ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សំណង់ជារបងរឹងមាំរបស់លោក សិទ្ធិ ឡោះ មានតួនាទីជាស្នងការនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានវាយកំទិច តាមការទាមទាររបស់ប្រជាពលរដ្ឋរស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ !


ខេត្តបន្ទាយមានជ័យ៖ ទំនាស់សុំបើកផ្លូវបុរាណសម្រាប់ប្រើប្រាស់ជាប្រយោជន៏រួមរបស់ប្រជាពលរដ្ឋរស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលមានរយៈពេលយ៉ាងយូរកន្លងមកត្រូវបានចុះវាយកំទេចចោលនាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ត្រូវចំថ្ងៃខួបកំណើតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

តាមប្រភពដែលបានបញ្ជាក់ប្រាប់ថា៖ ទំនាស់សុំបើកផ្លូវបុរាណសាធារណៈដែលមានទទឹងប្រវែង៨ម៉ែត្រ និងបណ្តោយប្រវែងប្រហែលជាង៨០ម៉ែត្រ នោះបានកើតមានជាយូរមកហើយពោលគឺតាំងពីចុងខែធ្នូ ឆ្នាំ២០២២ ដែលម្ចាស់ដីបានប្រើអំណាចសង់ជារបងរឹងមាំរំលោភយកដីជាកម្មសិទ្ធិសាធារណៈរបស់រដ្ឋដែលទុកជាប្រយោជន៏សម្រាប់ប្រជាពលរដ្ឋតជំនាន់ទៅខាងមុខ ។

បើយោងតាមលិខិតលេខ៦១៦/២៥ សជណ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ជម្រាបជូនលោកអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ស្តីពីករណីប្រជាពលរដ្ឋ២០គ្រួសារ ស្នើសុំអន្តរាគមន៍បើកផ្លូវសាធារណៈទំហំ៨ម៉ែត្រ ដែលម្ចាស់ក្បាលដីក្បែរនោះរំលោភបំពានយកដីសាធារណៈរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិឯកជន និងបានធ្វើរបងថ្មរឹងមាំ បិទជិតមិនឱ្យប្រជាពលរដ្ឋឆ្លងកាត់បាន មានទីតាំងដីស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បើតាមការបញ្ចាក់ពីលោកស្រី ធូ ណាគ្រី ចៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកសារព័ត៌យើងខ្ញុំថា ម្ចាស់សំណង់របងរឹងមាំនោះមានម្ចាស់គឺ លោកឧត្តមសេនីយន៏ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ  ។
ដោយឡែកលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ្ឌ បានប្រាប់មកក្រុមអ្នកសារព័ត៌មានយើងតាមទូរស័ព្ទនាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នោះថា៖ ទំនាស់លើផ្លូវនេះគឺដោយការមិនទាន់យល់គ្នានោះឡើយ តែនៅល្ងាចនេះគឺមានការសុះស្រួលគ្នាហើយ ដោយគាត់(លោកអភិបាល) កំពុងនៅកន្លែងទំនាស់រឿងរបងនឹងកំពុងបញ្ជាកម្លាំងវាយកំទេចរបងនោះចោល ប៉ុន្តែដោយមេឃភ្លៀងក៏ដកកម្លាំងសិននិងបន្តវាយកំទេចនិងធ្វើជូនប្រជាពលរដ្ឋនៅថ្ងៃស្អែកបន្ត ។

ប្រជាពលរដ្ឋសប្បាយរីករាយត្រេកអរដោយមានការខិតខំប្រឹងប្រែងចូលរួមដោះស្រាយទំនាស់ទាមទារបើកផ្លូវសម្រាប់ប្រើជាសាធារណៈពីសំណាក់លោកស្រី ធូ ណាគ្រី ចៅសង្កាត់អូរអំបិល ជាពិសេសលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ្ឌ ផងដែរ ។

ទោះយ៉ាងណាអង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយទោ សិទ្ធិ ឡោះ នាព្រលប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បាននៅឡើយទេ ទោះយ៉ាងណាអង្គភាពយើងនិងរងចាំការបភ្លឺរាងរាល់ម៉ោងធ្វើការ ៕

ដោយ៖ សត្យា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.