ្តោតលើការបណ្តុះ បណ្តាលចំណេះដឹង និងការអប់រំ សាលា វេសហ្គេតអន្តរជាតិក៏បានបញ្ចូលនូវមេរៀនបំនិនជីវិត (STEAM) ជាប្រចាំថ្ងៃដល់សិស្សគ្រប់ កម្រិតផងដែរ ដើម្បីទទួលបាននូវគុណភាពបែបនេះ គណៈគ្រប់គ្រងសាលាបានយកចិត្តទុកដាក់បំផុតក្នុងការវាយ តម្លៃជ្រើសរើសគ្រូបង្រៀន ទាំងខ្មែរ និងបរទេស ដែលស្របតាមគោលការណ៍ និងគរុកោសល្យអប់រំ មានវិជ្ជាជីវបង្រៀន ច្បាស់លាស់ ប្រកបដោយចិត្តគំនិតមោះមុត និងសមត្ថភាពពេញលេញ។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តលើកឡើងថា៖ការចូលរួមចំណែកពីវិស័យឯកជនក៏មានសារៈសំខាន់ផងដែរ ក្នុងការជួយផ្តល់សេវាអប់រំដល់សិស្ស និស្សិតស្របតាមចក្ខុវិស័យរបស់សាលារៀន និងមានបេសកកម្មក្នុងការកសាងធនធានមនុស្សប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមចំណែកក្នុងការធ្វើឲ្យសម្រេចនូវគោលដៅអប់រំជាតិ ដែលត្រូវធានាការ បណ្តុះបណ្តាលមូលធនមនុស្ស ពេញលេញប្រកបដោយវិជ្ជាសម្បទា បំណិតសម្បទា និងចរិយាសម្បទា។

លោកស្រីមានប្រសាសន៍ថា៖ជាពិតណាស់វិស័យអប់រំ មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិ ដោយកុមារ យុវជន និងមនុស្សពេញវ័យ ត្រូវទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត ហើយការអប់រំ ត្រូវផ្តោតលើការ កសាងជំនាញ និងការផ្តល់ឱកាសដល់សិស្សគ្រប់រូប ក្នុងការទទួលបាននូវចំណេះដឹងមូលដ្ឋាន សម្រាប់ ឈានទៅសិក្សាលើចំណេះជំនាញបច្ចេកទេស និង ឯកទេសផ្សេងៗ ដើម្បីសម្រេចបានការអភិវឌ្ឍដែលផ្តល់អត្ថប្រយោជន៍ពេញលេញដល់គ្រប់ស្រទាប់យុវជន ក្នុងការកសាងអនាគតរបស់ខ្លួនប្រកប ដោយគុណភាព។លោកស្រីអភិបាលរងខេត្តបញ្ជាក់ថា៖ការរីកចម្រើនលើវិស័យអប់រំ និងវិស័យផ្សេងៗទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាបផ្ទាល់ គឺផ្តើមចេញពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញយ៉ាងត្រឹមត្រូវ នូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍប្រកបដោយភាពរីកចម្រើនថ្កុំថ្កើងរុងរឿងនាពេលនេះ។លោកស្រី បានចាត់ទុកលទ្ធផលដែលប្អូនៗនិងក្មួយៗ ទទួលបាននាពេលនេះ គឺភាពជោគជ័យពិតប្រាកដរបស់ប្អូនៗ ហើយមិនមែនត្រឹមតែមានចំណេះដឹងសម្រាប់ខ្លួនម្នាក់ៗប៉ុណ្ណោះទេ តែលទ្ធផលការងារសីលធមម៌ សុជីវធម៌ គុណធម៌ ជាលក្ខណៈសម្បត្តិ និងចាំបាច់មិនអាចខ្វះបាន ដែលជាពិន្ទុសម្រាប់វាស់ស្ទង់ នូវភាពជោគជ័យពិតប្រាកដ។ ក្នុងន័យនេះ សូមប្អូនៗខិតខំហ្វឹកហ្វឺនរៀនសូត្របន្ត លើមុខវិជ្ជាផ្សេងៗ និងភាសាបរទេសបន្ថែមទៀត ដើម្បីបង្កើន សមត្ថភាព ចំណេះដឹង ចំណេះធ្វើ ឈានឱ្យទាន់សភាពការណ៍វិវត្តន៍រីកចម្រើនរបស់សង្គមជាតិ ហើយ ក៏ត្រូវប្រកាន់ខ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូរ និងរក្សាសាមគ្គីភាពនៅក្នុងគ្រប់ មជ្ឈដ្ឋានជីវភាពរស់នៅ ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អនិងជាពលរដ្ឋល្អមានប្រយោជន៍សម្រាប់សង្គជាតិយើង៕

ដោយ៖ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.